05/10/2016 10:18 GMT+7 Email Print Like 0

យុទ្ធនាការបោះឆ្នោតនៅអាមេរិក៖បេក្ខជនប្រធានាធិបតីទាំងពីររូបស្ថិតនៅក្នុងភាពប្រផិតប្រផើយនៅរដ្ឋចំនួន


លោកស្រី Hillary Clinton ថ្លែងមតិនៅយុទ្ធនាការបោះឆ្នោតនៅ Akron 
រដ្ឋ Ohio នាថ្ងៃទី៣ តុលា (រូបថត៖AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ បានប្រកាសលទ្ធផលនៃការស្ទង់មតិថ្មីបំ​ផុត​ដោយសរឲ្យឃើញថា បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូបកំពុងប្រកួតប្រជែងយ៉ាងប្រផិតប្រផើយនៅ​រដ្ឋមួយចំនួន បើទោះបីជាបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នៅជាអ្នកដែល
ទទួលបានការគាំទ្រជាច្រើនជាងក្ដី។លទ្ធផលនៃការស្ទង់មតិតាមបណ្ដាញអ៊ីនធឺណែតអនុវត្តន៍ដោយ Reuters/Ipsos ក្នុងសប្ដាហ៍កន្លងទៅ ដែលមានការចូលរួមរបស់ប្រជាពលរដ្ឋជាង១៥ពាន់នាក់បានសរឲ្យឃើញថា គិតដល់ ថ្ងៃទី២៩ ខែកញ្ញា លោកស្រី Clinton និងបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ដណ្ដើមបានការគាំទ្រស្ទើរតែស្មើគ្នានៅរដ្ឋ Florida រដ្ឋ Ohio និង រដ្ឋ Arizona។ 

លទ្ធផលនៃការស្ទង់មតិផ្សេងទៀតអនុវត្តន៍ដោយ Reuters/Ipsos បានសរឲ្យឃើញថា ប្រជាពលរដ្ឋអាមេរិក​ភាគ​ច្រើនមានអារម្មណ៍ថា លោកស្រី Clinton បានដណ្ដើមជ័យជំនះក្នុងការជជែកពិភាគ្សាតទល់ផ្ទាល់កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ