08/06/2018 10:38 GMT+7 Email Print Like 0

យថាទស្សន៍អំពីជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើងនៅអាមេរិក

នាថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៨​ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានជូនដំណឹងថា៖ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពិចារណាក្នុងការទទួលស្ថាគមន៍ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong – un នៅមណ្ឌលសម្រាកលំហែហាយ Mar-a-Lago នៅ រដ្ឋ Florida ក្រោយពីជំនួបកំពូលដែលគ្រោងនឹងប្រព្រឹត្តិទៅនៅសិង្ហបុរីនាសប្ដាហ៍ខាងមុខ។

 ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong – un

យោងតាមប្រភពព័ត៌មានពោលខាងលើបានឲ្យដឹងថា៖ ជំនួបកំពូលរវាងអាមេរិកជាមួយកូរ៉េខាងជើងនៅ រដ្ឋ Florida អាចនឹងប្រព្រឹត្តិទៅនារដូវស្លឹកឈើជ្រុះ។ ជំនួបនេះនឹងត្រូវប្រព្រឹត្តិទៅប្រសិនបើថ្នាក់ដឹកនាំទាំងពីររូប ស្រុះ​ចិត្តគំនិតគ្នា។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាថ្ងៃដដែល នៅក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីការបរទេសជប៉ុន Taro Kono និងសមភាគីអាមេរិកលោក Mike Pompeo នោះ ភាគីទាំងពីរបានឯកភាពជំរុញឲ្យ ស.ប.ប.ក បោះ​បង់​ចោលនុយក្លេអ៊ែរ “ទាំងស្រុង អាចត្រួតពិនិត្យបាននិងមិនអាចប្រែក្រឡាស”ខណៈដែលនៅតែរក្សាររាល់វិធានការដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ