05/11/2018 11:14 GMT+7 Email Print Like 0

ម្ចាស់មកុដ Miss Earth 2018 បានទៅលើបវរកញ្ញាវៀតណាមជាលើកដំបូង

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Earth ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Manila  ប្រទេសហ្វីលីពីន បេក្ខនារីវៀតណាម Nguyen Phuong Khanh បានក្លាយទៅជាម្ចាស់ជ័យលាភីរាជិនីគ្រងមកុដឯកក្នុងពិធីប្រកួតសម្រស់បវរកញ្ញាពិភពផែនដី ឆ្នាំ២០១៨ ដោយផ្តួលសម្រស់បវរកញ្ញាជាង ៨០ នាក់ មកពីប្រទេសផ្សេងៗទៀត។

 បេក្ខនារីវៀតណាម Nguyen Phuong Khanh បានក្លាយទៅជាម្ចាស់ជ័យលាភីរាជិនីគ្រងមកុដឯក
ក្នុងពិធីប្រកួតសម្រស់បវរកញ្ញាពិភពផែនដីឆ្នាំ២០១៨

នេះគឺជាលើកដំបូងដែលតំណាងវៀតណាមដណ្តើមបានមកុដក្នុងការប្រកួតសម្រស់អន្តរជាតិធំដូច្នេះផងដែរ។
បេក្ខនារីវៀតណាម Nguyen Phuong Khanh កើតឆ្នាំ១៩៩៤ នៅខេត្ត Ben Tre ហើយក្នុងវគ្គផ្តាច់ព្រ័ត្រ បេក្ខនារីរូប​នេះបានសំដែងប្រកបដោយភាពជោគជ័យដើម្បីចុងក្រោយឈានចូលទទួលបានជ័យលាភីរាជនី គ្រងមកុដ​ឯក​បវរកញ្ញាភពផែនដីឆ្នាំ២០១៨ ។

គួរបញ្ជាក់ផងដែរថាបវរកញ្ញាវៀតណាម Nguyen Phuong Khanh ធ្លាប់ជានិស្សិតនៃមហាវិទ្យាល័យដ៏ល្បីៗ Curtin នៅសិង្ហបុរី។ កញ្ញារូបនេះ អាចនិយាយភាសាអង់គ្លេស និងបារាំងដូចភាសាកំណើតរបស់ខ្លួនផងដែរ។ ដោយមានសម្រស់ស្រស់ស្អាត បវរកញ្ញា Phuong Khanh ធ្លាប់ត្រូវបានអ្នកជំនាញការខាងសម្រស់ដ៏មានកិត្យានុភាព  Missosology ជ្រើសរើសជានារីដែលមានទឹកមុខដ៏ស្រស់ស្អាតក្នុង Top 18 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ