04/02/2018 04:01 GMT+7 Email Print Like 0

យន្តូបនីយកម្មក្នុងវប្បកម្មស្រូវនៅក្រុងហាណូយ

​យន្តូបនីយកម្ម​ក្នុង​វប្បកម្ម​ស្រូវ​ បាន​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​គួរ​សម​​ អំពី​​ទម្លាប់​វប្បកម្ម​នៃ​ប្រជាកសិករ​ក្រុង​ តាំងពី​រូបភាព​វប្បកម្ម​​តូច​​ រាត់​រាយ​ ទៅជាវប្បកម្ម​​ប្រមូល​ផ្តុំ​​​ដោយ​ទ្រ​ង់ទ្រាយ​​ធំ​។ យន្តូបនីយកម្ម​ក្នុង​​វប្បកម្ម​​ស្រូវ​ដូចជា​​ដងថ្លឹង​ នាំ​មក​មុខ​មាត់​ថ្មី​ជូន​កម្មវិធី​កសាង​ជនបទ​ថ្មី​ហាណូយ​។​

 
គម្រោង​ការ​អភិវឌ្ឍន៍​យន្តូបនីយកម្ម​កសិកម្ម​​ក្រុង​ហាណូយ​មកដល់​ឆ្នាំ​២០១៦ កំណត់ទិសដៅ​ដល់​ឆ្នាំ​២០២០​” បាន​​ដាក់ជំហាន​​មូលដ្ឋានដំបូង​នៃ​ការ​​ផ្លាស់​ប្តូរ​ថ្មី​ និងការ​​អភិវឌ្ឍ​រឹង​មាំ​របស់​កសិកម្ម​ក្រុង​ តាម​ទិស​ដៅ​ទំនិញ​។​

ការ​ពង្រាយ​គម្រោង​ការ​យន្តូ​បនី​យកម្ម​កសិកម្ម ​​បាន​មូលដ្ឋាន​នៅ​ក្រុង​​​​ហាណូយ​​ ចូល​រួម អនុវត្តយ៉ាង​សកម្ម​​​​។ មជ្ឈមណ្ឌល​ជម្រុញ​​កសិកម្ម​ (មន្ទី​រ​កសិកម្ម​និ​ងអភិវឌ្ឍន៍​ជនបទ​ក្រុង​​ហាណូយ​)​ បាន​ពង្រាយ​ទម្រង់​រូបភាព​យន្តូបនីយកម្ម​ទៅ​ដល់​ឃុំ​ស្រុកនានា​។​ មូលដ្ឋាន​ជាច្រើន​​ បាន​ពង្រាយ​គម្រោង​ការ​យន្តូបនីយកម្ម​​ដ៏សកម្ម​របស់​ក្រុង​ផង​ ហើយ​មាន​គោល​នយោបាយ​​លម្អិត​ឧបត្ថម្ភ​សកម្មភាព​នៅ​មូលដ្ឋាន​ផង​។​

គំរូនៅ​​ស្រុក​ភូ​ស្វៀង (Phu Xuyen) ​មាន​យន្តការ​ឧបត្ថម្ភ​​​គ្រួសារ​កសិករ​​ចំនួន​៧០​លាន​គ្រួ​សារ ​ពេល​ទិញ​ត្រាក់​ទ័រ​ភ្ជួរ​រាស់​។ ស្រុកថាញ​អ្វាយ​ (Thanh Oai) ជំនួយ​​៥០% ​តម្លៃ​ម៉ាស៊ីន​ និង​សម្ភារ​​យន្តូបនីយកម្ម​កសិកម្ម​ជូន​​សហករណ៍​សេវា​​កសិកម្ម​។ ស្រុក​សុក​សើន​ (Soc Son) ជំនួយ​១០០% ​តម្លៃ​ម៉ាស៊ី​ស្ទូង​ស្រូវ​ ជូន​ក្រុម​​គ្រូសារ​ដែល​ចូល​រួម​ទម្រង់​រូបភាព​យន្តូបនីយកម្ម​ ទន្ទឹមនោះ​ចំណាយ​​២ពាន់​លាន​ដុង សំរាប់កម្ចីដោយ​គ្មាន​​បា្រក់​ការ​ ដើម្បី​ឧបត្ថម្ភ​ដល់ក្រុម​គ្រួសារ​វិយោគ​យន្តូបនីយកម្ម​។ រី​ឯ​ស្រុក​នានា​ក៏បាន​អនុវត្ត​យន្តការ​គោល​នយោបាយ​របស់ក្រុង​ ដើម្បី​ជា​​ដំណោះ​ស្រាយ​អភិវឌ្ឍន៍​យន្តូបនីយកម្ម​​​នៅ​​លើ​ភូមិសាស្រ្ត​។



 រោងចក្រ​ដំឡើង​ម៉ាស៊ី​ន​គ្រប់​ប្រភេទ ​របស់​ក្រុង​ហ៊ុន​ភាគហ៊ុន​វិនិយោគ​ត្វឹន​ទូ (Tuan Tu) ​ជំនាញ​ផ្គត់​ផ្គង់​ម៉ាស៊ីន​
គ្រប់​ប្រភេទ​សម្រាប់​ប្រជា​កសិករ​​។ រូបថត៖​កុង​ដាត​


 កម្មករ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វិនិយោគ​ទ្វឹន​ទូ  ផលិត​​ម៉ាស៊ីនភ្ជួររាស់​​ពហុមុខ​ងារ​​គ្រប់​ប្រភេទ​។ រូបថត៖ កុង​ដាត​


 កម្មករ​​ក្រុមហ៊ុន​ភាគ​ហ៊ុន​​ត្វឹន​ទូ​ (Tuan Tu) ​ផលិត​ជី​ឡៅ​សម្រាប់​ម៉ាស៊ីន​ភ្ជួរ​រាស់​។ រូបថត៖ កុង​ដាត​​


 ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វិនយោគ​ត្វឹន​ទូ​ (Tuan Tu) ច្រើន​ឆ្នាំ​កន្លង​ បាន​រួម​ដំណើរ​​កៀក​ស្មា​នឹង​​ប្រជាកសិករ​ក្រុង​
ហាណូយ​ ជាមួយ​ប្រជុំ​​ផលិតផ​ល​គ្រប់​លក្ខណៈ​​វិនិច្ឆ័យ​​​​៖ គុណ​ភាព​ល្អ តម្លៃ​ប្រកួត​ប្រជែង​ ដំណើរ​ការ​រហ័ស​ និង​
សេវាកម្ម​ផ្សេង​ៗ​ដ៏​សុក្រិត​។​ រូបថត៖ កុងដាត

​ក្រោយ​៤ឆ្នាំ​ ពង្រាយ​អនុវត្ត​យន្តូបនីយកម្ម​វប្បកម្ម​ស្រូវ​ ស្រុក​ភូ​ស្វៀន​  (Phu Xuyen) ​ជា​ស្រុក​នាំ​មុខ​ក្នុង​ការ​ចលនា​ បាន​បង្កើន​ទិន្នផល​ស្រូវ​ឡើងពី​១០ - ១៥% កាត់​បន្ថយ​ប្រាក់​ចំណាយ​វប្បកម្ម​​ពី​០,៧ - ២,៨លាន​ដុងមួយ​រដូវ​​​ក្នុង​មួយ​ហិកតា កាត់​បន្ថយ​ការ​ខូច​ខាត់​បន្ទាប់ពី​ប្រមូល​ផល​ពី​២ - ៣%​​ទន្ទឹមនោះ​ធានា​រដូវ​កាល​ លើកកម្ពស់​គុណភាព​ស្រូវ​​​ក្លាយ​ជា​ផលិតផល​។​
 
គិត​មកដល់​សព្វថ្ងៃ​ ទូទាំង​ស្រុក​ភូ​ស្វៀន​ (Phu Xuyen) សព្វថ្ងៃ​មាន​ម៉ាស៊ីន​ស្ទូង​​ ១៤៨គ្រឿង​ ​និង​ខ្សែសង្វាក់​ស្ទូង​ដោយ​ស្វ័យប្រវត្តិ​​មានបី​ខ្សែ​ ស្ថិត​​​នៅ​តាម​ឃុំ​ដាយ​ថាំង​ (Dai Thang) ហ្វាង​ឡុង​ (Hoang Long) ធ្វី​ភូ​ (Thuy Phu​)។ ប្រសិទ្ធភាពការ​​​វិនិយោគ​យន្តូបនីយកម្ម​ចូល​វប្បកម្ម​ស្រូវ​ បាន​បង្កើន​បរិមាណ​ផល​ស្រូវ​ពី​១,១៥ - ១,២​ដង ​បើប្រៀប​នឹង​​វប្បកម្ម​ហត្ថកម្ម​។​
 
មិន​ត្រឹម​តែ​ស្រុក​ភូ​ស្វៀន ​(Phu Xuyen) យន្តូ​បនីយកម្ម​​វប្បកម្ម​ បាន​លើក​កម្ពស់​ប្រសិទ្ធភាព​​ផលិត​ស្រូវ​ជាក់​ស្តែង​ នៅ​តាម​ស្រុក​ថាច់​ថឹត (Thach That)​។ តាម​រយៈ​រដូវកាល​ទាំង​ពីរ​ថ្មី​ៗនេះ ដោយ​សារ​អនុវត្ត​ម៉ាស៊ីន​ផលិត​​ តាំង​ពី​វគ្គ​ធ្វើ​ដី​ធ្លី សាបសំណាប​ ស្ទូង​ រហូតដល់​ប្រមូល​ផល​ ជួយ​កាត់​បន្ថយ​បាន​ប្រាក់​ចំណាយ​ បង្កើន​ប្រសិទ្ធភាព​​សេដ្ឋកិច្ច​ជូន​ប្រជាជន​យ៉ាង​ជាក់​ច្បាស់​។​ គំរូ​ដូចជា​ឃុំ​ហឿង​ង៉ាយ​​ (Huong Ngai) ​​រដូវ​ស្រូវទាំង​ឡាយ​​កាត់​បន្ថយ​បានប្រាក់​ចំណាយ​​ ​​២៨%​ សំចៃ​១៨០ពាន់ដុង​​​ក្នុង​មួយ​១០០០ម៉ែត្រការេ​។
 
និទាឃ​រដូវ​​២០១៧ ជា​រដូវកាល​​ដំបូង​របស់ក្រុម​​គ្រូសារ​លោក​តា វូ​ស៊ន់​ថឹន​ (Vu Xuan Than) (​ឃុំ​ហឿង​ងាយ - Huong Ngai​) ចូ​ល​រួម​ទម្រង់​រូបភាព​ជំនួយ​អនុវត្ត​យន្តូបនីយកម្ម​ក្នុង​វប្បកម្ម​ស្រូវ​។ លោកតា​ថឹន (Than) ​ចែក​រំលែក​ បើ​តាម​កាល​ពី​មុន​វប្បកម្ម​​ស្រូវ​​លើ​ផ្ទៃដី​មួយ​ហិក​តា ត្រូវ​ចំណាយ​៦លាន​ដុង តែ​​និទាឃរដូវ​​​២០១៧ សរុប​ថវិការ​ចំណាយ​តាំងពី​ធ្វើ​ដី​រហូត​ដល់​ប្រមូល​ផល​ស្រូវ​​ត្រឹម​តែ​៤លាន​ដុង​ ជា​ពិសេស​សមាជិក​​​ក្នុងក្រុម​​​គ្រួសារ​​​កាត់​បន្ថយ​ភាព​លំបាក។ ក្រុម​គ្រួសារក្រុង​ហាណូយ​ទាំងឡាយ​ ក៏មាន​ផល​ប្រយោជន៍​រួម​ ដូចជា​គ្រួសារ​លោក​តា​ថឹន (Than)​ ពេល​វិនិយោគ​ចូល​យន្តូបនីយកម្ម​​​វប្បកម្មស្រូវ​​។​
 
នៅ​លើភូមិសាស្រ្ត​ហាណូយ​ ផ្ទៃដី​១០០%​សម្រាប់​​វប្បកម្ម​ស្រូវ​ និង​ផ្ទៃដី​ស្រូវ​ជាង​៦០%​ បាន​កាត់​ដោយ​ម៉ាស៊ីន​។ តាំង​ពី​តួលេខ​នេះ សន្យា​នឹង​នាំ​មក​រដូវ​អំណោយ​ផល​នៅ​លើ​ដី​ក្រុង​ និង​ជា​ដង​ថ្លឹង​នាំ​កម្មវិធី​ជនបទ​ថ្មី​ឆាប់​រហ័ស​ទៅ​ដល់​គោល​ដៅ​៕​


 ប្រជា​កសិករ​ក្រុង​ហាណូយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ស្ទូង​ ក្នុង​ដំណើរ​ការ​វប្បកម្មស្រូវ​​។ រូបថត​៖ ឯកសារ​

 នៅ​លើ​វាល​ស្រែ​ទូលាយ​ បន្ទាប់ពី​​សម្រេច​ការងារ​ប្រមូល​ដី​ស្រែ​ធ្វើ​ជា​វាល​ស្រែទម្រង់​ធំ​​មួយ​ ម៉ាស៊ីន​ស្ទូង​បាន​
ជួយ​ប្រជាកសិករ​​កាត់​បន្ថយ​កម្លាំង​ពលកម្ម។​ រូបថត៖ ឯកសារ​


 ម៉ាស៊ីន​ច្រូត​ស្រូវ​ជួយ​ប្រជាកសិករ​កាត់​បន្ថយ​ពេល​វេលា​ប្រមូល​ផល​ស្រូវ​។​ រូបថត៖ ឯកសារ​

អនុវត្ត​ម៉ាស៊ីន​ច្រូត​ស្រូវ​ក្នុង​ដំណើរការ​ប្រមូល​ផល​ស្រូវ​របស់​ប្រជាកសិករ​ក្រុង​ហាណូយ​។

 អនុវត្ត​ម៉ាស៊ីន​ត្រាក់​ទ័រ​ភ្ជួររាស់​ ដើម្បីធ្វើ​ឲ្យ​ដីធូសំរាប់ វាល​ស្រូវ​ទំនាប។ រូបថត៖ ឯកសារ​

 ទម្រង់​រូបភាព​ប្រមូល​ផល​ស្រូវ​ ដោយ​ម៉ាស៊ីន​ច្រូត​ស្រូវ​បាន​ប្រជាកសិករ​ក្រុង​ហាណូយ ​អនុវត្ត​ទូលំទូលាយ​
នៅ​លើ​ផ្ទៃដី​វប្បកម្ម​ស្រូវ​ទាប​ក្រុង។ រូបថត៖ ឯកសារ


 ប្រជាកសិករ​ឃុំ​ស៊ង​ភឿង (Song Phuong) ​អនុវត្ត​ម៉ាស៊ីន​រាស់​ធ្វើ​ដីធូងាយស្រួល​​​ស្ទូង​ស្រូវ​។ រូបថត៖ ឯកសារ

 ប្រមូល​ផល​ស្រូវ​ឃុំ​ហ៊ង​តៀន (Hung Tien) ​ស្រុក​មី​ឌឹក​ (My Duc)។ រូបថត៖​ឯកសារ​ 

 អត្ថបទ​៖ ធុក​ហៀន​  រូបថត៖ កុង​ដាត​និង​ឯកសារ​

បណ្តាអត្ថបទបានផ្សាយ