09/06/2015 09:57 GMT+7 Email Print Like 0

មេបញ្ជាការកម្លាំងប្រដាប់អាវុធវង្សានុវង្សប្រ៊ុយណេអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម


ដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយមេបញ្ជាការកម្លាំងប្រដាប់អាវុធវង្សានុវង្សប្រ៊ុយណេ
តាមសេចក្ដីអញ្ជើញរបស់ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម គណៈ​ប្រតិភូ​​នៃមេបញ្ជាការដ្ឋានកម្លាំងប្រដាប់អាវុធវង្សានុវង្សប្រ៊ុយណេដឹកនាំដោយមេបញ្ជាការ Pehin Datu Pekerma Jaya Dato Paduka Seri Mohd Tawih Bin Abdullah បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ​វៀត​ណាមចាប់ពីថ្ងៃទី៧ដល់ទី៩ ខែមិថុនា ឆ្នាំ២០១៥។ នាព្រឹកថ្ងៃទី៨ មិថុនា ក្នុងជំនួបសន្ទនាជាមួយឧត្តមសេនីយ៍ត្រី Pehin Datu Pekerma Jaya Dato Paduka Seri Mohd Tawih Bin Abdullah នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានថ្លែងថា រាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់របស់កងទ័ពនៃប្រទេសទាំង ២ គឺចាំបាច់ណាស់ដើម្បីបង្កើនការយល់ដឹង ជឿទុកចិត្តគ្នាទៅវិញទៅមកជំរុញទំនាក់
ទំនងសហប្រតិបតិ្តការការពារជាតិ ទ្វេភាគី ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសនិមួយៗ រក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 
បណ្តាព័ត៌មានបានផ្សាយ