09/08/2016 10:21 GMT+7 Email Print Like 0

យុវជននិងនិស្សិតវៀតណាមនៅអាមេរិកឆ្ពោះទៅស្រុកកំណើត


យុវជននិងនិស្សិតវៀតណាមនៅអាមេរិកឆ្ពោះទៅស្រុកកំណើត (VNA)

ចាប់ពីថ្ងៃទី ៥ ដល់ទី ៧ ខែសីហា ឆ្នាំ២០១៦ សមាគមយុវជននិងនិស្សិតវៀតណាមនៅអាមេរិកបានរៀបចំព្រឹត្តិការណ៍​ប្រចាំឆ្នាំ «រង្វង់ដៃអាមេរិក» លើកទី ៤ សំដៅបង្កើតការតភ្ជាប់និងឆ្ពោះទៅស្រុកកំណើតវៀតណាម
របស់​សហគមន៍យុវជននិសិ្សតវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh និងប្រធានអង្គទូតអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី​ Nguyen Phuong Nga បានចូលរួមព្រឹត្តិការណ៍នេះ។ ដោយប្រធាន បទ «ជំនួបជាមួយគ្នានៅក្បែរទន្លេ Potomac - វ៉ាស៊ីនតោនឆ្នាំ ២០១៦» ព្រឹត្តិការណ៍ «រង្វង់ដៃអាមេរិក» លើកទី ៤ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យ  George Mason នៅរដ្ឋ Virginia ដោយមានការចូលរួមរបស់និស្សិតចំនួន ៤ រយនាក់មកពីរដ្ឋនានាក្នុងទូទាំងប្រទេសអាមេរិក។ ចំណុចលេចធ្លោក្នុងព្រឹត្តិការណ៍ឆ្នាំនេះគឺ​ជា​សិក្ខាសាលា «ការផ្តើមគំនិតអភិវឌ្ឍន៍វៀតណាម» ដែលបានប្រមូលផ្តុំទៅលើបញ្ហាសេដ្ឋកិច្ចវប្បធម៌និងសង្គមនៅវៀតណាមរួមជាមួយការលំបាកសកល្បង ដែលវៀតណាមកំពុងប្រឈមមុខ។ ពីនោះអង្គសន្និសីទបាននាំចេញវិធានការ​ជាក់ស្តែងដើម្បីដោះស្រាយរួមចំណែកអភិវឌ្ឍន៍មាតុប្រទេស៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ