11/07/2016 10:24 GMT+7 Email Print Like 0

យុវជនរាប់សែននាក់ចូលរួមយុទ្ធនាការរដូវក្តៅបៃតង២០១៦នៅទីក្រុងហូជីមិញ


យុវជនរាប់សែននាក់ចូលរួមយុទ្ធនាការរដូវក្តៅបៃតង២០១៦នៅទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត​ណាម) បានប្រារព្វឡើងពិធីសណ្ឋារកិច្ចជូនដំណើរយុទ្ធជនចូលរួមយុទ្ធនាការរដូវក្តៅបៃតង២០១៦។ ឆ្នាំនេះ បណ្ដាយុវជនស្ម័គ្រចិត្តនឹងបំពេញបេសកកម្មនៅស្រុក ខ័ណ្ឌចំនួន ២៤ នៅទីក្រុងហូជីមិញនិងស្រុកកោះ Tho Chu ខេត្ត Kien Giang និងប្រទេសឡាវដូចជា៖ ​កសាងនិងជួសជុលស្បានចំនួន១០ ជួសជុលនិងធ្វើថ្មី​ប្រព័ន្ធអគ្គិសនីសំរាប់គ្រួសារក្រីក្រចំនួន​ ៥០០​គ្រួ​ ពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃសំរាប់មនុស្សជាងប្រាំពាន់នាក់…លៗ លោក Pham Hong Son ប្រធានសម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញ បានអោយដឹងថា៖

“ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗដែលបានយើងខ្ញុំយកចិត្តទុក​ដាក់ នោះគឺបញ្ហាសុវត្ថិភាពសំរាប់យុវជន​ស្ម័គ្រចិត្ត យើងខ្ញុំបានត្រៀមរៀបចំយ៉ាងម៉ត់ចត់ពីការហ្វឹកហាត់ដល់ការងារអនុវត្តជាក់ស្ដែង៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ