30/08/2016 08:14 GMT+7 Email Print Like 0

យុវជនត្រូវសក្តិសមជាក្រុមត្រៀមគួរឲ្យទុកចិត្តរបស់បក្ស


អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិក្នុងពិធី

នាថ្ងៃទី២៩សីហានៅទីក្រុង​ហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត​ហូជីមិញ​បាន​រៀបចំ​ពិធីលើក​ដំកើង​យុវជន​​ឆ្នើម​ធ្វើតាម​ប្រសាសន៍រ​បស់​លោក ប្រ​ធាន​​ហូជីមិញ​លើក​ទី​៤ឆ្នាំ២០១៦។ ថ្លែងមតិក្នុង​ពិធី អគ្គ​លេខា​បក្ស​កុម្មុយ​និស្តវៀត​ណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជន ជានិច្ច​កាល​ជឿជាក់​ទៅលើ​សម្ព័ន្ធ​យុវជនកុម្មុយស​និស្ត​ហូជីមិញ និងជំនាន់វ័យ ក្មេងវៀត​ណាម។ លោក Nguyen Phu Trong បាន​លើក​ច្បាស់​ថា៖​

​“យុវជនគ្រប់ជាន់ថ្នាក់បានអនុវត្តដោយច្នៃប្រឌិត នូវការកសាង​បទដ្ឋាន​សីលធម៌តាម​សតិអារម្មណ៍​ និង​គំរូ​របស់​​លោកប្រធានហូជីមិញ​ឲ្យសក្តិសមទៅ​ នឹងលក្ខណៈ​ដោយឡែករបស់​តំបន់នីមួយៗ របស់យុវជន យុវជន​ជំទង់​គ្រប់​ជាន់ថ្នាក់​ព្រម​ទាំងបញ្ចូនកម្មវិធីសិក្សារៀន​សូត្រ និងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ​ចូលក្នុង​កម្ម​វិធីនិង​បណ្តាការចលនា​ របស់សម្ព័ន្ធយុវជនគ្រប់រូបភាព​។ តាមនោះ​ការងារ​អប់រំយុវជនត្រូវ​បាន​ជម្រុញ ចលនា​មាន​ការបោះជំហាន​ទៅមុខ ហើយមូល​ដ្ឋាន​សម្ព័ន្ធយុវជន​បាន​ពង្រឹង ជាពិសេស មា​នគំរូឆ្នើម​លើគ្រប់​វិស័យ នៃ​ជីវភាព​រស់​នៅសង្គម​ជាច្រើន​ផង​ដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ