09/10/2017 10:22 GMT+7 Email Print Like 0

យុជនឡាវចំនួន ២៩ នាក់ នឹងចូលរួមកម្មវិធិនាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន ២០១៧


យុជនឡាវចំនួន ២៩ នាក់ នឹងចូលរួមកម្មវិធិនាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន ២០១៧ 

នាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងវៀងចន្ទន៍ (ឡាវ) បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ ក្នុងឱកាសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន ២០១៧ លើកទី ៤៤ ឆ្នាំ ២០១៧។ គណៈចាត់តាំងបានឲ្យដឹងថា ចូលរួមកម្មវិធីនេះ គឺជាឱកាសសម្រាប់យុវជនឆ្នើមរបស់ឡាវបង្ហាញពីចំណេះដឹង ទេពកោសល្យ និងតួនាទីរបស់ខ្លួននៅឆាកអន្តរជាតិ។ ជាពិសេសគឺឆ្នាំ ២០១៧ យុវជនឡាវបានសកម្មចូលរួមរាល់សកម្មភាពដ៏រស់រវើក ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន និង លើកទី ២០ យុវជនចូលរួមកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ - ជប៉ុន ចាប់ពីឆ្នាំ ១៩៩៨។ ឆ្នាំនេះ មានតំណាងយុវជនចំនួន ២៩ បានជ្រើសរើសចូលរួមកម្មវិធីនេះ ក្នុងរយៈពេលចាប់ពីថ្ងៃទី ២៤ តុលា ដល់ថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៧ នៅជប៉ុន កម្ពុជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ