07/08/2015 10:01 GMT+7 Email Print Like 0

ម៉ាឡេស៊ីបញ្ជាក់ថាបំណែកយន្តហោះដែលបានរកឃើញមុននេះគឺរបស់MH370


បំណែកត្រូវបានរកឃើញលើកោះ Reunon នាថ្ងៃទី២៩កក្កដា (រូបថតៈ AFP )

ក្នុងសន្និសិទកាសែតនាថ្ងៃទី៦​ ខែសីហា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានបញ្ជាក់ជាផ្លូវការថា បំណែកដែលបានរកឃើញនៅកោះ Reunion (បារាំង) នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ជារបស់យន្តហោះមាន ស្លាក់លេខ MH370 របស់ម៉ាឡេស៊ី Airlines ដែលបាត់ខ្លួននាថ្ងៃទី៨មិនា២០១៤មុន នេះ។ នេះបានចាត់ទុកថាជាការបោះជំហានលោតផ្លោះមួយ ក្នុងការខំប្រឹងប្រែងស្វែងរកយន្តហោះ MH370​ក្នុង​រយៈ​ពេល ១៧ ខែកន្លងទៅ របស់ប្រទេសនានាលើសកលលោក។ លោក Razak បានលើកច្បាស់ថា លទ្ធផល​នៃការត្រួតពិនិត្យរបស់សមត្ថកិច្ចបារាំងបានបញ្ជាក់ថា MH370 ត្រូវធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌា​។​ តាងនាមរដ្ឋាភិបាលម៉ាឡេស៊ី នាយករដ្ឋមន្ត្រី Najib Razak ក៏បានសន្យាថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីស្វែងរកការពិតដែលកើតមានឡើងចំពោះMH370 ផងដែរ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ