15/01/2018 09:28 GMT+7 Email Print Like 0

យុទ្ធជនចំនួន៣ម៉ឺននាក់ចេញដំណើរក្នុងយុទ្ធនាការនិទាឃរដូវស្ម័គ្រចិត្ត២០១៨

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីចេញដំណើរយុទ្ធនាការនិទាឃរដូវស្ម័គ្រចិត្ត​២០១៨ ដោយមានការចូលរួមរបស់យុទ្ធជនចំនួន ៣ ម៉ឺននាក់ មកពីសាលានានា វិទ្យាស្ថានមួយចំនួននិងអនុវិទ្យាល័យលើទូទាំងទីក្រុង។


យុទ្ធនាការ នេះបានឆ្ពោះទៅការថែទាំវីរៈអ្នកម្តាយវៀតណាម ចលនានិស្សិត គ្រួសារគោលនយោបាយ កុមារកំព្រា ពិការ និងបុគ្គលដែលមានស្ថានភាពលំបាកលើទូទាំងទីក្រុងក៏ដូចជា តំបន់កោះសមុទ្រ។ មិត្ត Le Tan Luc យុទ្ធជន​​ម្នាក់ចូលរួមនិទាឃរដូវស្ម័គ្រចិត្ត២០១៨ បានឲ្យដឹងថា៖

“ខ្ញុំចូលរួមយុទ្ធនាការនិទាឃរដូវស្ម័គ្រចិត្តបានច្រើនឆ្នាំហើយ តាមនោះខ្ញុំសប្បាយណាស់នៅពេលដែលបានចុះមូល​ដ្ឋាន​​ជាមួយបងប្អូន មាមីង ជួយពួគគាត់ ត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណី។ ទាំងអស់នេះមិនមែនជាការសប្បាយរបស់ខ្ញុំនេះឯង គឺជាក្តីសប្បាយរបស់និស្សិតទីក្រុងទាំងអស់។ ឆ្លងកាត់កម្មវិធីនេះជួបឲ្យយើងខ្ញុំមានការយល់បន្ថែមអំពីជីវភាពរស់នៅផងដែរ”។

យុទ្ធនាការនេះនឹងអូសបន្លាយដល់ថ្ងៃទី១១កុម្ភៈឆ្នាំ២០១៨៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ