30/03/2015 14:44 GMT+7 Email Print Like 0

ម្ចាស់ការ “ច្បាប់លេង”ដើម្បីបង្កើនសមាហរណកម្មអន្តរជាតិ

ថ្មីៗ នេះ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការបញ្ជាការជាតិអំពីសមាហរណកម្មអន្តរជាតិ លោក​នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បានដឹកនាំការអនុវត្តន៍ការងារធ្វើសមាហរណកម្មអន្តរជាតិ ប្រកប​ដោយ​ប្រសិទ្ធិភាព​ជាងទៀត ការទទួលខុសត្រូវជាងទៀតនិងស៊ី​ជំរៅជាងទៀត​តាមស្មារតី​សេចក្តី​សម្រេច​ចិត្ត​លេខ ២២ របស់ការិយាល័យនយោបាយ។
 



លោកនាយក​រដ្ឋមន្ត្រី ង្វៀន​តឹន​យុង​ធ្វើ​ជា​អធីបតី​កិច្ច​ប្រជុំគណៈ​កម្មាធិការបញ្ជាការជាតិ​អំពី​សមាហរណកម្មអន្តរជាតិ។ រូបថត៖ ឌឹក​តាម  – ទីភ្នាក់​ងារ​សារព័ត៌មាន​វៀតណាម។

 ទិដ្ឋភាព​រួម​នៃ​កិច្ច​ប្រជុំ។ រូបថត៖ ឌឹត​តាម ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម

 
ក្នុងឆ្នាំ ២០១៤​ សកម្មភាព​សមាហរណកម្មអន្តរជាតិ​របស់​វៀតណាម​បាន​អនុវត្តន៍​យ៉ាង​ព្រមៗគ្នា ប្រសិទ្ធិភាព​​និង​ទទួល​លទ្ធផល​គ្រប់ជ្រុង​ជ្រោយ​លើ​ទាំង ៣ វិស័យ​សំខាន់ៗ​​គឺ​នយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​​អប់រំនិង​វប្បធម៌​​សង្គម។

​ចំណុច​ភ្លឺ​ធំបំផុត​ក្នុង​​សមាហរណកម្ម​អន្តរជាតិ​ឆ្នាំ ២០១៤ របស់​វៀតណាម​គឺ​ជា​ជំរុញ​​​យ៉ាងឆាប់​រហ័ស​និង​ឈានទៅ​ដល់​បញ្ចប់​ការចរចា​បណ្តា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី  (FTA) ។ ចំពោះបណ្តា​កិច្ចព្រម​ព្រៀង​​នៅ​សល់ វៀតណាម​​សម្រេចជាបន្ទាន់​បណ្តា​ដំណាក់​កាល​ចរចា​ចុងក្រោយ រួម​មានកិច្ច​ព្រមព្រៀង​ដៃគូអន្តរ​ប៉ាស៊ីហ្វីក (TPP) កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយក្នុង​តំបន់ (RCEP)  និង​កិច្ចព្រមព្រៀង​រវាង​វៀត​ណាម​និង​ប្លុក​ពាណិជ្ជកម្ម​សេរី​អ៊ីរ៉ូប។

អំពីចំណុច​ស្នូលនៃ​ទំនាក់​ទំនងការទូត​ពហុទិសរបស់​វៀតណាមដល់​ឆ្នាំ ២០២០ ក្រសួង​ការ​បរទេស​​បាន​​លើកឡើងភារកិច្ច​ធំ​មួយ​ចំនួន​គឺសកម្មរៀបចំ​ ធ្វើ​ជា​ម្ចាស់​ផ្ទះចាត់តាំង​​​​បណ្តា​សកម្មភាព​ពហុទិស​ធំ​ៗ​ប្រក​ប​ដោយ​​ជោគ​ជ័យ ​បង្កចំណាប់អារម្មណ៍​របស់​​វៀតណាម ម្ចាស់​ការ​​​រួម​ចំណែក​រក្សា​សន្តិភាព សន្តិសុខ​តំបន់​និង​អន្តរជាតិ​ រួមចំណែកកសាង​សហគមន៍​អាស៊ាន​មាំមួន ពង្រឹង​និង​ពង្រីក​តួនាទីស្នូល​របស់​អាស៊ាន (ASEAN) ក្នុង​​រចនាសម្ព័ន្ធ​តំបន់ ពង្រីក​យ៉ាង​ប្រសិទ្ធិភាព​បណ្តា​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី ដែល​បាន​ចុះ​ហត្ថលេខា ជំ​រុញ​​សម្រេច​និង​អនុវត្ត​​កិច្ច​ព្រមព្រៀង FTA​​ នឹង​ចុះ​ហត្ថលេខា​ក្នុងដំណាក់កាល ២០១៥ - ២០២០ ប្រកបដោយ​ប្រសិទ្ធិភាព ​លើក​កម្ពស់​​​ការចូលរួម​និង​​ម្ចាស់​ការ​​រួ​ម​ចំណែក​របស់វៀតណាម​នៅ​បណ្តា​យន្តការ វេទិការ​ កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​ពហុទិស ម្ចាស់ការ​ចូលរួម​ លើក​កម្ពស់​តួនាទី​និង​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ សង្គម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា អប់រំ - បណ្តុះបណ្តាល និង វិស័យផ្សេងទៀត…

ក្នុង​ទំនាក់ទំនង​ការទូត​ពហុទិស ត្រូវ​ផ្លាស់ប្តូរ​ខ្លាំង​ពីគំនិត​ចូលរួម ទៅ​ដល់​ម្ចាស់​ការ​និងសកម្មរួម​ចំណែក លើក​​ឡើង​បណ្តាគំនិត​ផ្តួច​ផ្តើម បង្កើន​របៀបកៀក​​ជាប់​​ពហុផ្នែក យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​យ៉ាង​មាំមួន​ក្នុង​ប្រទេស…

 
 រូបថតមួយ​ចំនួន​អំពី​សកម្មភាព​ទំនាក់​ទំនងការទូត​ជាន់​ខ្ពស់​របស់​រៀតណាម
លោក​អគ្គ​លេខា​បក្ស​ង្វៀន​ភូត្រុង​​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​​សហព័ន្ធរុស្ស៊ី​ជា​ផ្លូវការ (ឆ្នាំ២០១៤)។ ក្នុងរូបថត៖ លោក​​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ទទួល​​ស្វាគន៍​និង​ជួប​ពិភាក្សា​ជាមួយ​លោក​អគ្គលេខាបក្សង្វៀន​ភូត្រុង។ រូបថត៖​ទ្រី​យុង -  ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម
លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​សហរដ្ឋ​អាមេរិក(ឆ្នាំ ២០១៣)។ ​ក្នុងរូបថត៖ លោក​ប្រធានាធិបតី​អាមេរិក​ Barack Obama ទទួល​ស្វាគមន៍​និង​​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង។ រូបថត៖ ង្វៀន​ខាង - ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម

 
លោក​នាយករដ្ឋមន្ត្រី​ចិន​ Lǐ Kèqiáng​ អញ្ជើញមក​បំពេញ​ទស្សនកិច្ច​​ប្រទេសវៀតណាម​ជា​ផ្លូវការ ( ឆ្នាំ២០១៣ )។ ក្នុងរូបថត៖ លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​ទទួល​ស្វាគមន៍​និង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន Lǐ Kèqiáng។ រូបថត៖ ឌឹក​តាម​  -  ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម

 
លោកប្រធាន​រដ្ឋ​សភាព​កូរ៉េខាងត្បូង​ Chung Ui-hwa អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​វៀតណាម​ជា​ផ្លូវការ (ឆ្នាំ ២០១៥)។ ក្នុង​រូប​ថត៖ លោក​ប្រធាន​រដ្ឋ​សភា​ង្វៀន​ស៊ីញ​ហ៊ុង​ទទួល​ស្វាគមន៍​​និង​ជួប​ពិភាក្សា​និង​លោកប្រធាន​រដ្ឋ​សភា​កូរ៉េ​ខាង​ត្បូង Chung Ui-hwa.។ រូបថត៖​​ថុងញ៉ឹត -  ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម
 
 ថ្លែង​សន្និដ្ឋាន​​នៃ​កិច្ច​ប្រជុំ លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង ប្រធាន​គណៈ​កម្មាធិការ​បញ្ជា​ការជាតិ​អំពី​​សមាហរណកម្ម​​អន្តរជាតិ​លើក​ឡើង​យ៉ាង​ច្បាស់​ លើ​មូលដ្ឋាន​បណ្តា​យោបល់​​ដែល​ថ្លែង​ក្នុង​កិច្ច​ប្រជុំ សូមស្នើ​ខុទ្ទកាល័យគណៈរដ្ឋមន្ត្រី​ធ្វើឲ្យ​សុក្រិតរបាយការណ៍​​បូកសរុប​អំពី​បណ្តា​សកម្មភាព​សមាហរណកម្មអន្តរជាតិ​ឆ្នាំ២០១៤ ទិសដៅ ភារកិច្ច​ឆ្នាំ២០១៥ ក្នុងរបាយការណ៍នេះលើក​ឡើង​ច្បាស់​លាស់​ភារកិច្ច​រួម ភារកិច្ចជា​​ដោយឡែករបស់​ក្រសួង​ ផ្នែក​និមួយៗ​ និង​លើ​មូលដ្ឋាន​របាយ​ការណ៍ ​លោក​នាយក​រដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​​ស្នើ​ក្រសួង​ការបរទេស​​បូកសរុប កសាង​សេចក្តីព្រាងណែ នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ​អំពី​បន្ត​បញ្ជា​អនុវត្តន៍​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​ដោយ​ស្មារតី​អនុវត្តន៍​យ៉ាង​ប្រសិទ្ធិភាព​​ជាង​ទៀត ​ការទទួល​ខុស​ត្រូវ​ជាង​ទៀត​​ ធ្វើ​ស៊ី​ជំរៅ​​ថែម​ទៀតនូវ​បណ្តា​សកម្មភាព​សមាហរណកម្ម​​តាម​ស្មា​រតី​សេចក្តី​សម្រច​ចិត្ត​សេខ​២២​របស់​ការិយាល័យនយោបាយ​អំពី​ធ្វើ​សមាហរណកម្មអន្តរជាតិ។

តាម​លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង បន្ទាប់ពីជិត​២​ឆ្នាំ​អនុវត្តន៍​សេចក្តី​សម្រេចចិត្ត​លេខ​ ២២ ការងារ​សមាហរណកម្ម​​អន្តរជាតិ​ទទួល​បាន​លទ្ធផល​សំខាន់ៗ​ជា​ច្រើន​ រួម​ចំណែក​យ៉ាង​សកម្ម​ក្នុងសមិទ្ធិផល​អភិវឌ្ឍន៍​​រួម​របស់​ប្រទេស​ជាតិ។

តាម​រយៈ​សមហរណកម្ម​អន្តរជាតិបាន​បង្កើត​ឡើង​ទីផ្សារ​ងាយស្រួល​ ស្ថេរភាព​ឲ្យ​ការ​អភិវឌ្ឍន៍ ទទួល​បា​ន​ការគាំទ្រ​របស់​សហគមន៍អន្តរជាតិ​ឲ្យ​បុព្វហេតុ​កសាង​និង​ការពារ​មាតុភូមិ បណ្តា​ប្រទេស​ សហគមន៍​អន្តរជាតិ​​ចែក​រំលែក​ គាំទ្រ​ជំ​ហរ​ត្រឹម​ត្រូវ​របស់​វៀតណាម​ក្នុង​ភារកិច្ច​ការពារ​អធិបតេយ្យភាព​ទឹក​ដី​ក៏​ដូចជា​​ផល​​ប្រយោជន៍​​ត្រឹម​ត្រូវ​របស់​ប្រទេសជាតិផងដែរ។​ ក្នុងវិស័យសេដ្ឋកិច្ច​ សមាហរណកម្ម​បាន​រួម​ចំណែក​បើក​ទូលាយ​ទីផ្សារ​នាំ​ចេញ​ដោយកំរិតរីកចំរើន​​​នាំចេញ​រាល់​ឆ្នាំគឺ ១៨% តាម​រយៈ​នេះ​​បង្កើត​ការងារធ្វើ​ រួម​ចំណែក​​ក្នុងកំណើន​សេដ្ឋកិច្ច រួម​ចំណែក​កៀងគរ​​បណ្តា​ប្រភព​កម្លាំង​ឲ្យ​ការអភិវឌ្ឍន៍​ … ទន្ទឹម​នេះ សមាហរណកម្ម​អន្តរជាតិ​អំពី​វប្បធម៌ អប់រំ វិទ្យាសស្ត្រ បច្ចេកទេស​ក៏​ពាំនាំមក​​ផល​ប្រយោជន៍​ជាក់​ស្តែង​​ជាច្រើនឲ្យ​ប្រទេស​ជាតិ។

លើកឡើង​ដល់​ភារកិច្ច​ជាក់​ស្តែង​ក្នុង​រយៈពេល​ខាង​មុខនេះ លោក​​នាយក​រដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​​លើក​ឡើង​ច្បាស់​ ក្នុងបរិបទ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ​ពិភពលោក​ទាំង​មូល​គឺ​ទីផ្សារមួយ និន្នាការ​​សមាហរណកម្ម​កាន់តែ​​ស៊ី​ជំរៅ​និង​ទូលាយ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​បណ្តា​ប្រទេស​ជាតិ​ត្រូវបង្ខំ​ចិត្ត​ធ្វើ​​សមាហរណកម្ម មិនអាច​ក្រាញ​​នឹង​ប្រការនេះបាន​ទេ ប៉ុន្តែ​​​បើ​​​ក៏​នឹង​ទទួល​បរាជ័យ ត្រូវតែ​ធ្វើ​សមាហរណកម្ម​ បណ្តា​ប្រទេស​សុទ្ធតែត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​​យ៉ាងល្អ​ជាង​ទៀត​សំរាប់​សុខមាលភាព​សង្គម​​នឹង​ផល​ប្រយោជន៍​សង្គម ... ពីនោះ​ តម្រូវ​ការត្រូវដាក់​ចេញ​របស់​ប្រទេសជាតិ​គឺ​ត្រូវ​បន្ត​សកម្ម​ម្ចាស់​ការ​ធ្វើ​​​សមាហរណកម្មស៊ី ជម្រៅ​​ថែមទៀត ​​​លើ​បណ្តាវិស័យ​ក្នុងនេះ​យក​សមាហរណកម្ម​សេដ្ឋកិច្ច​គឺ​ស្នូល ម្ចាស់​ការ​ជាង​ក្នុង​ការចូលរួម កសាង​​ច្បាប់​លេង​រួម​ដើម្បី​បំរើ​យ៉ាង​ល្អបំផុត​ឲ្យ​ផល​ប្រយោជន៍​​ប្រទេស​ជាតិ​ទាំង​ខាង​មុខ​​និង​យូរ​អង្វែង។

 លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​ធ្វើ​ជា​សាក្សី​ក្នុងពិធី​ចុះហត្ថលេខាលើសេចក្តី​​ប្រកាស​​​រួម​បញ្ចប់​​​​ការចរចា​​ FTA រវាង​វៀតណាម និង​អន្តរគយ​រុស្ស៊ី -បេឡារុស កាហ្សាក់​ស្ថាន។ រូបថត៖ ឌឹក​តាម  – ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម


ជួប​សន្ទនា​ការពារជាតិវៀតណាម  - អាមេរិក ឆ្នាំ ២០១៤ នៅ​រដ្ឋ​ធានី​ហាណូយ។ រូបថត៖ ត្រុង​ឌឹក – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ការបរទេស​ផាមប៊ិញ​មិញ​ចូលរួម​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​​​មហាប្រឹក្សា​នៃ​អង្គការ​សហប្រជាជាតិ​​និតិកាល ៦៩ ( ២០១៤)​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ New York,សហរដ្ឋ​អាមេរិក។ រូបថត៖ ឡេយឿង  – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

គណៈ​ប្រតិភូវៀតណាម​ចូលរួម​កិច្ច​ប្រជុំ​កំពូល​និតិកាល ២៨ (២០១៥) នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​។​ រូបថត៖​តុ​អៀន ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​អនុរដ្ឋ​មន្ត្រី​ការពារជាតិ​ង្វៀ​នជីវិញ ចូលរួម​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ការពា​​រប្រទេសឥណ្ឌា –  ប្រទេសវៀតណាម​លើក​ទី​ ៩ ​( ២០១៥)​នៅ​ New Delhi.។ រូបថត៖ ដាំង​ជីញ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដោយ​សារមាន​គោល​នយោបាយរួសរាយ​​ ហេតុនេះ​កាន់​តែ​មាន​អាណិកជន​ជា​ច្រើន​នាក់​ត្រឡប់​មក​វៀតណាម វិនិយោគ​ រកស៊ី​និង​រស់នៅ​។ ក្នុងរួបថត៖ អាណិកជន​វៀតណាម​ទទួល​​និទាឃៈ​រដូវមមែ​ និង​អញ្ជើញចូល​រួម​​កម្មវិធី​​និទាឃៈ​រដូវស្រុក​កំណើត ២០១៥ នៅ​ទីក្រុង​ហូជីមិញ។ រូបថត៖ ថាញ់​វូ– ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
 លោក​នាយកក៏​ណែ​នាំ​បន្ត​ជំរុញ​ខ្លាំង​ថែម​ទៀត​និង​ធ្វើ​ស៊ី​ជំរៅ​ថែម​ទៀត​សកម្មភាព​​សមហរណកម្ម​អន្តរជាតិ​អំ​ពី​សេដ្ឋកិច្ច ការទូត សន្តិសុខ ការពារជាតិ​ដើម្បី​បង្កើន​ការគាំ​ទ្រ ការ​យល់​ដឹង​និង​ការជឿ​ជាក់​ទៅ​វិញ​ទៅ​មក​រវាង​វៀតណាមនិង​បណ្តា​ដៃ​គូ​ រួម​ចំណែក​កសាង​បរិស្ថាន​សន្តិសុខ ស្ថេរភាព​ឲ្យ​អភិវឌ្ឍន៍​ក៏​ដូចជា​ឆ្លៀត​យក​ការគាំ​ទ្រ​របស់​សហគមន៍អន្តរជាតិ​ចំពោះ​សកម្មភាព​ការពារ​​​ឯករាជ្យ អធិបតេយ្យភាពទឹកដីដ៏​ពិសិដ្ឋិ​របស់​ប្រទេសជាតិ។

អំពីសេដ្ឋកិច្ច លោក​នាយក​រដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​ស្នើ​ប្រមូល​ផ្តុំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​​ការ​​ចរចា​បណ្តា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរបៀប​ថ្មី ពង្រីក​​ប្រៀបខ្លាំង​នៃ​បណ្តា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដែលបាន​ចុះ​ហត្ថ​លេខា​ ដើម្បី​បំរើ​បណ្តា​គោ​ល​ដៅ​អភិវឌ្ឍន៍ ព្រមទាំងបន្ត​អនុវត្តន៍​ការ​ធ្វើ​សមាហរណកម្ម​​យ៉ាង​ស៊ី​ជំរៅ ប្រសិទ្ធិភាព​អំពី​វប្បធម៌ សង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ​- បណ្តុះបណ្តាល​ យក​ចិត្តទុក​ដាក់​លើ​ការ​ក​សាង​​សម្ព័ន្ធ​​សាមគ្គី​សាច់​ឈាម​រវាង​ជន​រួម​ជាតិ​ក្នុង​ប្រទេស​និង​អាណិកជន​របស់​យើង​នៅ​បរទេស ឆ្លៀត​យក​​ប្រភព​កម្លាំង​ពី​អាណិកជន​​ដើម្បី​បំ​រើ​ឲ្យ​​គោលដៅកសាង​ការពារ​និងអភិវឌ្ឍន៍​ប្រទេស​ជាតិ​ អនុវត្តន៍​យ៉ាង​ល្អ​ការ​​ងារអាណាព្យាបាល ជួប​ឧបត្ថម្ភ​ជន​ជាតិ​វៀតណាម​កំពុង​រៀន​សូត្រ​​ ធ្វើ​ការ​និង​រស់​នៅ​បរទេស។


ក្នុង​ទំនាក់ទំនងការទូត​ពុហទិស លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​កត់​សម្គាល់​​ ត្រូវ​ការ​​យក​អស់​កម្លាំង​ម្ចាស់​ការ​ លើក​ឡើង​ ផ្តើម​ឡើង​ដើម្បី​កសាង​ច្បាប់​លេងរួម​​​តាម​​រយៈ​ភាគ​បែង​រួម តាម​​ទម្លាប់​អន្តរជាតិ​និង​តាម​ធម្មនុញ​​​នៃអង្គការ​សហប្រជាជាតិ​និង​តាម​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ បន្តម្ចាស់​ការ​ក្នុងការចូលរួម​បណ្តា​សន្ធិសញ្ញា អន្តរជាតិ ចូល​រួម​ក្នុងបណ្តា​សកម្មភាព​នៅ​បណ្តា​វេទិការ​ពុហទិស ជាពិសេស​គឺ​អាស៊ាន អង្គការ​​សហប្រជាជាតិ៕

 
 ទីភ្នាក់​ងារសារព័ត៌មានវៀតណាម/ កាសែត​រូបភាព​វៀតណាម
 

 
 
 
បណ្តាអត្ថបទបានផ្សាយ