26/11/2018 09:49 GMT+7 Email Print Like 0

យថាទស្សន៍ដ៏ភ្លឺស្វាងសម្រាប់ការតាក់តែងសេចក្ដីព្រាង នៃកិច្ចព្រមព្រៀង Brexit ដែលត្រូវបាន EU អនុម័ត


 ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (ស្តាំ) ជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកនៅថ្ងៃទី ២៤ខែវិច្ឆិកា។ (THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

 មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍បានវាយតម្លៃថា យថាទស្សន៍ក្នុងសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង Brexit របស់​នាយក​រដ្ឋមន្ត្រី​អង់​គ្លេស លោកស្រី Theresa May ដែលត្រូវបានអនុម័តនៅ​ក្នុងកិច្ចប្រជុំកំពូលសហ​ភាព​ អឺរ៉ុប (EU) ​នាថ្ងៃទី​២៥ ​ខែវិច្ឆិកា នៅទីក្រុងព្រុចសែល បានក្លាយទៅ​ជា "ភ្លឺស្វាង" ថែមទៀត​ ខណៈដែល​ដំណើរ​ការ​ចរចា​ Brexit បានឈានចូលដំណា​ក់កាល​ដ៏សំ​ខាន់​។ 
 
ក្នុង​នោះ មានគ្រោះអាសន្នមួយ ដែលគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះគឺត្រូវបានលុបចោល បន្ទាប់​ពីប្រទេស​អង់គ្លេស​និងប្រទេសអេស្ប៉ាញនាថ្ងៃទី ២៤ ​ខែវិច្ឆិកា ទទួល​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​សហភាព​អឺរ៉ុប​ស្ដីពីទឹក​ដី Gibraltar។ បន្ទា​ប់មក ប្រធានក្រុមប្រឹក្សាអឺរ៉ុ​បលោក Donald Tusk ក៏បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុបឱ្យ​អនុម័ត​លើសេចក្ដីព្រាងនេះផងដែរ។

ក្នុង​លិខិត​មួយដែលផ្ញើទៅកាន់សមាជិកនៃក្រុមប្រឹក្សា​អឺរ៉ុបលោក Donald​ Tusk ដែល​ជាអធិតបតី​កិច្ចប្រជុំ​នេះ បាន​ឲ្យដឹង​ថា លោកនឹងផ្តល់អនុសាសន៍ដល់ប្រទេសជាស​មាជិក  EU ឲ្យអនុម័តលើកិច្ចព្រ​មព្រៀង​ Brexit នេះ​ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ