11/03/2015 10:54 GMT+7 Email Print Like 0

ម៉ាឡេស៊ីត្រៀមរៀបចំសន្និសីទ ថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៩


រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein
 (រូបថតៈkl.coconuts.co )


 
សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន (ADMM) លើកទី៩នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦នៅក្រុង Langkawi រដ្ឋ Kedah  ភាគពាយ័ព្យម៉ាឡេស៊ី។ ក្នុងសន្និសីទកាសែតនាថ្ងៃទី ៩មិនា រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យ ដឹងថា នៅសន្និសីទនេះ បណ្តា​រដ្ឋ​មន្ត្រី​ការ​ពារជាតិអាស៊ាន នឹងពិភាគ្សាដើម្បី ឆ្ពោះទៅអនុម័តដំណើរការគ្រប់គ្រងបទដ្ឋាន (SOP) សម្រាប់ការ​សម្រុះ​សម្រួល​សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌ក្នុងតំបន់។ 

តាមលោក Hussein ថា ដំណើរការនេះ នឹងបានកសាងដោយឈរលើបទពិសោធន៍ និងព័ត៌មានដែល ប្រមូល​បានពីបណ្តាប្រទេសជាសមាជិកចំពោះមុខគ្រោះធម្មជាតិ និងរាល់ការ សាកល្បងធំៗ។
      
ក្រោយពីការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ សន្និសីទ ADMM ក៏បានចេញសេចក្តីថ្លែងការណ៍ ស្តីពី​ទស្សនៈ​រួមក្នុងការតស៊ូប្រឆាំងពួកឧទ្ទាម  IS ព្រមទាំងពិភាគ្សាអំពីលទ្ធភាពបង្កើតកម្លាំង​រក្សា​សន្តិភាព​អាស៊ាន​ ដើម្បីដោះស្រាយរាល់ជំលោះផ្ទៃក្នុង ដែលប្រព្រឹត្តទៅក្នុងតំបន់ផងដែរ៕

 
 តាម VOV5-​ វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ