07/12/2015 09:48 GMT+7 Email Print Like 0

ម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពព្រមានខ្ពស់ដោយការគំរាមកំហែងពី IS នៅថៃ


ម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពព្រមានខ្ពស់ដោយការគំរាមកំហែងពី IS នៅថៃ (Image: VNA)

ប៉ូលីសម៉ាឡេស៊ីកំពុង​ស្ថាតក្នុងស្ថានភាពព្រមានខ្ពស់បន្ទាប់​ពីទទួលបានព័ត៌មានថា៖ ទាហាន​នៃអង្គការ​រដ្ឋ​ឥស្លាម​ស្វ័យ​ប្រកាស​ (IS)​បាន ជ្រាបចូលក្នុងប្រទេស​ថៃ។ កាសែត “New Straits Times” បានដកស្រង​ពាក្យ​សំដី​របស់​អគ្គ​អធិការ​ប៉ូលីសវង្សា​នុវង្សម៉ាឡេស៊ី​ លោក  Khalid Abur Bakar បានថ្លៃងមតិនៅសន្និសីទកាសែតមួយនាថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ២០១៥​ ថា៖ ប៉ូលីសកំពុង​បង្កើនសន្តិសុខដើម្បីទាប់ស្កាត់រាល់រឿង​ហេតុដែល IS អាចបណ្តាលឡើង។​ប្រទេស​ជិតខាង​ថៃក៏កំពុងស្ថិត​ នៅក្នុងស្ថានភាពគ្រោះអាសន្នខ្ពស់ផងដែរ​ព្រមទាំង Kuala Lumpur នឹង​សហការ​បច្ចុប្បន​កម្ម​ ជាមួយបាងកកស្តីពីការ​គំរាមកំហែងរបស់ IS ក្នុងតំបន់។ មុននោះ នាថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០១៥​ប៉ូលីស​និង​សារ​ព័ត៌មានថៃបាន​ផ្សាយព័ត៌មានថា៖ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាន​ព្រមាន​មជ្ឈដ្ឋា​មន្ត្រី​ថៃ​អំពី​ការ​ដែល​មានមុខសញ្ញាទាក់ទិនដល់ IS ចំនួន ១០​នាក់​បាន​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ប្រជា​ពលរដ្ឋ​រុស្ស៊ី ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសនានាដែលកំពុងចូលរួមសម្ព័ន្ធភាព​អន្តរជាតិប្រឆាំង IS នៅ​ស៊ីរី ផងដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ