21/01/2015 14:28 GMT+7 Email Print Like 0

មេបញ្ជាកងទ័ពជើងគោកប៉ាស៊ីហ្វិករបស់អាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម


មេបញ្ជាកងទ័ពជើងគោកប៉ាស៊ីហ្វិករបស់អាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម (vietnamplus.vn)

នារ​សៀល​ថ្ងៃទី១៩​ខែមករាឆ្នាំ​២០១៥នៅទី​ក្រុងហាណូយ​ ឧត្តម​សេនីយ៍ឯក Do Ba Ty អគ្គ​សេនាធិ​ការ​កង​ទ័ព​ប្រ​ជា​ជន​​វៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​បានទទួល​ជួបសន្ទនា​នាយឧត្តម​សេនីយ៍Vincent​ Brooks​​ មេ​​បញ្ជា​ការកង​ទ័ពជើង​គោក​ប៉ាស៊ីហ្វិក​របស់​អាមេរិក​ដែលកំពុង​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​វៀត​ណាម។

នៅ​ពិធីជួប​សន្ទនា​នេះនាយឧត្តម​សេនីយ៍ Vicent Brooks​ បាន​រាយ​​ការណ៍​​លទ្ធផល​​ពិធី​​ធ្វើការ​មុន​​នោះ​​របស់​គណៈ​​​ប្រតិ​ភូ​ជាមួយអគ្គ​សេនាធិកា​ររងកង​ទ័ព​​ប្រជាជន​វៀតណាម​លោក Vo Van Tuan។ ឯក​​ភាព​​ជាមួយ​លទ្ធ​ផលធ្វើ​​​ការ​​រវាង​​គណៈ​ប្រតិភូ​ទាំង​ពីរ ឧត្តម​សេនីយ៍ឯក Do Ba Ty បានស្នើរ​កំលាំង​កងទ័ព​ជើង​​គោក​​នៃប្រទេស​ទាំង​​ពីរ​បន្ត​បង្កើន​ការ​​ផ្លាស់​ប្តូរគណៈ​ប្រតិភូ​គ្រប់ជាន់​ថ្នាក់ បង្កើន​​កិច្ច​សហប្រតិប​ត្តិ​ការ​ក្នុង​វិស័យ​​ផ្លាស់​ប្តូរ​​ព័ត៌​មាន​​ចែក​​រំលែក​បទ​ពិសោធន៍​​ជួយ​សង្គ្រោះ​លើសមុទ្រ​ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ