14/01/2016 09:40 GMT+7 Email Print Like 0

ម៉ាឡេស៊ីថ្កោលទោសទង្វើរបស់ចិននៅសមុទ្រខាងកើត


ម៉ាឡេស៊ីថ្កោលទោសទង្វើរបស់ចិននៅសមុទ្រខាងកើត (Image: VNA)

តាមកាសែត “New Straits Times” របស់ម៉ាឡេស៊ីដែលបាន ចុះ​ផ្សាយនា​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ២០១៦ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី លោក Anifah​ Aman បានចាត់​ទុក​ថា​៖ ការ​ដែល ចិន​ដំណើរ​ការ​សាក​ល្បង​ជើង​ហោះហើរ​នៅ​ព្រលាន​យន្តហោះ ដែលប្រទេសនេះកសាងខុសច្បាប់នៅកោះថ្ម Chu Thap បាន រារាំង​ការ​ដោះស្រាយ​ជំលោះនៅ​សមុទ្រខាង​កើត។ រដ្ឋមន្ត្រី  Anifah បាន​សង្កត់ ធ្ងន់​ថា៖ ទង្វើ​ពោល​ខាង​លើរបស់​ចិន​អាច​បង្កើន​ភាព​តាន​តឹង នៅសមុទ្រ​ខាងកើត ហើយ​អាចធ្វើឲ្យជំលោះនៅតំបន់នេះ ស្មុគស្មាញថែ​មទៀត ដោយសារ​ការ​បាត់​បង់ ទំនុកទុកចិត្តរវាងប្រទេសទាក់ទិននានា។ លោក Anifah បានអះ​អាង​ថែម​ទៀត​ថា៖ សារៈ​សំខាន់​ចំពោះ​ភាគី​ទាក់ទិន​ទាំង​អស់ គឺការប្រតិបត្តិ​តាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. ស្តីពី​ច្បាប់​សមុទ្រ
(UNCLOS)​ ឆ្នាំ​១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនា​នា នៅសមុទ្រ​ខាង​កើត (DOC)។ ភាគី​ទាំង​អស់​ត្រូវស្វែង​រក​របៀប​លើកកំពស់​ ចំណះដឹងរួម​បង្កើន​ទំនុក ទុក​ចិត្ត​និង​ជៀស​វាង​រាល់​ទង្វើ​បង្កើន​ភាព​តាន​តឹង​ទន្ទឹម​នឹងនោះ រក្សារកិច្ច​សន្យា សំដៅកសាង​ក្រមប្រតិបត្តិ នៃភាគីនានានៅ​សមុទ្រខាងកើត (COC)។ លោក Anifah បាន​ឲ្យដឹងថែម​ទៀតថា៖ គប្បីខំប្រឹង​ប្រែងនៅ​កំរិត​តំបន់ ជាពិសេសនៅ កំរិត​អាស៊ាន​សំដៅ​រក្សា​សន្តិ​ភាព​នៅ​សមុទ្រ​ខាងកើត និងតំបន់អាស៊ីអាគ្នេយ៍៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ