26/10/2017 10:37 GMT+7 Email Print Like 0

ម្រុញការអភិវឌ្ឍន៍ទីផ្សារទុនបំរើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៧ នៅទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុន Sai Gon (SSI) បាន រៀបចំសន្និសីទ “Gateway to Vietnam 2017” ក្រោមប្រធានបទ “ទីផ្សារទុន-កម្លាំងចលករសម្រាប់បង្កើនកំណើនថ្មីនៃ​ខឿនសេដ្ឋកិច្ច”។ 


 ឧបនាយករដ្ឋមន្ត្រីអចិ ន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមនិង​ថ្លែងមតិ បើកសន្និសីទ ឧបនាយករដ្ឋមន្ត្រីអ​ចិន្ត្រៃយ៍​រដ្ឋាភិបាល លោក Truong Hoa Binh បាន​វាយ​តម្លៃថា បច្ចុប្បន្នជាពេលវេ​លាល្អបំផុត​សម្រាប់សហគ្រាស និងវិនិយោគិន ក្តាប់នូវឱកាសវិ​និយោគ ធ្វើអាជីវកម្ម​នៅទីផ្សារវៀតណាម។ យោង​តាមលោកឧប នាយករដ្ឋ​មន្ត្រីរូប​នេះថា ជាមួយ​នឹង​ស្មារតី​រដ្ឋាភិបាល​ស្ថាបនា​ ខឿ​នសេដ្ឋកិច្ចវៀត ណាម បាននិ​ងកំពុងធ្វើកំណែទម្រង់លើគ្រប់វិស័យ ​ដើម្បីបម្រើការ​អភិ វឌ្ឍន៍​និរន្តរ​ភាព ហើយនឹងទទួលបានចំណុ​ចលោត​ផ្លោះនា​ពេល​ខាង​មុខ៖

​“រដ្ឋាភិបាលវៀតណាមបាន និង​កំពុងផ្តោ​តការយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍ទី​ផ្សារ​ទុន ទីផ្សារភាគ​ហ៊ុន​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីដើរតួនា​ទីជាក់ស្តែង​ក្នុង ការប្រមូ​លផ្តុំ​បែង​ចែកទុ​ន​រយៈមធ្យម និង​យូរអង្វែង​សម្រាប់ខឿន​សេដ្ឋកិច្ច។ នា ពេលកន្លងទៅ រ​ដ្ឋាភិបាលមានការពេញចិត្តយ៉ាងខ្លាំ​ង ជាមួយនឹងល្បឿនកំណើ​ន និងតួនាទី​របស់ទីផ្សារ​ហ៊ុន ក្នុងការជួយឧបត្ថម្ភប្រព័​ន្ធឥណទាន បង្កើតកម្លាំងចលករ ​សម្រាប់​ការអភិ វឌ្ឍន៍។ ក្នុងការ​អភិវឌ្ឍន៍រួមរបស់​វៀតណាមនោះ នៅមា​នការរួមវិភាគទានដ៏សំ​ខាន់ របស់​សហគ្រាស​និង​វិនិយោគិន​បរទេស​ផងដែរ”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ