10/01/2016 12:36 GMT+7 Email Print Like 0

យន្តហោះចិនរំលោភទៅលើការកំណត់របស់ ICAO


ប្រធាននាយកដ្ឋានអាកាសចរណ៍វៀតណាមលោក Lai Xuan Thanh បំភ្លឺអំពីការដែល
យន្តហោះចិនរំលោភទៅលើការកំណត់ ICAO

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ចិនបានដំណើរការជើងហោះហើរជាច្រើន​ចូលក្នុង​តំបន់​ជូន​ដំណឹង​ហោះហើរ​ហូជីមិញ​ដែល​វៀត​ណាម​គ្រប់​គ្រង ប៉ុន្តែ​មិន​ធ្វើការទាក់ទងជាមួយស្ថាប័នចរាចរណ៍ផ្លូវអាកាស តាមការ​កំណត់​អន្តរជាតិ ស្ដី​អំពីសុវត្ថិភាពហោះហើរទេ។ ចំពោះសកម្មភាពនេះ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ប្រធាននាយក​ដ្ឋាន​អាកាស​ចរណ៍​វៀត​ណាម លោក Lai Xuan Thanh បានឲ្យដឹងថា នាយកដ្ឋាន​អាកាស​ចរណ៍​វៀត​ណាម បន្ត​ផ្ញើរ​ឯកសារ​ជូន​អង្គ​ការ​អាកាសចរណ៍ស៊ីវិល​ពិភព​លោក (ICAO) ស្ដីពីការដែលចិនបានរំលោភបំពានទៅលើការកំណត់​របស់ ICAO។ នាយកដ្ឋានអាកាសចរណ៍វៀតណាមក៏បានស្នើរឲ្យ ICAO ត្រូវមានដំណោះ​ស្រាយ​ដើម្បី​ប្រទេស​នានា​មិន​ត្រូវ​អនុវត្តន៍​សកម្មភាពហោះហើរ ដែលគំរាម​កំហែងទៅលើសុវត្ថិភាពផ្លូវអាកាសអន្តរជាតិ និងតំបន់ឡើយ៕
 

តាម VOV5 - វីទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ