12/09/2016 15:36 GMT+7 Email Print Like 0

“យាយឆ្មប” នៃសហគមន៍សហគ្រាសសង្គម

ជាមួយ​តួនាទី គឺជាអ្នក​នាំយកទស្សន​ទាន​សហគ្រាស​សង្គម ចូល​មកវៀត​ណាម​ជាលើក​ដំបូង បង​ស្រី​ផាម​កេវ​អ្វាញ់ (Pham Kieu Oanh) – ជាអ្នក​បង្កើត និង​ជានាយក​ប្រតិបត្តិ​ស្តីទី​ នៃ​មជ្ឈមណ្ឌល​ឧបត្ថម្ភ​គំនិត​ផ្តួច​ផ្តើម​ បម្រើ​សហគមន៍​ (CSIP) កន្លង​ទៅហើ​យ បាន​ទស្សនា​វដ្តី Forbes វៀត​ណាម ផ្តល់​កត្តិយស​ជា​នារី​ម្នាក់​ក្នុង​ចំណោម​នារីទាំង​២០នាក់ ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​វៀត​ណាម ក្នុង​ការ​រួម​ចំណែក​បង្កើត​ និង ​អភិវឌ្ឍន៍​សហគមន៍​សហគ្រាស​សង្គម​នៅវៀត​ណាម​។​

ពេល​ធ្វើ​ការ ក្នុង​អង្គការសង្គម​ អង្គការ​ក្រៅរដ្ឋាភិបាលមួ​យចំ​នួន រប​ស់បរទេស​បាន​ជាង១០​ឆ្នាំមក​ហើយ បង​ស្រីផាម​កេវ​អ្វាញ់ (Pham Kieu Oanh) បានសំឡឹងឃើញ​នូវភាពចំបាច់​ រវាង​សហគ្រាស​និង​សហគមន៍ ជា​ពិសេស​ចំពោះ​បញ្ហា​សង្គម​នៅ​វៀតណាម​ដូច​ជា៖​ ឧបត្ថប​ត្ភកុមារកំ​ព្រាអនាថា​ កា​រពារ ស្ត្រីត្រូវ​យក​ទៅជួញ​ដូរ ក្រុម​មនុស្ស​ដែលមាន​គោលជំហរ​ទន់​ខ្សោយក្នុង​សង្គម ​ពីបញ្ហាបរិស្ថាន​។ល។ នេះគឺ​ជាបញ្ហា​ បើមិន​មានអង្គការ​សង្គមទាំង​ឡាយ រ​ដ្ឋមិនអាច​ឧបត្ថម្ភជួយបានទាំង​ស្រុងនោះ​ទេ។ រី​ឯសហគ្រាស​ទាំងឡាយ​នៅក្នុង​សង្គម ក៏គ្រាន់​តែឧបត្ថម្ភ​បានមួយ​ចំណែកណា​តែ​ប៉ុណ្ណោះ ដើម្បីដោះស្រាយ​បញ្ហាទាំងឡាយ​នេះ​។

នេះក៏ជា​ដំណាក់​កាល ដែ​លបងស្រីផាម​កេវអ្វាញ់​ (Pham Kieu Oanh) កំពុង​បង្កើតគម្រោង​ការ​មួយ ស្តីពី​បង្កា​រ​ប្រឆាំង​​ការជួញ​ដូរស្ត្រី កុមារ ដោយ​សហគ្រិនជន​ជាតិ Ireland ម្នាក់ មិត្ត​ភក្តិរបស់​បងស្រីជាអ្នក​ឧបត្ថម្ភ។ ពិភាក្សា​​​​ជាមួយ​មិត្តនេះយ៉ាង​ច្រើន អំពី​ទឹកដីវៀត​ណាម អំ​ពីការងារ​​ដែល​ខ្លួន​បា​​ន​ខិត​ខំ​​ធ្វើឲ្យ​វៀត​​ណាម​ ប៉ុន្តែ​មាន​​​​អារម្មណ៍​ថាមិន​គ្រប់គ្រាន់​ពេញ​លេញ ប​ងស្រីអ្វាញ់ ​(​Oan​h) ប្រាថ្នានឹង​រក​វិធី​ធ្វើផ្សេ​ង ​ដែល​មាន​ប្រសិទ្ធ​ភាព​​​និង​អភិវឌ្ឍន៍​រឹងមាំជាង​។



បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) ជាអ្នកបង្កើត CSIP ហើយ បានចាត់ទុកជា “យាយឆ្មប”នៃ​សហគមន៍​
សហគ្រាសសង្គម(ខែឧសភា ឆ្នាំ២០១៦)។


បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) (អង្គុយ​នៅខាងឆ្វេងរូបថត) បែងចែករាប់រងពិធីសន្ទនា “សិក្ខាសាលាសហគ្រាសសង្គម - ជារបៀបចូលជិតភាពកែច្នៃសម្រាប់អង្គការសង្គមស៊ីវឹលវៀតណាមទាំងឡាយ។

បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) (អង្គុយ​នៅចុងខាងឆ្វេងរូបថត) ថ្លែងសុន្ទរកថា​លើ​វេទិកា​
វិនិយោគ​សង្គមឆ្នាំ២០១៣។


បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh)  (អង្គុយនៅចុងខាងឆ្វេងរូបថត) ចូលរួមសិក្ខាសាលា “ផ្តើម​អាជីវកម្ម​សំចៃ​
សម្រាប់សហគ្រាសសង្គម”។


ជាអ្នកបង្កើត CSIP បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) ពិភាក្សា​ជាមួយ​អ្នក​រួម​អាជីព​វ័យ​ក្មេង​
នៅមជ្ឈមណ្ឌលបទពិសោធន៍ ស្តីពីការស្ថាបនាបណ្តាញសហគមន៍សហគ្រាសសង្គម។


បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh)  (នៅខាងឆ្វេងរូបថត) កំពុងពិភាក្សាជាមួយអ្នករួមអាជីព ស្តីពី​បណ្តាញ​
សហគមន៍​សហគ្រាសសង្គម ដែល CSIP ជាអ្នកឧបត្ថម្ភ។

មុនការចែករំលែកនេះ បង សហគ្រិនជនជាតិ Ireland បាន​ឧទ្ទេសនាម​បង​ស្រីមក​ជាមួយ​ទម្រង់​រូបភាព​សហគ្រាស​សង្គម ហើយ​នេះជាលើក​ដំបូង ដែល​បងស្រីបាន​ស្គាល់នូវ​ទ្រឹស្តី​ទស្សនទាន​នេះ។

បាន​ ”ឃើញផ្ទាល់ភ្នែក” នូវទម្រង់​រូបភាពសហគ្រាស​សង្គម​មួយ​ចំនួន​ របស់ Ireland តាម​រយៈការ​ឧបត្ថម្ភ​របស់​សហគ្រិន​ទាំង​ឡាយ បង​ស្រីអ្វា​ញ់​ (Oanh ) មាន​ចំណាប់អារម្មណ៍​ខ្លាំង ហើយ​ត្រូវយក​ជំនះដោយ​វិធីធ្វើឲ្យរឹង​មាំ មាន​​​ប្រសិទ្ធ​ភាព ម្ចាស់ការ​ និង ភាព​ច្នៃប្រឌិត របស់​​សហគ្រាស​សង្គម​​ទាំង​ឡាយ​​នៅ​ទី​​នេះ​។ ពួក​​គេសាវន្ត​​យក​ឈ្នះ​​បាន​​លើគុណ​វិបត្តិ រប​ស់​អង្គការ​សង្គម​​ទាំង​ឡាយ ដែ​លធ្លាប់​ជាអ​សកម្ម រារាំ​ង​សមត្ថភាព​​ច្នៃប្រឌិត​ និង​ ពិសេស​​​គឺអស្ថេរភាព​​។ល។ ចាប់​ពីនេះទៅ ប​ងស្រីអ្វាញ់​ (Oanh) ក៏យល់​ដឹងថារ​វាងពិភព​ពីរ គឺ​សហគ្រាស​និង​សង្គម​​​ស៊ីវិល មា​នទម្រង់រូបភាព​មួយនៅ​កណ្តាល៖ ទ​ម្រង់រូបភាព​សហគ្រាស​សង្គម ធ្វើ​ពាណិជ្ជ​កម្ម ប៉ុន្តែ​បែរជា​បម្រើ​​ឲ្យសង្គ​មទៅ​វិញ​។

តាម​​បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) ការ​ពិត​មុន​ដំណាក់​កាល​នាំយក​ទស្សន​ទាន​សហគ្រាស​សង្គម​ចូល​មក​វៀត​ណាម នៅ​វៀតណាម​ខណៈនេះ ក៏មាន​ទម្រង់រូបភាព​មួយ​ចំនួន​សកម្មភាព ប្រហាក់​ប្រហែល​ដូច​ជា សហគ្រាស​សង្គម​។ នោះគឺទ​ម្រង់រូបភាពពាណិជ្ជក​ម្មមិន​ដើម្បីគោល​ដៅយក​កំរៃ​ចំណេញ។ ការ​ងារ​ពាណិជ្ជកម្ម​នេះ គ្រា​ន់តែជារូបភាព​ ជាវិធីសាស្រ្តសម្រាប់​ជួយពួក​គេដោះ​ស្រាយ ឬឧបត្ថម្ភ​ដល់​បញ្ហាសង្គម​ទាំង​ឡាយ។ ហេតុ​ដូច្នេះ​ ​ពេលបងស្រី​អ្វាញ់ (Oanh) នាំយក​ទស្សនទាន​សហគ្រាស​សង្គម ចូល​មកវៀត​ណាម ដើម្បី​ជួយ​ដល់​អង្គការ​ទាំង​ឡាយ​ ដែលមា​នវត្តមាន​នោះៗ​ បា​នវិលត្រឡប់​មកជាមួយ​ឈ្មោះដើម​ត្រូវ​នឹង​សារជាតិ​របស់ខ្លួន​ផង ជម្រុញ​បង្កើត និង​អភិវឌ្ឍន៍​សហគមន៍​សហគ្រាសសង្គម​នៅវៀតណា​ម​ផង​។

ឥឡូវក្តី​បំណងរបស់បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh)  បានអនុវត្តូ​បនីយកម្ម​មួយ​ចំនួន ពេល​សហគមន៍​សហគ្រាស​សង្គម​នៅវៀត​ណាម មក​ដល់សព្វថ្ងៃនេះមាន​ជាង២០០​សហគ្រា​សសង្គម និង អង្គការ​សង្គម​ផ្សេងៗ​រាប់ពាន់​ទៀត បាន​ចូលរួមសកម្មភាព​ដើម្បីគោលដៅ​សង្គម។​

ក្នុង​រយៈពេល៥ឆ្នាំ​សកម្មភាព រួមជាមួយ​ដៃគូនិង​មិត្តភក្តិ​ជាច្រើន មជ្ឈមណ្ឌល​ឧបត្ថម្ភ​គំនិត​ផ្តួចផ្តើម​បម្រើ​សហគមន៍​ (CSIP)  ដែល​បងស្រី ជា​អ្នកបង្កើត​បាន​ឧបត្ថម្ភ និង វិនិយោគ​ឲ្យ៥២សហគ្រាស​សង្គម ផ្តល់​៧៨២មុខ​របរ បណ្តុះបណ្តាល​និងផ្តាស់ប្តូរ​ជីវភាពរស់​នៅ រប​ស់មនុស្សទាំង​១៧.២២០​នាក់ លើក​កម្ពស់​គុណ​ភាព​ជីវភាព​រស់​នៅឲ្យមនុស្ស​ទាំង​២០៥.០០០​នាក់ ដែលមាន​ស្ថានភាពលំ​បាក ដោយ​ផលិផល​និង​សេវាកម្ម​សង្គម។

សព្វ​ថ្ងៃ CSIP​ បាន​វិនិយោគ៦៣០.៥៤៨ដុល្លាអាមេរិក​ឲ្យ៥២សហគ្រាស​សង្គម ក្នុង​នោះ​៤៤៦.៨៥៨ជា​ដើម​ទុនគ្រាប់​ពូជ​។ ក្នុ​ងពេលនោះ​ សហគ្រាស​សង្គម ក៏បាន​ប្រមូលផ្តុំឬអំ​ពាវនាវបា​ន២.៦៣០.០០០​ដុល្លា​អាមេរិក ធ្វើជា​ដើម​ទុន​ចីរភាព ដោយសារពឹងផ្អែកលើ​ទម្រង់រូបភាព​ពាណិជ្ជកម្ម​របស់ពួក​គេ ប្រការ​នេះ មាន​ន័យថា​ឲ្យតែមួយ​ដុល្លាអា​មេរិក CSIP វិនិយោ​គជាមធ្យម ​សហគ្រាសសង្គម​ទាំងឡាយអាច​បង្កើត​ចេញ​៤ដុល្លាអា​មេរិ​ក​ផ្សេង​។

 


បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh)  ក្នុងពិធីជំនួបស្និទ្ធស្នាល “CSIP និង មិត្តទាំងឡាយ” ជាមួយអ្នករួមអាជីពនិងអ្នកស្ម័គ្រចិត្ត។

បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) (ឈរជួរទីពីរខាងឆ្វេង) ទទួលរង្វាន់ពាណិជ្ជការិនី មានការរួមចំណែក​
យ៉ាងច្រើន​សម្រាប់សហគមន៍ ដោយ VCCI ជាអ្នកផ្តល់ជូន។

 
 បងស្រីផាមកេចអ្វាញ់ (Pham Kieu Oanh) តំណាងឲ្យ CSIP ទទួលរង្វាន់ NGO វៀតណាម២០១៤។

មកដល់សព្វថ្ងៃ ទន្ទឹមនឹងសហគ្រាសសង្គម ដែល​ពាណិជ្ជករ​ទាំង​ឡាយ​បាន​ស្វែង​រក​ឃើញ​នូវ​វិធាន​ការ​ពាណិជ្ជ​កម្ម មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយបញ្ហា​សង្គម​បង្កើត​ឡើង CSIP បាន​បើកទូលាយ​មុខសញ្ញា​ឧបត្ថម្ភ​រួមមាន​៖ អង្គការ NG​O/CSO​  ព​ង្រីកសាខាពាណិជ្ជកម្ម​សង្គម ជាមួ​យគោល​ដៅរឹង​មាំដើម្បី​បន្តស្វែង​រក​គោល​បំណង តា​មរយៈគំនិតផ្តូ​ចផ្តើម​អាជីវកម្ម និ​ងរឹងមាំដោយ​ខ្លួនឯងពីហិ​រញ្ញវត្ថុ សហគ្រាស​ពាណិជ្ជកម្ម​ដើម្បី​កំរៃចំ​ណេញ សក​ម្មភាពពាណិជ្ជកម្ម​ផ្សារភ្ជាប់ជាមួ​យការប​ង្កើតផលប្រយោជន៍​ សម្រាប់​សហគមន៍​ដែលមាន​គោលជំហរ​ខ្សោយ និង​ អ្នកក្រីក្រ (Inclusive business) តាមរយៈប​ង្កើត​ការងារ​ធ្វើ ផ្គត់​ផ្គង់​​ផលិត​ផល​សេវាកម្ម​​​ឲ្យសហគមន៍ ដែល​មានគោល​ជំហរ​ខ្សោយ ដោះ​ស្រាយ​ការវិបត្តិ​បរាជ័យ​​លើទី​ផ្សារ និង​សហគ្រាស​​សង្គម​សហគមន៍​​ទាំងឡាយ ដែល​បាន​អ្នកស្រុកលំ​បាក​ក្រីក្រ​​បង្កើត​ឡើង សម្រាប់​​ឆ្លើយ​តប​នូវ​តម្រូវ​​ការ​ក្នុង​ជន​​បទ ឬ​ពង្រីក​​ផលិត​ផល​នៅ​ក្នុង​ស្រុក ឲ្យក្លា​យជាមានតម្លៃ​ខ្ពស់ជាង ​រួមចំណែក​កែលម្អ​ជីវភាពរស់​នៅ និង​អភិវឌ្ឍន៍​មួលដ្ឋាន​រឹងមាំ​ ។

ក្រៅពីតួនាទី​ឧបត្ថម្ភសហគ្រាស​សង្គម ប​ងស្រីផាមកេវ​អ្វាញ់ (Pham ​Kieu Oanh)  ​នៅចូ​លរួ​ម​ចល​នាគោលន​យោបាយ​យ៉ាង​សកម្ម ដើម្បី​នាំសហគ្រាសសង្គម​ចូលក្របខណ្ឌច្បា​ប់ ជាក់​ស្តែង​គឺច្បាប់​សហគ្រាស​វិសោធនកម្ម​ឆ្នាំ២០១៤​ បាន​ដាក់បញ្ចូលក្នុង​មាត្រាលក្ខន្តិកៈ ស្តីពី​សហគ្រាស​​សង្គម​។ សព្វថ្ងៃ ទន្ទឹមនឹ​ង​​តួនាទីប្រតិ​បត្តិ CSIP បង​ស្រី ផាម​កេវអ្វាញ់​ (Pham Kieu Oanh)  នៅជាអ្នក​បង្កើតបណ្តាញ​សហគ្រាស​សង្គម​អាស៊ី ជាស​មាជិក​របស់​សហសម្ពន្ធ​​សប្បុរសធម៌​អាស៊ី បង្កើត​ក្លឹបសហគ្រាស​សង្គម​វៀត​ណាម​៕

​ 

អត្ថបទ៖ ថាវិ     រូបថត៖ ត្រឹនថាញយ៉ាង
 

 
បណ្តាអត្ថបទបានផ្សាយ