21/03/2016 10:12 GMT+7 Email Print Like 0

យុទ្ធនាការម៉ោងផែនដី២០១៦៖សកម្មភាពមានអត្ថន័យធំធេង


ទិដ្ឋភាពជួយជ្រោមជ្រែងម៉ោងផែនដីនៅទីក្រុងហាណូយ

នាយប់ថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៦ នៅខេត្តក្រុងក្នុងទូទាំង​ប្រទេស​វៀត​ណាម បាន​ប្រព្រឹត្ត​ទៅព្រឹត្តិការណ៍​ម៉ោង​ផែន​ដី​២០១៦។ នៅទីក្រុងហាណូយ ព្រឹត្តិការណ៍ នេះទាក់​ទាញ​ការ​ចូល​រួម​របស់​សិស្សានុសិស្ស និងអ្នក​ស្ម័គ​ចិត្ត​ទូទាំង​ទី​ក្រុង​រាប់​ពាន់នាក់។ នៅវេលាម៉ោង៨យប់៣០នាទីនៅទីក្រុងហាណូយ បានប្រារព្វពិធី បិទ​ភ្លើង​ជួយ​ជ្រោមជ្រែ​ងយុទ្ធនាការ​ម៉ោងផែន​ដីឆ្នាំ២០១៦។ ថ្លែងមតិក្នុងពិធី​លោក Nguyen Doan Toan អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​​ ទីក្រុងហាណូយ​បានសង្កត់ធ្ងន់ថា៖

​“ជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០១៦នេះ ទីក្រុងហាណូយរួម ជាមួយ ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស​បាន​បិទ​ភ្លើង​ និងឧបករណ៍​អគ្គីសនី មិនចាំបាច់​ក្នុងរយៈពេល១ម៉ោង។ តាងនាមថ្នាក់ដឹកនាំទីក្រុងហាណូយ ខ្ញុំសូម​អំពាវ នាវ​ប្រជាជន​គ្រប់​ជាន់​ថ្នាក់ សហគមន៍អង្គភាពអាជីវកម្ម អង្គការ​បុគ្គល់ លើ ទីក្រុង​ជួយ​ជ្រោម​ជ្រែង​កម្ម​វិធី​នេះ ដោយ​សកម្មភាព​ជាក់ស្តែង មានអត្ថន័យការ​ពារ​បរិស្ថាន និងម្ចាស់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ