22/08/2016 10:13 GMT+7 Email Print Like 0

ម៉ិកស៊ិកស្រាវជ្រាវទីផ្សារកាត់ដេរវៀតណាម


ម៉ិកស៊ិកស្រាវជ្រាវទីផ្សារកាត់ដេរវៀតណាម

គណៈប្រតិភូអង្គភាព​អាជីវកម្ម នៃសភាឧស្សាហកម្មកាត់ដេរជាតិម៉ិកស៊ិក (Canaintex) នឹង​មក​សិក្សា​ស្រាវ​ជ្រាវ​វិស័យ​កាត់​ដេរ របស់វៀតណាម ចាប់ពីថ្ងៃទី​២២ដល់​ថ្ងៃទី២៧ខែសីហា​ឆ្នាំ២០១៦។ គណៈ​​ប្រតិភូ​នេះ​នឹង​ទៅ​ទស្សនា​រោង​ចក្រ​ចំនួន​៧ និង​តំបន់​ឧស្សាហកម្មកាត់​ដេរមួយ ដើម្បីវិភាគ និងស្រាវជ្រាវ​ដំណើរ​ផលិតកម្ម របស់​ផ្នែក​កាត់​ដេរវៀត​ណាម។ Canaintex បានអះអាងថា៖ បន្ទាប់ពីពេលកិច្ចព្រម​ព្រៀងដៃគូឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វីក​ (TPP) បានអនុម័ត ការនាំចេញទំនិញកាត់​ដេរ របស់វៀតណាម​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​ក្លា និង​បើក​ទូលាយ​ចំណែក​ទីផ្សារ​ក្នុងតំបន់ TPP ជាពិសេស​គឺនៅក្នុង​ទីផ្សារអាមេរិក។

​នាបច្ចុប្បន្ន វៀតណាមជាអ្នកផ្គត់ផ្គង់ទំនិញកាត់ដេរសំខាន់ទី២របស់ទីផ្សារអាមេរិក ដែលក្នុងនោះ​ម៉ិក​ស៊ិក ឈរ​លំដាប់​ថ្នាក់ទី៦។ តាមការស្ថិតិ ទំហំពាណិជ្ជកម្ម​នាំ​ចេញរបស់ផ្នែក​កាត់ដេរ​វៀត​ណាម ទៅអាមេរិក ក្នុង​ឆ្នាំ​២០១៥​ ទទួលបាន១១ពាន់​លាន​ដុល្លារអាមេរិក ហើយក្នុងឆមាសទី១​ឆ្នាំ២០១៦នេះ ទទួលបាន​ជាង៤ពាន់​លាន​​ដុល្លារអាមេរិក កើនជិត៦% បើប្រៀបនឹងរយៈពេលដូច​គ្នានា​ឆ្នាំទៅមិញ៕

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ