25/08/2015 10:16 GMT+7 Email Print Like 0

ម្ចាសការ សកម្មផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សនៅឯបរទេស


ម្ចាសការ សកម្មផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សនៅឯបរទេស

នាព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៥ នៅ​ទីក្រុង​ហាណូយ សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​មជ្ឈឹម រណ​សិរ្យមាតុភូមិវៀតណាម​ លោក Nguyen Thien Nhan បាន​ជួបសន្ទនា​ ជាមួយ​ប្រធាន​​នៃ​បណ្ដាស្ថាប័នការ​ទូត​វៀត​ណាម ប្រចាំ​នៅ​ឯបរទេស ក្នុង​ឱកាសទៅបំពេញ​បេសកកម្ម​ អា​ណត្តិ​២០១៥​-២០១៨។ លោក Nguyen Thien Nhan បានសម្ដែង​គោលបំណង​ថា៖ បណ្ដា​ឯកអគ្គរដ្ឋទូត អគ្គ​កុង​ស៊ុល​ប្រមូល​ផ្តុំជំរុញ​ខ្លាំង​ការងារ​ស្វែងរក បើក​ទូលាយទីផ្សារ​នាំចេញ​ទំនិញ ផលិត​ផល​វៀត​ណាម អំពាវ​នាវ​អោយ​ជំរុញ​វិនិយោគ​ផ្ទាល់ពី​បរទេស ដើម្បីជួយ​ឧបត្ថម្ភការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជាតិ។ ទន្ទឹម​នឹង​នោះ បណ្ដា​ឯកអគ្គ​រដ្ឋ​ទូត អគ្គកុង​ស៊ុល ក៏ត្រូវ​ប្រមូល​ផ្តុំ និង​ជួយ​ឧបត្ថម្ភជន​វៀត​ណាម នៅឯបរទេសស្ថិរ​ភាព​ជីវភាព​រស់​នៅ នាំសម្លេង​របស់​បង​ប្អូន​អាណិកជន​ទៅដល់​បក្ស រដ្ឋ រួម​ចំណែក​បង្កើន​ផែន​មហាសាមគ្គី​ជាតិ កសាង និង​ការ​ពារមាតុ​ប្រទេស។ ស្ដីពីបញ្ហាជនវៀត​ណាម​នៅឯបរទេស លោក Nguyen Thien Nhan ចាត់ទុក​ថា៖

“​សហគមន៍ជនវៀតណាម​នៅឯបរទេសធ្វើសកម្មភាពល្អ​នេះ គេនឹងជាឯក​អគ្គរដ្ឋទូត​មិន​ផ្លូវ​ការ​របស់​វៀត​ណាម​នៅ​ប្រទេស​នោះ។ សហគមន៍​ជន​វៀតណាម​នៅឯបរទេស​មានរាប់​ពាន់​នាក់ រាប់​ហ្មឺន​នាក់​ធ្វើល្អគេ​នឹង​ជួយ​ប្រជាជន​ នៅប្រទេសនេះ​យល់ដឹង​បន្ថែម​អំពីវៀត​ណាម។ ដូច្នេះ​ហើយ ការ​កសាង​ជួរកម្មាភិបាល​ស្នូល ក្នុង​សហគមន៍​ជន​វៀតណាម នៅឯបរទេស​គឺមានសារ​សំខាន់​ណាស់៕”

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ