19/10/2018 10:03 GMT+7 Email Print Like 0

ម្ចាស់ការនិងប្រមូលផ្តុំប្រភពធនធានបន្ថែមទៀតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

កម្មវិធី “រួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០១៨ ដោយមានប្រធានបទ “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ - មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២ឥ១៨។

កម្មវិធី “រួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ ២០១៨ ដោយមានប្រធានបទ “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ -
មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ”

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការកាត់បន្ថយភាពក្រីក្រតែងតែបានបក្សនិងរដ្ឋកំណត់ថា ជាគោលដៅនិងតម្រូវ​ការ​សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយបានក្លាយជាគោលនយោបាយសំខាន់ៗមានចរិតលក្ខណៈមនុស្សសាស្ត្រនិងបង្ហាញពីប្រពៃណីដ៏ល្អប្រណីរបស់ប្រទេសជាតិ។ ការលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រគឺជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) មួយរបស់អង្គការសហប្រជាជាតិដែល​វៀត​ណាម​បានប្តេជ្ញាចិត្តអនុវត្ត។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី

លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖ “រហូតមកដល់ពេលនេះ អត្រាពហុវិមាត្រនៃភាពក្រីក្រ (MPI) បានធ្លាក់ចុះ ដល់ ៦,៧% ។ លទ្ធផលទទួលបាននេះ បានរួមចំណែកសំខាន់ទៅក្នុងស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះសហគមន៍អាជីវកម្មអង្គការនិងបុគ្គលនៅ​ក្នុងនិងក្រៅប្រទេស ប្រទេសនានានិងអង្គការអន្ដរជាតិដែលបានរួមដៃគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសក្នុងតំបន់កំពុងជួបការលំបាក។ ទាំងនេះគឺជាសកម្មភាពដ៏ថ្លៃថ្លាដែលរួមចំណែកកែលំអរជីវភាព​របស់ប្រជាជនក្រីក្រនិងជនមានស្ថានភាពលំបាកពិសេសផងដែរ”។

ក្នុងឱកាសនោះ លោកស្រីប្រធានរដ្ឋសភាបានអំពាវនាវដល់អង្គភាពអាជីវកម្ម អង្គការក្រៅរដ្ឋាភិបាលនិងបុគ្គល​នានានៅក្នុងនិងក្រៅប្រទេស ឱ្យបន្តរួមដៃគ្នាជាមួយបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាមដើម្បីមានសកម្មភាពជាក់ស្តែងថែមទៀតសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងការកសាងជនបទថ្មី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ