03/01/2015 15:31 GMT+7 Email Print Like 0

ម៉ាឡេស៊ីទទួលបានឋានៈធ្វើជាប្រធានរបស់អាស៊ានជាផ្លូវការ


ម៉ាឡេស៊ីទទួលបានឋានៈធ្វើជាប្រធានរបស់អាស៊ានជាផ្លូវការ (Image: VNA)

ការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ និងទស្សនៈវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ គឺ​ជាអាតិភាពស្នូលចំនួន ២ ដែលម៉ាឡេស៊ី នឹងអនុវត្តក្នុងឋានៈជាប្រធានរបស់អាស៊ានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ​២០១៥។ ប្រធាន លេខាធិការដ្ឋានជាតិអាស៊ាន - ម៉ាឡេស៊ី លោក Muhammad Shahrul Ikram Yaakob បានឲ្យដឹងថា៖ នេះគឺជាវស័យចំនួន ២ ក្នុងចំណោមវិស័យចំនួន ៨ ដែលម៉ាឡេស៊ីសង្ឃឹម​នឹងសម្រេចបាន​ក្នុង​អណត្តិរបស់ខ្លួន។ ថ្លែងមតិចំពោះមុខទីភ្នាក់សារព័ត៌មាននៃម៉ាឡេស៊ី លោក Muhammad Shahrul បាន​ឲ្យ​ដឹងថា៖ ក្នុងឋានៈជាប្រធានអាស៊ាននាឆ្នាំ ២០១៥ ម៉ាឡេស៊ីមានការទទួល​ខុស​ត្រូវ​ដ៏ធំ​ធេង​ក្នុង​ការ​អនុវត្ត​គោល​ដៅខាងគោលនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌សង្គមក្នុងផែនការធ្វើសកម្មភាពរបស់​អាស៊ាន ក៏​ដូច​ជា ការខំប្រឹងប្រែងកសាងទស្សនៈវិស័យនៃសហគមន៍អាស៊ាន (២០០៩-២០១៥) ផងដែរ។ ទន្ទឹម​នឹង​នោះ​ ម៉ាឡេស៊ីនឹងរៀបចំសន្និសីទកំពូលរបស់ អាស៊ានលើកទី ២៦ នាខែ មិសា ឆ្នាំ ២០១៥ និងសន្និសីទ​កំ​ពូល​​អាស៊ានលើកទី ២៧ នាខែ វិច្ឆិកា ឆ្នាំ ២០១៥ និងបណ្ដាសន្និសីទជន់ខ្ពស់ទាក់ទិនផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ