27/05/2015 10:55 GMT+7 Email Print Like 0

ម៉ាឡេស៊ីនិងជប៉ុនឯកភាពនាំទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ


ម៉ាឡេស៊ីនិងជប៉ុនឯកភាពនាំទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ (Image: VNA)

ក្នុងដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន នា​ថ្ងៃទី​២៥ខែឧសភា​ឆ្នាំ២០១៥ នាយក​រដ្ឋមន្ត្រី​ម៉ាឡេ​ស៊ី លោក Najib Razak បាន​ធ្វើការ​សន្ទនា ជាមួយ​សមភាគី​ជប៉ុន លោក Shinzo Abe។ ក្នុងការ​សន្ទនា​នេះ ថ្នាក់​ដឹក​នាំ​ទាំង​២ រូប​បាន​ឯក​ភាព​នាំទំនាក់​ទំនង​ទ្វេ​ភាគី​ឡើង​គំរិត​ដៃ​គូយុទ្ធ​សាស្ត្រ។  ថ្លែងមតិ​នៅសន្និសីទ​កាសែត​រួមបន្ទាប់​ពី​ការសន្ទនា នាយក​រដ្ឋមន្ត្រី Razak បានវាយ​តំលៃ​ថា៖ ទំនាក់​ទំនង​រវាង​ប្រទេសទាំ​ង​២ បាន​អភិវឌ្ឍន៍​ដ៏ល្អ​ប្រសើរ​ក្នុង​រយៈ​ពេល​កន្លង​ទៅកិច្ចសហ​ប្រតិបត្តិកា​រទ្វេភាគី​ លើវិស័យ សេដ្ឋ​កិច្ច​ទេសចរណ៍​និងការ​ជួប​ប្រាស្រ័យ​ប្រជា​ជន​បាន​អភិវឌ្ឍន៍​ជាជំហាន​ៗ។ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ីបាន​ឲ្យដឹង​ថែម​ទៀត​ថា៖ ភា​គីទាំង​២​បាន​ឯកភាព​បង្កើន កិច្ច​សហ​ប្រតិបត្តិ​ការ​ ជាពិសេស​លើវិស័យនានា​​ដើម្បីសន្តិភាព​និងស្ថិរភាព​ ទទួល​បាន​សេរីភាព​និង​ស្ថិរភាព​លើ​សមុទ្រ​វិនិយោគ​តាមរយៈ​គោលន​យោបាយឆ្ពោះទៅ​ទិសខាង​កើត (LEP) 2.0 ជា​ដើម។ ទាក់ទិន​ដល់ការ​ដែល ចិន​កសាង​បណ្ដាកោះ​សិប្ប​និម្មិត​សំដៅ​ប្រកាស អធិបតេយ្យភាពរបស់ខ្លួន​នៅសមុទ្រ​ខាង​កើត​នោះ​នាយក​រដ្ឋ មន្ត្រី​ជប៉ុន លោក Abe និង​សមភាគី​ម៉ាឡេស៊ី​បានដាស់​ទឿងចិន និង​ភាគី​នានា​ដោះស្រាយ​ជំលោះ​នៅ​សមុទ្រ​ខាង​កើត​ ដោយ​សន្តិវិធីតាម​ច្បាប់​អន្តរ​ជាតិ។ ទន្ទឹម​នឹងនោះ​ថ្នាក់​ដឹក​នាំ​ទាំង​២រូប​ក៏បាន​អំពាវ​នាវ​ឲ្យ​អាស៊ាន​និង​ចិន​បង្កើត​ក្រម​ប្រតិបត្តិ​​ក្នុងតំបន់​យ៉ាងឆាប់ៗ​សំដៅបន្ធូ​ស្រាល​ភាពតាន​តឹង​នៅទី​នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ