30/01/2018 10:40 GMT+7 Email Print Like 0

យុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨៖ របត់យុទ្ធសាស្ត្រក្នុងការតស៊ូប្រឆាំងអាមេរិក


 នាយឧត្តម សេនីយ៍ Pham Van Tra  ឆ្លើយសម្ភាសន៍ស្ដីពីយុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨ (រូបថត៖ thanhnien)

រយៈពេល៥០ឆ្នាំមុននេះ នាចំ​បុណ្យចូលឆ្នាំថ្មីប្រពៃ​ណី១​៩៦៨ ក្រោមការ ដឹកនាំរប​ស់បក្ស​កុម្មុយនីស្ត​វៀត​ណាម និងលោក​ប្រធានហូជីមិញនោះ កង​ទ័ពនិង ប្រជាជនវៀ​តណាម បាន​បើកដោយ​ព្រមៗ​គ្នានូវ​យុទ្ធនា​ការវាយ​ប្រហារ​ និងក្រោក​ឈរឡើងទូទៅលើទូ​ទាំងសមរភូមិភាគខា​ងត្បូ​ង។​
 
នេះជាព្រឹត្តិការណ៍ដែល មា​នអត្ថន័យប្រវត្តិសាស្ត្រដ៏មហិ​មារ បង្កើតឡើងរបត់គន្លឹះក្នុ​ងការតស៊ូ​ប្រឆាំង អាមេរិក​សង្គ្រោះជាតិរបស់ប្រជា​ជាតិវៀតណាម។
​ 
យុទ្ធនាការវាយប្រហារនិងក្រោកឈ​រឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨​ ប្រព្រឹត្ត​ ទៅក្នុងកាលៈ​ទេសៈដែល​ច័ក្រពត្តិ​អាមេរិក​រឹងរូសឡើងជណ្ដើរសង្គ្រាម ដោ​យ អនុវត្តន៍យុទ្ធនាការ “ស​ង្គ្រាមក្នុង​តំបន់” នៅភាគ​ខាង​ត្បូង​ ព្រម​ទាំង​អនុវត្តន៍ “សង្គ្រាមបំផ្លិចបំ​ផ្លាញ”​ នៅភាគខាងជើង។​
 
ក្នុងកាលៈទេសៈនោះ នារាត្រីថ្ងៃទី៣​០និងព្រឹកព្រលឹមថ្ងៃទី៣១ ​ខែមករា ឆ្នាំ១៩៦៨ ​កងទ័ពនិង​ប្រជាជន​វៀត​ណាម​បានបើក​យុទ្ធនាការវាយប្រហារនិង​ ក្រោកឈរឡើងនៅខេត្តក្រុង​ ទីរួមខេត្ត ​និងមូលដ្ឋាន​សឹកសឹង​តែទាំង​អស់​ នៅ តំបន់ភាគ​ខាងត្បូង ជាពិសេសគឺ Sai ​Gon ដែលជាមជ្ឈមណ្ឌល​នយោបាយ​និង​យោធារបស់​អាមេរិក​និង​រដ្ឋអំណាច Sai Gon។ បើទោះបីរងការខូច​ខាតក្ដី តែយុទ្ធនាការវាយប្រហារនិង​ក្រោកឈរឡើង បាន​ធ្វើ ឲ្យបញ្ច្រាស​នូវប្រៀបយុទ្ធសាស្ត្ររបស់ស​ត្រូវឈ្លានពានលើសមរភូមិ​។
​ 
អត្ថន័យសំរេចកំណត់ក្នុងការតស៊ូប្រឆាំងអាមេរិក
 
យុទ្ធនាការ​វាយប្រហារទូទៅនិទាឃរដូវឆ្នាំ១​៩៦៨ ជារបត់ធំមួយក្នុងសង្គ្រាមប្រឆាំងអា​មេរិក​។ នាគ្រានោះ កងទ័ព​អាមេរិករង​ការជាប់គាំងក្នុងសង្គ្រាម​នៅ វៀតណាម ដោ​យមិនអាច​ទន្ទ្រានកាន់​កាន់យ៉ាងពេញ​លេញចំពោះតំ​បន់ភាគខាង ត្បូងវៀតណា​ម ហើយ​ក៏មិនអាចដកទ័ពវិលប្រឡប់​មកប្រទេសវិញបា​នឡើយ​ដែរ។ សាធារណៈ​មតិអន្ត​រជាតិនិងប្រជាជនអាមេរិក ​ប្រឆាំងជំទាស់នឹងសង្គ្រាម ​នៅវៀតណាម កាន់តែខ្លាំ​ងក្លាពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ យុទ្ធនាការនិទាឃរដូវឆ្នាំ ​១៩៦៨ បានបង្កើតឡើងរបត់សំខាន់​ក្នុងសង្គ្រាមខា​ងលើ ដោយ​ចាប់​បង្ខំឲ្យ អាមេរិកត្រូវធ្វើស​ម្បទាន ហើយចូលអង្គុយតុចរចានៅទីក្រុង​ប៉ារីស​។ នាយឧត្តម សេនីយ៍ Pham Van Tra អតីតរដ្ឋមន្រ្តីក្រសួងការ​ពារប្រទេស​វៀត​ណាម បាន ឲ្យដឹងថា៖​

“ដូច​លោកប្រធានហូជីមិញបាន​អះអាង​ថា សូម្បីតែត្រូវដុតឆេះជួ​រភ្នំ Truong Son ទាំងស្រុង ក៏ត្រូ​វដណ្ដើម​យកវិញឯករាជ្យ​សេរីភាព​។ យើងអនុវត្ត​ន៍យុទ្ធនាការវាយប្រ​ហារ ទូទៅ​នេះ ចាប់បង្ខំឲ្យអាមេរិកត្រូវ​ព្រមទទួល កិច្ចព្រមព្រៀង​ប៉ារីស ហើយព្រមទទួល​ ភាគីទាំង៤គឺ៖ អាមេរិ​ក ភាគខាងជើងវៀតណាម ភា​គខាង​ត្បូង​វៀត​ណាម​​ និងរ​ណសិរ្សប្រជាជាតិរំដោះភាគខាង​ត្បូង​”។
 
មេរៀនថ្លៃថ្លា
 
យុទ្ធនាការ​និទាឃរដូវឆ្នាំ១៩​៦៨ ជាសក្ខីភាពមួយដែល​អះអាងនូវគោល មាគ៌ាដឹក​នាំដ៏ត្រឹម​ត្រូវនិង​ច្នៃប្រឌិត​របស់​បក្សកុ​ម្មុយនីស្តវៀតណាមក្នុងសង្គ្រាម ធ្វើឲ្យយុទ្ធសាស្ត្ររបស់​អាមេរិកទទួលរងប​រាជ័យ​យ៉ាងធ្ងន់ធ្ងរ។ ឧត្តមសេនីយ៍​ត្រី Nguyen Van Bao នាយកសាលាបណ្ឌិតសភា​នយោបាយ​ ក្រសួង​ការពារ ប្រទេស​វៀត​ណាម​បាន​ឲ្យដឹង​ថា៖​
 
“ជ័យជំនះរបស់យុទ្ធនាការវាយប្រហារនិងក្រោកឈ​រឡើងទូទៅនានិទាឃ រដូវឆ្នាំ១៩៦៨ បានអះ​អាងនូវ​ជោគជ័យដ៏ត្រ​ចះត្រចង់​អំពីការដឹកនាំរបស់ប​ក្ស នៅពេល​បក្សសំរេច​អនុវត្តន៍​វិធីវាយ​ប្រហារទូ​ទៅដោយ​ទ្រង់ទ្រាយ​ធំ តម្រ​ង់ទៅ លើការិយាល័យកណ្ដាលរ​បស់រដ្ឋអំណាច S​ai Gon ទីបញ្ជាការនិង​ ភស្តុភារ​បស់​ច័ក្រ​ពត្តិ​អាមេរិក​”​។
 
ឆ្លៀតយកមេរៀននិងអត្ថន័យរ​បស់យុទ្ធនាការនិទាឃរដូវ​ឆ្នាំ១៩៦៨​ ចាំបាច់ ត្រូវបន្ត​អះអាង​នូវគោល​មាគ៌ា​ឯករាជ្យ​ ម្ចាស់ការ បង្កើនការធ្វើសមាហរណ​កម្ម អន្តរជាតិ។ ឧត្តមសេ​នីយ៍ត្រី Nguyen Van Bao ចា​ត់ទុក​ថា៖
 
“វាយតំលៃឲ្យត្រឹម​ត្រូវនូវស្ថានភាពអន្ត​រជាតិ តំបន់ និងផ្ទៃក្នុងនាដំណាក់​ កាលថ្មី។ ស្រាវជ្រាវយ៉ាង​ពេញលេញ​ចំពោះការ​គំរាមកំហែង​សន្តិសុខប្រពៃណី ក៏ដូចជាសន្តិសុ​ខក្រៅប្រពៃណី​ចំ​ពោះប្រទេស​ជាតិ។ ម្ចាស់​ការ​ត្រៀម​រៀប​ចំ កា​រពារមាតុប្រទេសពីមុន ពី​ឆ្ងាយ រារាំង​គ្រោះអាសន្នកើ​តមានឡើងសង្គ្រាមនិង​ ជំលោះ។​ យើង​ត្រូ​វ​ប្ដេជ្ញា​ចិត្តត​​ស៊ូ កា​រពារយ៉ាងដាច់ខាតនូវឯ​ករាជ្យ​ អធិបតេយ្យ​ ភាព និង​​បូរណភាព​ដែនដី​របស់​​មាតុ​ប្រទេស​។”
 
រយៈពេល៥០ឆ្នាំបានក​ន្លងផុតទៅហើយ យុទ្ធនាការវាយប្រហារនិងក្រោក​ ឈរឡើងទូទៅនានិទាឃរដូវ​ឆ្នាំ១៩៦៨​ នៅតែជារបត់សំខាន់ក្នុងដំ​ណើរការរំដោះ ប្រទេសជាតិ។ ​សមិទ្ធិផល​នៃយុទ្ធនាកា​រនេះបង្កលក្ខណៈ​ងាយស្រួល​ដើម្បី ក​ងទ័ពនិងប្រជាជនវៀតណាមដណ្ដើ​មបានជ័យជំនះលើសម​រភូមិនានា សំរេច​ បុព្វហេតុ​ឯកភាព​ប្រទេស​ជាតិ​នាឆ្នាំ១៩៧៥​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ