06/03/2017 10:38 GMT+7 Email Print Like 0

ម៉ាឡេស៊ីបណ្ដេញចេញឯកអគ្គរដ្ឋទូតស.ប.បកូរ៉េ


ឯកអគ្គរដ្ឋទូត ស.ប.បកូរ៉េប្រចាំនៅម៉ាឡេស៊ីលោក Kang Chol​ (រូបថត៖Star)
 

នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ម៉ាឡេស៊ីបានសំរេចបណ្ដេញចេញឯកអគ្គរដ្ឋទូតស.ប.បកូរ៉េប្រចាំនៅប្រទេសនេះលោក Kang Chol ដោយសារលោករូបនេះជាអ្នកដែលមិនត្រូវបានស្វាគមន៍ ព្រមទាំងសំណូមពរឲ្យអ្នកកាទូតនេះចាកចេញពីម៉ាឡេស៊ីក្នុងរយៈពេល៤៨ម៉ោងចាប់ពីវេលាម៉ោង៦យប់ថ្ងៃទី៤ មិនា។សេចក្ដីសំរេចពោលខាង​លើ​ត្រូវបាននាំចេញក្រោយពីឯកអគ្គរដ្ឋទូតលោក Kang Chol មិនមានវត្តមាននៅក្នុងជំនួបមួយដែលត្រូវបានក្រសួងការបរទេសម៉ាឡេស៊ីរៀបចំឡើងនាថ្ងៃដដែល។ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Anifah Aman ឲ្យដឹងថា គ្មានមន្ត្រីណាមួយរបស់ស.ប.បកូរ៉េមកចូលរួមជំនួបនេះទេ។ 

បម្រែបម្រួលពោលខាងលើកើតមានឡើងក្នុងរយៈពេល៣សប្ដាហ៍កន្លងមក ចាប់ពីការស្លាប់របស់ប្រជាពលរដ្ឋ​ស.ប.បកូរ៉េមួយរូបមានឈ្មោះ Kim Chol ដែលបណ្ដាលឲ្យកើតមានឡើងភាពតានតឹងខាងការទូតរវាងប្រទេសទាំងពីរ។ភាគីម៉ាឡេស៊ីចាត់ទុកថា លោក Kim Chol ត្រូវបំពុល ខណៈដែលស.ប.បកូរ៉េអះអាងថាលោករូបនេះស្លាប់ដោយគាំងបេះដូង ជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមខ្ពស់ទៅវិញ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ