01/01/2019 10:51 GMT+7 Email Print Like 0

យកគំនិតផ្តួចផ្តើមនូវការធ្វើអាជីវកម្មពីសៀវភៅ “ការធ្វើបដិវត្តន៍ពីសសៃចម្បើង”

យក​បំផុស​គំ​និតពីសៀវភៅ​​ដ៏ល្បី​ល្បាញ​លើ​ពិភពលោក “​ការ​ធ្វើ​បដិវត្តន៍​ពីសសៃ​ចម្បើង​” ​លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) ស្ថាបនិកា​​ កសិដ្ឋាន​ ហន់​មូ (Hon Mu) (ស្រុក​ ថស្វឹន (Tho Xuan) ខេត្ត​ ថាញ​ហ័រ (Thanh Hoa) ) មិន​​ត្រឹម​តែ​ឈាន​មុខ​គេ​ ចំពោះ​​ការ​បង្កើត​បរិស្ថាន​រស់​នៅ​ថ្មី​ តែប៉ុណ្ណោះទេ។ ថែមទាំង​​ផ្គត់​ផ្គង់​​ផលិត​ផលដែល​ធ្វើ​ពី​វត្ថុធាតុដើម​មកពីធម្មជាតិ​​ ​​​​ផងដែរ។

ក្រោយពីមិនបានបញ្ចប់ការរៀនសូត្រ នៅមហាវិទ្យាល័យទាំងពីរ ចំណាយថែមពីរឆ្នាំទៀត ដើម្បីរកការងារសមស្រប។ នាដើមឆ្នាំ២០១៤ លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) បានត្រឡប់ទៅស្រុកកំណើតវិញ និងចាប់ផ្តើមនូវការធ្វើអាជីវកម្ម  នៅខេត្ត ថាញហ័រ (Thanh Hoa)។ ប៉ុន្តែមិនយល់ព្រមនូវការប្រើប្រាស់ថ្នាំការពាររុក្ខជាតិយ៉ាងផ្តេសផ្តាស ក្នុងការងារកសិកម្ម។ ហេតុនេះ លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) មិនប្រញាប់ដាំដំណាំអ្វីៗ លើដីចោលទំនរ និងបន្តស្រាវជ្រាវនូវការដាំបន្លែស្អាត។

បន្ទាប់ពី មកទស្សនាចំការដាំបន្លែស្អាតមួយចំនួន លោកស្រី ហ័រ (Hoa)  នៅតែរកឃើញបញ្ហាមួយចំនួន។ “ដោយចៃដន្យ ខ្ញុំនិងមិត្តភក្តិបានអញ្ជើញចូលរួម ក្នុងការជួបជុំរវាងអ្នកអានសៀវភៅ "ការធ្វើបដិវត្តន៍​ពីសសៃ​ចម្បើង​ " របស់លោក Masanobu Fukuoka ។ នៅពេលអានសៀវភៅនេះជាសម្រេច ខ្ញុំបានត្រឡប់ទៅស្រុកកំណើតវិញ និងចាប់ផ្តើមការកសាងកសិដ្ឋាន ហន់មូ (Hon Mu) តាមទម្រង់រូបភាពធម្មជាតិ” លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa)  រំលឹកឡើងវិញនូវការបង្កើតកសិដ្ឋាន ហន់មូ (Hon Mu)។

ក្នុងកសិដ្ឋាន ហន់មូ (Hon Mu) ដើមរុក្ខជាតិទាំងឡាយសុទ្ធតែមានតំលៃ ទោះបីស្មៅ ដំណាំ ដើមឈើ ដើមឈើបាន​ដាំក្នុងរយៈពេលច្រើនឆ្នាំ... ក្នុងកសិដ្ឋាន ដើមឈើបានដុះតាមធម្មជាតិ និងមិនជៈឥទ្ធពលដោយមនុស្សទេ​។


នៅពេលបើកទូលាយផលិតកម្ម លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa)  បានយកចិត្តទុកដាក់លើបញ្ហាដែលជៈឥទ្ធពលដល់បរិស្ថានព្រៃ និងលក្ខខ័ណ្ឌចីរភាព ក្នុងបរិស្ថានធម្មជាតិ។


នាសព្វថ្ងៃនេះ រោងជាងផលិតបំពង់ឫស្សីបានបង្កើតការងារសំរាប់ ពលករចំនួន ១១ នាក់។

ប្រាក់ខែជាមធ្យមពី ៤,៥ លាន ដល់ ៦ លានដុង ក្នុងមួយខែ។


កសិដ្ឋាន ហន់មូ (Hon Mu) បានផ្គត់ផ្គង់បំពង់ឫស្សីចំនួនជាង ៥០០.០០០ ដើម។



បន្ទាប់ពីកាត់និងចិត បំពង់ឫស្សីបានចំហុយក្នុងឡ ហើយហាលឲ្យស្ងួត ក្រោមពន្លឺពីព្រះអាទិត្យ។
 

លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa)  បាននិយាយថា ទោះបីជួលដីព្រៃ គ្រួសារលោកស្រីបានសងលុយជារៀងរាល់ខែ ។ ប៉ុន្តែគ្រួសារលោកស្រីមិនប្រើប្រាស់ដីព្រៃយ៉ាងផ្តេសផ្តាសទេ។  ទន្ទឹមនឹងនេះ ភ្ញៀវមកទស្សនាកសិដ្ឋានឥតបង់ថ្លៃអីទេ។ ភ្ញៀវត្រូវបំរើតម្រូវជីវភាពរស់នៅដោយខ្លួនឯង ដូចជាបោះជំរុំ ដាំបាយ បេះបន្លែ ស្ទូចត្រី …

កសិដ្ឋាន ហន់មូ (Hon Mu) បានកសាងតាមទម្រង់រូបភាពដូចកសិដ្ឋាន Fukuaka របស់កសិករជប៉ុនម្នាក់ដែលជាទស្សនវិទូល្បីឈ្មោះផង និងអ្នកនិពន្ធសៀវភៅ "ការធ្វើបដិវត្តន៍ពីសសៃចម្បើង ផង។  ក្នុងសៀវភៅនេះ អ្នកនិពន្ធបានលើកឡើងថា មនុស្សរស់នៅទាំងស្រុងក្នុងបរិស្ថានធម្មជាតិ។

នៅពេលទទួលមិត្តភក្តិម្នាក់មកពីរដ្ឋធានីហាណូយ ដែលមកទស្សនាកសិដ្ឋាន។ នៅពេលនោះ ស្លាបព្រាឈើ (ទិញនៅផ្សារទំនើប) របស់មិត្តភក្តិបានបាក់។ លោកស្រី ហ័រ (Hoa)  បានធ្វើស្លាបព្រាឫស្សីផ្សេង ដើម្បីជូនមិត្តភក្តិរូបនេះ។

បន្ទាប់ពី មិត្តភក្តិរូបនេះរបស់លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa)  បានថតរូបស្លាបព្រានោះ និងបង្ហោះរូបថតនេះលើបណ្តាញសង្គម facebook។ អាស្រ័យទៅលើព្រឹត្តិការណ៍នេះ លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) បានបន្តធ្វើស្រាបព្រាឫស្សី ដើម្បីជូនមិត្តភក្តិក្នុងសហគមន៍កសិដ្ឋាន ។

“នៅពេលមានមនុស្សជាច្រើននាក់ចង់ទិញស្រាបព្រាឫស្សី ខ្ញុំបានសម្រេចចិត្តផលិតស្លាបព្រា និងលក់នៅទីផ្សារ” លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) រំលឹកឡើងវិញនូវពេលវេលាដែលកសិដ្ឋាន ហន់មូ (Hon Mu)ចាប់ផ្តើមនូវការផលិតឧបករណ៍ បរិក្ខាដែលធ្វើពីវត្ថុធាតុដើមធម្មជាតិទាំងស្រុង។

ការអន្តរាយដោយបំពង់ជ័រចំពោះបរិស្ថាន ដែលបានកង្វល់និងជៈឥទ្ធពលយ៉ាងខ្លាំង ក្នុងគំនិតរបស់លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa)។ មានប្រភពឫស្សីជាបរិបូរណ៍ លោកស្រីបានលាកល្បងធ្វើបំពង់ឫស្សី។

“នៅពេលស្វែងយល់ព័ត៌មានលើគេហទំព័រ Alibaba គេក៏លក់បំពង់ឫស្សី ប៉ុន្តែតំលៃជាថ្លៃណាស់។ ដូច្នេះខ្ញុំបានគិតថា ខ្ញុំអាចផលិតបំពង់ឫស្សីស្អាតជាង និងប្រើប្រាស់វត្ថុធាតុដើមជាធម្មជាតិទាំងស្រុង ប៉ុន្តែតំលៃជាថោកជាងទៀត ” លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) និយាយអំពីការចាប់ផ្តើមនូវការធ្វើអាជីវកម្មបំពង់ឫស្សី នៅកសិដ្ឋាន ហន់មូ (Hon Mu)។

នាខែកញ្ញា ឆ្នាំ២០១៧ លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) បានចាប់ផ្តើមនូវការផ្គត់ផ្គង់បំពង់ឫស្សីទៅកាន់ទីផ្សារ។ នៅ គ្រាសដំបូង លោកស្រីបានលក់ត្រឹមតែបំពង់ឫស្សីរាប់សិបដើម ប៉ុន្តែក្នុងអំឡុងពេល ១ ដល់ ២ ខែក្រោយ បរិមាណបំពង់ឫស្សីកាន់តែបង្កើនជាបណ្តើរៗ ។ នាសព្វថ្ងៃនេះ កសិដ្ឋាន ហន់មូ (Hon Mu) ផ្គត់ផ្គង់បំពង់ឫស្សីចំនួន ៥០០.០០០ ដើម។

“ខ្ញុំមិនហ៊ានគិតថា មនុស្សជាច្រើននាក់បានចូលចិត្តបំពង់ឫស្សីដូច្នោះ” លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) បានចែករំលែក ។ ក្តីសប្បាយរីករាយមិនមែនដោយសារលក់ផលិតផលតែប៉ុណ្ណោះទេ ថែមទាំង ការប្រើប្រាស់បំពង់ឫស្សីបានបង្ហាញនូវការយល់ដឹងនិងការយកចិត្តទុកដាក់របស់សហគមន៍ចំពោះបរិស្ថាន ផងដែរ។

តម្រូវការប្រើប្រាស់បំពង់ឫស្សីកាន់តែកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែ លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) មិនបើកទូលាយផលិតកម្មទេ។ ពីព្រោះ លោកស្រី ហ័រ (Hoa) បានពន្យល់ថា៖ “ខ្ញុំត្រូវសង្កេតឃើញយ៉ាងច្បាស់លាស់ ដើម្បីការបើកទូលាយផលិតកម្មមិនជៈឥទ្ធពលយ៉ាងខ្លាំងដល់ព្រៃ និងតើការផលិតនេះធានាលក្ខខណ្ឌចីរភាពធម្មជាតិទេ”?

ហេតុដូច្នេះ រហូតដល់ខែកញ្ញ ឆ្នាំ២០១៨ លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) ទើបបើកទូលាយផលិតកម្មជាផ្លូវការ។ លោកស្រី ហ័រ (Hoa) បានចំណាយពេញមួយឆ្នាំ ដើម្បីសង្កេតឃើញនិងពិនិត្យឡើងវិញនូវប្រភពវត្ថុធាតុដើម ដូចនាសព្វថ្ងៃនេះ ដែលរក្សាលក្ខខណ្ឌចីរភាពធម្មជាតិទេ?


បំពង់ឫស្សីមានទំហំខុសគ្នា និងប្រើប្រាស់ជាច្រើនដង (ដោយមានឧបករណ៍លាងបំពង់នេះ)។






ផលិតផលមួយចំនួនទៀតបានផលិតដោយកសិដ្ឋាន ហន់មូ (Hon Mu) ដែលធ្វើពីឫស្សី។




ក្រៅពីបណ្តាផលិតផលបានផលិតរបស់កសិដ្ឋាន ហន់មូ (Hon Mu) កសិដ្ឋាននេះក៏បានជួយកសិករជុំវិញ
តំបន់នេះលក់ផលិតផលសិប្បកម្មផ្សេងៗទៀត។


ប៊ិចឫស្សីបានផលិតដោយកសិដ្ឋាន ហន់មូ (Hon Mu) បានឆ្លាក់ឈ្មោះនៅខាងលើ។


ប៊ិចឫស្សី - ផលិតផលមួយរបស់កសិដ្ឋាន ហន់មូ (Hon Mu) ក៏បានអតិថជនចូលចិត្តខ្លាំងណាស់។


ទីកន្លែងដាក់តាំងផលិតផលរបស់កសិដ្ឋាន ហន់មូ (Hon Mu) ក្នុងការតាំងពិព័រណ៍ទំនិញវៀតណាម ឆ្នាំ២០១៨ ក្នុងទីស្ថានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ឡាមគីញ (Lam Kinh)។

 

តាមលោកស្រី ហ័រ (Hoa) ឲ្យដឹងថា៖ បើសិនជាផលិតកម្មអាចកើនឡើង ១០០ លើក ការជៈឥទ្ធពលដល់បរិស្ថាននៅតែជាវិជ្ជមានដែរ។

ពន្យល់នូវប្រការនេះ លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) បានឲ្យដឹងថា ដើមឫស្សីអស់រដូវប្រមូលផល ប៉ុន្តែនៅសល់ ៧០%នៃ ឈើវង់។ ដូច្នេះ ដើមឫស្សីបានដាំ និងយកជាវត្ថុធាតុដើម ដែលមិនជៈឥទ្ធពលដល់ដើមឈើវង់។ បណ្តាផលិតផលរបស់កសិដ្ឋាន ហន់មូ (Hon Mu) ត្រូវឆ្លើយតបនឹងគោលការណ៍ធានាបរិស្ថានរបស់លោកស្រី ហ័រ (Hoa)។ ចំពោះផលិតផលមិនបានប្រើប្រាស់ទៀត ដែលនឹងរលួយយ៉ាងងាយស្រួល និងជៈឥទ្ធពលដល់បរិស្ថានធម្មជាតិ។

នាបច្ចុប្បន្ននេះ រោងជាងផលិតបំពង់ឫស្សីបានបង្កើតការងារសំរាប់ពលករចំនួន ១១ នាក់ និងប្រាក់ខែក្នុងមួយខែពី ៤៥ ដល់ ៦ លានដុង។ ការបើកទូលាយផលិតកម្មមានអត្ថន័យសំខាន់ៗ ទាំងពីរ។ ទីមួយគឺបង្កើតការងារសំរាប់ប្រជាជនរស់ក្នុងតំបន់ រួមចំណែកស្តារៈឡើងវិញមុខរបរសិប្បកម្មប្រពៃណី នៅតំបន់។

ទីពីរ ការប្រើប្រាស់វត្ថុធាតុដើមជាឫស្សី ដែលបង្កើនប្រាក់ចំណូលសំរាប់អ្នកកាប់ឫស្សី ពកនៅតំបន់មាត់ព្រៃ។ នៅពេលមុន ពកមួយតោនមានតំលៃពី ៦០ ដល់ ៧០ ម៉ឺនដុង ដែលបានលក់ដល់រោងចក្រផលិតក្រដាស។ ប៉ុន្តែ នាបច្ចុប្បន្ននេះ លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) បានទិញ ៣០ លានដុងសំរាប់ពកមួយតោន។  “ដូច្នេះអ្នកកាប់នឹងមានផែនការកាប់ដ៏ជាក់ស្តែង ពីព្រោះគេនឹងយល់ដឹងឫស្សីនិងពកអាចពាំនាំយកប្រាក់ចំណូលជាច្រើន ហើយត្រូវការពារនិងដាំព្រៃឡើងវិញ ” លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa)  បាននិយាយឲ្យដឹងថា

តាម លោកស្រី លេ ស្វឹនហ័រ (Le Xuan Hoa) កសិដ្ឋាន ហន់មូ (Hon Mu) គឺអង្គការមួយមិនយកតំលៃសេវា។ នៅទីនេះគឺជាទីកន្លែងមួយ ដើម្បីភ្ញៀវអាចស្វែងយល់នូវជីវភាពរស់នៅជិតស្និទ្ធនឹងធម្មជាតិ។ ចាប់ពីនោះមានការផ្លាស់ប្តូរនូវការយល់ដឹងអំពីបរិស្ថាន./.

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនកុងដាត ត្រឹនថាញយ៉ាង


 

បណ្តាអត្ថបទបានផ្សាយ