14/03/2019 12:17 GMT+7 Email Print Like 0

ម៉ុកអាន (Moc An) - រឿងរ៉ាវធុរកិច្ចថ្មី ផ្តើមពីសាប៊ូដុំ

ចាប់ផ្តើមអាជីវកម្មសាប៊ូដុំធ្វើដោយដៃ គ្រាន់តែរយៈពេលបីឆ្នាំ មានវត្តមាននៅលើទីផ្សារ Cococherry Moc An សព្វ​ថ្ងៃ​បាន​ក្លាយ​ជា​ពាណិជ្ជសញ្ញា​គ្រឿង​សម្អាង​ធម្មជាតិ​ ជាមួយនឹង​ប្រភេទ​ផលិត​ផល​សុវត្ថិភាព សម្រាប់​​អ្នក​មាន​​គភ៌ និង​ ក្មេងៗ បានទីផ្សារពេញ​និយម​ប្រើប្រាស់​។

លើកកម្ពស់​ចំណេះ​ដឹង​ ជូន​អតិថិជន​ អំពី​ទ្រឹស្តី​កែ​សម្រស់​យូរ​អង្វែង

​រឿង​រ៉ាវ​ផ្តើម​អាជីវកម្ម​របស់​ស្ថាបនិក​ Cococherry Moc An ប្រហែល​ជាមានការផ្តល់​គំនិតតិចឬ​ច្រើន​​ជូន​យុវវ័យ​​ ដែលមាន​គំនិត​ខ្ពស់​​ ហាន​បោះ​ជំហាន​ចេញ​ពី​ព្រំ​ដែន​សុវត្ថិភាព​ ជ្រើស​មាគ៌ា​មួយ​ដោយ​ឡែក​ ហើយ​​រស់​នៅ​តាម​ចំណូល​ចិត្ត​របស់​ខ្លួន​។​ បងស្រី​ ង្វៀន​ ត្រឹន​ធូ​ត្រា (Nguyen Tran Thu Tra) ស្ថាបនិក​ Cococherry Moc An បញ្ចប់​បរិញ្ញាបត្រ​នៃ​មហាវិទ្យាល័យ​ឱសថ​​ហាណូយ​​ ហើយ​បន្ទាប់មក​បាន​ចូល​​​ធ្វើ​ការ​​នៅ​ក្រុមហ៊ុន​ឱសថ​បរទេស​មួយ​ ជាមួយ​នឹង​ប្រាក់​ខែ​​ជា​ទី​ប្រាថ្នា​នៃ​មនុស្ស​គ្រប់គ្នា​។

ក្នុង​ដំណាក់​កាល​ធ្វើការ​នៅ​ទី​នេះ ទោះបី​មាន​សម្ពាធ​ និង រវល់​យ៉ាង​ណា​ក៏ដោ​យ​ បងស្រី​ ធូ​ត្រា​ (Thu Tra) នៅតែ​មិន​ភ្លេច​ស្វែង​យល់​អំពី​ផលិតផល​គ្រឿង​​សម្អាង​​មាន​ប្រភព​ពី​ធម្មជាតិ​ ជា​ក្តីប្រាថ្នា​​កាល​​នៅ​ជា​សិស្ស​សាលា​។​

ក្នុ​ងឱកាស​ចៃ​ដន្យ​មួយ​ បងស្រី ធូត្រា​ (Thu Tra) កក់ទិញ​សាប៊ូ​​ដុំ​ធម្ម​ជាតិ​មួយ​ចំនួន ​របស់​ក្រុម​ហ៊ុន​បរទេសមួយ​​ ហើយ​​គាប់​ចិត្ត​ទាំង​ស្រុង​ដោយ​សារ​គុណភាព​ផលិតផល​។ ចាប់ពី​នោះ​មក​ ប្រភេទ​ផលិតផល​គ្រឿង​សម្អាង ​មាន​ប្រភព​ពី​ធម្ម​ជាតិ​កាន់តែ​ “​រំអុក​អារម្មណ៍​” បង​ស្រី​ ធូត្រា (Thu Tra) ​។​

បន្ទាប់ពី​៦ឆ្នាំ​ធ្វើ​ការ​នៅ​ក្រុមហ៊ុនមួយ​​នេះ បង​ស្រី​ ធូត្រា (Thu Tra) ​ បាន​ប្តេជ្ញា​ចិត្ត​សុំ​បញ្ឈប់​ការងារ​ តាម​ការ​ចែក​រំលែក​របស់​លោក​ស្រី​នោះ​គឺ ”​ចង់​បាន​រស់​នៅ​ជាមួយ​​ចំណូល​ចិត្ត​របស់​ខ្លួន​”​។​

 


 បង​ស្រី ង្វៀន​ ត្រឹន​ធូ​ត្រា​ (Nguyen Tran Thu Tra) ​ស្ថាបនិក CocoCherry Moc An។​​ 


 អ្នក​ឯកទេស​ឱសថ ​​របស់​ CocoCherry Moc An នៅ​រោង​ចក្រ​ផលិត​​របស់​ក្រុមហ៊ុន​។​


 សាប៊ូ​ដុំ​ធ្វើ​ដោយ​ដៃ​នេះ ត្រូវ​បង់​ពេញ​រហូត​ដល់​៨ ឬ​ ៩​ខែ​ ទើប​យក​ចេញទៅ​លក់​បាន​​ ធានា​ដំណើរ​ការ​ "សាប៊ូ​គ្រប់​ទឹក​​​" សម្រេច​គ្រប់​​គុណភាព​ និង​កម្រិត​សុវត្ថិភាព​។​


អតិថិជន​ពេល​អញ្ជើញ​មក​បន្ទប់តាំង​ ​នៃ​ក្រុម​ហ៊ុន​សុទ្ធ​តែ​ទទួល​បាន​ការ​ពី​គ្រោះ​ដ៏អស់ពី​ចិត្ត​​ពី​ក្រុម​អ្នក​លក់​។


 អតិថិជន​​កាល​ប្រើ​ប្រាស់​របស់​គំរូ ​នៅ​បន្ទប់​តាំង​​របស់​ក្រុម​ហ៊ុន​ នឹង​​​ទទួល​បាន​អារម្មណ៍​​​​ឃើញថា ​ភាព​ខុស​ប្លែក​រវាង​គ្រឿង​សម្អាង​ធម្មជាតិ​ បើ​ប្រៀប​នឹង​គ្រឿង​សម្អាង​ឧស្សាហកម្ម​។​


 បងស្រី​ម្ចាស់​ក្រុម​ហ៊ុន​ CocoCherry Moc An តែង​ប្រឹក្សា​យោបល់​ផ្ទាល់​សម្រាប់រាល់​​ការ​ងឿង​ឆ្ងល់​របស់​អតិថិជន​។​

 

 ដំណាក់កាល​ដំបូង​ បង​​ស្រី​ ធូត្រា (Thu Tra) ​រៀន​របៀប​ច្នៃ​នូវ​ប្រភេទ​គ្រឿង​សម្អាង​មាន​ប្រភព​ពី​ធម្មជាតិ​ដោយ​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯង​ មុន​ដំបូង​ទុក​សម្រាប់​ប្រើប្រាស់ក្នុង​គ្រួសារ​​ ​ ហើយ​បន្ទាប់​មក​ជូន​សាច់​ញាតិ​ មិត្ត​ភក្តិ​។

ពិតជាភ្ញាក់​ផ្អើល​ខ្លាំង​ ពេល​ផលិតផល​របស់​លោកស្រី​យកទៅ​ជូន​សាច់​ញាតិ​ បន្ទាប់​មក​សុទ្ធតែ​ទទួល​បាន​មតិ​ឆ្លើយ​តប​​វិជ្ជមាន​។ “មួយ​ចំនួន​ក្នុង​ចំណោម​​នោះ នៅ​ទាំ​ង​កក់ទិញ​ជូន​សាច់​ញាតិ​​ មិត្ត​ភក្តិ ​របស់​គាត់​។ នោះ​គឺ​ជា​លិខិត​កក់​ទំនិញ​ដំបូង​ ដែល​​មាន​តម្លៃ​ចំពោះ​ខ្ញុំ​” បង​ស្រី​ ធូត្រា (Thu Tra) ​​សំណេះសំណាល​។​

ទស្សនៈ​និង​គំនិត​ថ្មី​កើ​តឡើង​ក្នុងខួរ​ក្បាល ​របស់​បង​ស្រី​ ធូត្រា (Thu Tra) បន្ទាប់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ឈប់ពី​ការ​ងារ​នៅ​ផ្ទះ​ ហើយ​មាន​ពេល​វេលា​ស្វែងយល់​អំពី​គ្រឿង​សម្អាង​ធម្មជាតិ​យ៉ាង​ច្រើន​។

បង​ស្រី​ ធូត្រា (Thu Tra) ​​យល់​ឃើញ​ថា​នៅ​វៀតណាម​ ប្រភព​វត្ថុធាតុដើម​​មកពី​ធម្មជាតិ​សម្បូរ​បែប​ និង​មាន​តម្លៃ​សម​រម្យ​ ហេតុ​នេះហើយ​អាច​ផលិតចេញ​​គ្រឿង​សម្អាង​ធម្មជាតិ​គុណភាព​​ខុស​ មិនចាញ​​ទំនិញ​បរទេស​ តែ​មាន​តម្លៃ​អាច​ប្រកួត​ប្រជែង​បាន​។​

ប្រៀប​ខ្លាំង​អំពី​ជំនាញ​ខាង​វិស័យ​បណ្តុះ​បណ្តាល​ លោកស្រី​ ធូត្រា (Thu Tra) ​​ចាប់​ផ្តើម​មាន​យុទ្ធសាស្រ្ត​មួយ​ស្តី​ពី​ការ​ផលិត​គ្រឿង​សម្អាង​ស្អាត សុវត្ថិភាព​។  “ចំពោះ​ដំណាក់​កាល​នោះ ខ្ញុំ​បាន​កំណត់ថា ​នេះជា​ដំណើរ​ទិសដៅ​ ​ និង​កែ​​សម្រស់មួយ​យូរអង្វែង​​ ជា​ទ្រឹស្តី​ដែល​ខ្ញុំ​​តាម​រក​ និង ចង់​ចែក​រំលែក​ដល់អតិថិជន​របស់​ខ្លួន​”។ បង​ស្រី​ ធូត្រា (Thu Tra) ​​ អះអាង​​។​

ឆ្នាំ​២០១៥ ក្រុម​ហ៊ុន CocoCherry Moc An ចេញមាន​​​វត្តមាន​លើទីផ្សារ​ ជាមួយ​នឹង​ឈ្មោះ​ដំបូង​ ម៉ុក​អាន​ (Moc An)។

ផលិតផល​របស់​ក្រុមហ៊ុន​ CocoCherry Moc An ​មាន​កំហិត​ដំបូង​​ គឺ​វត្ថុធាតុ​ស្អាត​ សុវត្ថិភាព​ និង ជិតស្និទ្ធជាមួយ​​បរិស្ថាន​។ មិនត្រឹម​តែ​ផ្គត់​ផ្គង់​​ផលិតផល​ បង​ស្រី​ ធូត្រា (Thu Tra) ​នឹង​ក្រុម​អ្នក​ឯកទេស​ marketing របស់​ក្រុម​ហ៊ុន​ នៅទាំង​ជា​មិត្ត​រួម​ដំណើរ​ជាមួយ​នឹង​​ភាព​ព្រួយ​បារម្ភ​ ងឿង​​ឆ្ងល់​ របស់​អតិថិជន​ តាម​រយៈ​ការ​ចែក​រំលែក​កែសម្រស់​​យូរ​អង្វែង​ លើកកម្ពស់​​ការយល់ដឹង​ជូន​អតិថិជន​ ចាប់តាំង​ពី​ការ​ផ្គត់​ផ្គង់​វិធី​សាស្រ្ត​កែ​សម្រស់​ “​តាម​ធម្មជាតិ​”។

អះអាង​ពាណិជ្ជសញ្ញា​​​វៀតណាម​

ជាមួយនឹង​​ប្រភេទ​ផលិតផល​ពិសេស​ គឺ​គ្រឿង​សម្អាង​ធម្មជាតិ​ ប្រភព​វត្ថុធាតុ​ជា​កក្តា​ចម្បង ​ ដើម្បី​បង្កើត​ទំនុក​ចិត្ត​លើ​អតិថិជន​។​ យ៉ាង​នេះ​ហើយ បង​ស្រី​ ធូត្រា (Thu Tra) ​បាន​ខិតខំ​ស្វែង​រក​នៅ​តំបន់​វត្ថុធាតុ​ដើម​ដែល​​មានពាណិជ្ជសញ្ញា​​ ទុក​កក់​ដោយ​ឡែក​នូវ​គ្រឿង​ក្រអូប​ មើម ផ្លែ​ ត្រូវ​តាម​​តម្រូវ​ការ​។ មួយ​ចំនួន​ផ្សេង​មិនមែន​​​​ជា​ប្រភព​វត្ថុធាតុ​​​ប្រៀប​ខ្លាំង​​របស់​វៀតណាម​ នឹង​បាន​ក្រុម​ហ៊ុន​នាំចូល​ពី​ប្រទេ​សក្រៅ​។​

ផលិតផល​ម៉ុក​អាន (Moc An) មុនពេល​នាំ​ចេញទៅ​ទី​ផ្សារ​ សុទ្ធតែ​បាន​ពិនិត្យ​ហ្មត់​ចត់​ ខាង​គុណភាព​នៅ​ស្ថាបនគ្រប់​គ្រង​។ តាម​ ​បង​ស្រី​ ធូត្រា (Thu Tra) ការ​ផលិត​តាម​ហត្ថកម្ម​ បង់​ពេល​មិនពេញ​មួយ​ថ្ងៃ​គឺ អាច​​ធ្វើ​សម្រេច​ទាំង​ស្រុង​។ តែ​ត្រូវ​បាត់ពេល​រហូត​ដល់​៨​ ឬ​៩​ខែ​ ទើប​យកទៅ​លក់​បាន​ ធានា​បទដ្ឋាន​ “​សាប៊ូ​គ្រប់ទឹក​” សម្រេច​គ្រប់​គុណភាព​ និង​ សុវត្ថិភាព​។​

ជាមួយ​នឹង​បំណង​បង្កើត​បាន​ពាណិជ្ជសញ្ញា​​គ្រឿង​សម្អាង​​ធម្មជាតិ​​មួយ​ “​made in Vietnam” មាន​​ទីតាំង​ ក្នុង​ចិត្ត​នៃ​អ្នក​ប្រើប្រាស់​ ទិសដៅ​ខិតជិត​​​របស់​ម៉ុក​អាន (Moc An) តាមបង​ស្រី​ ធូត្រា (Thu Tra) នោះ​ ការ​ផ្គត់​ផ្គង់​ផលិតផល​គុណភាព​​ផង​ ផ្គត់​ផ្គង់​វិធី​សាស្រ្ត​កែ​សម្រស់​យូរ​អង្វែងផង​ ​​សម្រាប់​អ្នក​ប្រើ​ប្រាស់​មួយចំនួន​​​​។​

ក្រុមហ៊ុន​​តែង​ចែក​រំលែកចំណេះ​​ដឹង​ ​​អំពី​ការ​ធ្វើ​គ្រឿង​សម្អាង​ បទ​ពិសោធន៍​​​ថែ​ទាំស្បែក ​​លើ​បណ្តាញ​សង្គម​ មិន​ត្រឹម​តែ​ទាក់ទាញ​អតិថិជន​​ថ្មី​បន្ថែម​​ នៅទាំង​ជួយ​ក្រុមហ៊ុន​មាន​គំនិត​បន្ថែម​សម្រាប់​ផលិតផល​ ចេញ​មកពី​អតិថិជន​។​

តាមបង​ស្រី​ ធូត្រា (Thu Tra) ក្រុមហ៊ុន​ក៏បាន​ដាក់​​ចេញ​វិធី​សាស្រ្ត​ដោយ​ឡែក​ ដើម្បី​នាំ​ចេញ​ផលិតផល​ទៅ​ដល់​អ្នកប្រើ​ប្រាស់​។ CocoCherry Moc An ជា​ផលិតករ​ផង​ ជា​អ្នក​អាជី​វកម្ម​នូវ​ផលិតផល​​គ្រឿង​សម្អាង​ផង ដើម្បី​អន្តរសកម្ម​​ល្អជាង​ចំពោះអតិថិជន​ម្នាក់ៗ​​ ពិសេស​​អតិថិជន​​ជា​អ្នក​មាន​គភ៌​។ អតិថិជន​ ហេតុ​នោះ​ ក៏នឹង​យល់​ដឹង​គ្រប់​គ្រាន់​ជាង​ អំពី​គុណភាព​គ្រឿង​សម្អាង​​អ្នក​មាន​គភ៌​ ​របស់​ក្រុមហ៊ុន ទទួល​បានការ​ពីគ្រោះ​​ក៏ដូច​ជាការ​​​ឧបត្ថម្ភទាន់ពេល​ ពេល​អតិថិជន​​​មាន​ការ​ឆ្លើយ​តប។


ប្រភេទ​ផលិតផល​​ថែទាំស្បែក​​​ សក់​​ មួយ​ចំនួន ​របស់​ក្រុមហ៊ុន​ CocoCherry Moc An បាន​អតិថិជន​​ទុក​ចិត្ត​ប្រើប្រាស់​៖




















 
ក្រុម​​សាខា​ចែក​ចាយ​ និង អ្នកសហការ​​របស់​ក្រុម​ហ៊ុន​ សុទ្ធតែ​បាន​ចាប់​ផ្តើមចេញ​​ពី​អតិថិជន​​ដែល​បាន​ប្រើ​ប្រាស់​​ផ្ទាល់​ ហើយ​មាន​ចិត្ត​លើ​ផលិតផល​គ្រឿង​សម្អាង​​​ធម្មជាតិ​សម្រាប់​​អ្នក​មាន​គភ៌​។ ហេតុនេះ​ ​ក៏​ជា​ការ​ពិសោធន៍​​គ្រប់​គ្រាន់​ ​​លើ​ផលិតផល​​ ទុក​សម្រាប់​ពីគ្រោះ​ជូន​អតិថិជន​។​

ក្រុមមុខ​​ទំនិញ​របស់​ ម៉ុក​អាន (Moc An)  បាន​​អតិថិជនចូលចិត្ត​បំផុត ​នោះគឺ អ្នក​មានគភ៌​​ទុក​ចិត្ត​ប្រើប្រាស់​។​ ដំបូង​​​​​​ត្រូវ​​​​​​បរិយាយ​ដល់​ ​គឺ​​សាប៊ូធម្មជាតិ​​ ជាមួយ​នឹង​​៨​​​ប្រភេទ​​ soap handmade សម្រាប់ប្រើ​​ងួត​​ទឹក ​​និង លាង​មុខ​​ផង​​។ ដោយ​ឡែក​ចំពោះ​​ប្រាក់​ចំណូល​​ពី​សាប៊ូ​​ធម្មជាតិ​ ស្រូប​យក​​២៥% ​ក្នុងសរុប​ប្រាក់ចំណូល​ទាំង​១៥​មុខ​ទំនិញ​ របស់​ក្រុមហ៊ុន។ CocoCherry Moc An សព្វថ្ងៃ​ ជា​ពាណិជ្ជសញ្ញាមួយ​ ​ក្នុងចំណោមពាណិជ្ជសញ្ញា​សាប៊ូ​​​​ធ្វើ​ដោយ​​ដៃ​ ច្រើន​ប្រភេទ​បំផុត​​នៅ​លើទីផ្សារ​ភាគខាង​ជើង​។​

ផលិតផល​​ក្រែម​បបូរ​មាត់​​ធម្មជាតិ​ ក៏ជា​ប្រៀប​ខ្លាំង​​មួយ​របស់​ក្រុមហ៊ុន​ CocoCherry Moc An។ ផលិតផល​មិន​ផ្ទុក​ជាតិ​សំណ​​ លោហធាតុ​ធ្ងន់​ (​មាន​បណ្ណ​ពិនិត្យ​កម្រិ​ជាតិ​សំណ​ អនុវត្តលើ​ម៉ាស៊ីន​វាស់​​ទំនើប​ កម្រិត​​សុក្រិត​ និង សុទិដ្ឋិខ្ពស់​)។ ​ក្រែម​​បបូរ​មាត់​​គប្បី​ប្រើ មាន​សុវត្ថិភាព​សម្រាប់​នារី​មាន​គភ៌ និងការបំបៅដោះ ​​។​

ក្រៅ​ពី​នោះ ក្រុមហ៊ុន​នៅ​ផ្គត់​ផ្គង់​ផលិតផល​​​គ្រឿង​សម្អាង​ថែ​ទាំ​សក់​ ស្បែក​ជាដើម ចម្រាញ់​​ពី​ធម្មជាតិ​ទាំង​ស្រុង​។

ពិសេស​ នៅ​បន្ទប់​តាំង​គ្រឿង​សម្អាង​​សម្រាប់​អ្នក​មានគភ៌ ​ម៉ុក​អាន​ (Moc An) អតិថិជន​សុទ្ធ​តែ​បាន​ប្រើប្រាស់​របស់​គំរូ​។ ប្រការ​នេះ​ ជួយ​អតិថិជន​ងាយ​ទទួល​បាន​ភាពខុស​ប្លែក​រវាង​​​ផលិតផល​ធម្មជាតិ​ បើ​ប្រៀង​នឹង​ផលិតផល​​​ឧស្សាហកម្ម​។​

សព្វថ្ងៃ​ ក្រុមហ៊ុន​មាន​ផលិតផលចំនួន​​៩​ប្រភេទ ​សម្រាប់​ថែ​ទាំ​​ស្បែក​ និង សក់​។ ប្រភេទ​នីមួយ​ៗ មាន​ពី​ពីរ​ទៅ​ដល់​២០​ផលិតផល​ផ្សេង​គ្នា សម្រាប់​ប្រភេទ​ស្បែក​នីមួយ​ៗ គោលបំណង​ប្រើប្រាស់​នីមួយ​ៗ​ របស់​អតិថិជន​៕​

 

អត្ថបទ៖ ថាវ​វី​ រូបថត៖ កុង​ដាត​

បណ្តាអត្ថបទបានផ្សាយ