12/05/2016 09:31 GMT+7 Email Print Like 0

ម៉ាឡេស៊ីនិងចិនឯកភាពបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ

 
រដ្ឋមន្ត្រីការបរទេសម៉ឡេស៊ីលោក Anifah Aman និងសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ជួបសន្ទនានៅ Putrajaya (រូបថត៖AFP/TTXVN)
នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak និងសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍នេះ បានឯកភាពលើការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។នាយករដ្ឋមន្រ្តីលោក Najib បានអះអាងថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចបើកទូលាយឱកាសសហប្រតិបតិ្តការជាមួយចិនក្នុងរយៈពេលយូរអង្វែងហើយ បន្តបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុនិងទេសចរណ៍សំដៅជំរុញឲ្យទំនាក់ទំនងម៉ាឡេស៊ីនិងចិនអភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯលោក Yang Jiechi បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងលឿននិងរឹងមាំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្នុងឆ្នាំ ២០១៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរៀបចំជំនួបចរចារសំខាន់ជាច្រើន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ