01/05/2019 11:01 GMT+7 Email Print Like 0

មេដឹកនាំអង្គការ IS Al Baghdadi បានបង្ហាញមុខឡើងវិញក្រោយរយៈ ៥ ឆ្នាំ


 មេដឹកនាំអង្គការ IS លោក Al Baghdadi បានបង្ហាញមុខឡើងវិញក្រោយរយៈ ៥ ឆ្នាំ
 

 នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយ​នៅមជ្ឈឹម​បូព៌ាបាន​ផ្សាយ​ថាមេដឹក​នាំអង្គ​ការ​ភេរវ​កម្ម​រដ្ឋ​ឥស្លាម​ស្វ័យប្រ​កាស (IS) លោក Al Baghdadi បា​នបង្ហាញមុខក្នុងវីដេអូឃោសនារបស់​អង្គការ​ IS ដែលត្រូវ​បាន​បណ្តាញ​សារព័ត៌មាន Al Furqan របស់អង្គការនេះចុះផ្សាយជាសាធារណៈនៅលើកម្មវិធី Telegram ។ នេះគឺជាបង្ហាញ​មុខដំបូងរបស់មេដឹកនាំ IS អស់រយៈពេល ៥ ឆ្នាំក​ន្លងមក។

នាបច្ចុបុ្បន្ន​មិនទាន់ដឹងច្បាស់ថារូបភាពទាំងនេះត្រូវបានថតនៅពេលណានៅឡើយ ក៏ប៉ុន្តែនៅក្នុង​ខ្សែវីដេអូ​នោះ ​Al Furqan បានរៀបរាប់ពីភាពតានតឹងអស់រយៈពេលច្រើនខែកន្លងទៅនៅក្នុងការប្រយុទ្ធគ្នានៅទីក្រុង Baghouz ដែលជាទីតាំងរឹងមាំចុង​ក្រោយរបស់អង្គការ IS នៅភាគខាងកើតប្រទេសស៊ីរី។ ទន្ទឹមនឹងនេះ មេ​ដឹក​នាំ​ IS រូបនេះក៏បានវប្រកាសថាអង្គការភេរវកម្មនេះនឹងស្វែងរកវិធីដើម្បីសងសឹកដោយសារខ្មាំន់កាំភ្លើង IS ត្រូវបាន​សម្លាប់​និងជាប់ពន្ធនាគារផងដែរ។គួរបញ្ជាក់ថា អាមេរិកបានផ្តល់រង្វាន់ដោយមាន​ទឹកប្រាក់​ ២៥ លានដុល្លារ​អាមេរិក​ជូនជនណា ដែលផ្តល់ព័ត៌មានអំពីទីតាំងលាក់ខ្លួន​របស់​ លោក Al Baghdadi ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ