17/07/2021 08:52 GMT+7 Email Print Like 0

ម្ចាស់ការ ច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាពក្នុងការ​អនុវត្តការងារ​សមាហរណកម្ម​អន្តរជាតិ និងកិច្ចការបរទេសការពារជាតិ

នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ក្រសួងការពារជាតិវៀតណាមបានរៀបចំសន្និសីទតាមប្រព័ន្ធវីដេអូបូកសរុបការងារធ្វើសមាហរណកម្មអន្តរជាតិនិងកិច្ចការការបរទេសពារជាតិក្នុងឆមាសទី ១ ឆ្នាំ ២០២១។ លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដឹកនាំសន្និសីទនេះ។

លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ (រូបថត៖ dangcongsan.vn)


អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានកោតសរសើរលើលទ្ធផលដែលសម្រេចបានរបស់បណ្ដាស្ថាប័ននិងអង្គភាពក្នុងការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ។
លោកអនុរដ្ឋមន្រ្តីក្រសួងការពារជាតិបានស្នើឲ្យស្នងការកិច្ចការបរទេសនិងស្ថាប័ន អង្គភាពនានានិងកងកម្លាំងមានសមត្ថកិច្ចរបស់កងទ័ពការពារព្រំដែន យោធភូមីភាគជាប់ព្រំដែន កងទ័ពការពារព្រំដែននិងឆ្មាំសមុទ្រម្ចាស់ការសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារព្រំដែន ជាមួយដៃគូនៃបណ្ដាប្រទេសជាប់ព្រំដែន រួមចំណែកកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះ ត្រៀមរៀបចំចូលរួមការប្រកួតកីឡាកងទ័ពអន្តរជាតិ Army Games 2021 នៅរុស្ស៊ី និងបណ្ដាប្រទេស ក៏ដូចជារក្សានិងសិក្សាស្រាវជ្រាវពង្រីកការចូលរួមសកម្មភាពនៅអង្គការសហប្រជាជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ