11/01/2016 09:26 GMT+7 Email Print Like 0

មេដឹកនាំកំពូលស.ប.បកូរ៉េបញ្ចេញសម្លេងជាលើកដំបូងអំពីការសាកល្បងនុយក្លេអ៊ែរ

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម​កូរ៉េ (KCNA) នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បាន​ស្រង់​សម្ដី​មេដឹក​នាំ​កំពូល​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ លោក Kim Jong-un ប្រកាសថា ការ​សាកល្បង​គ្រាប់​បែក H របស់​ព្យុង​យ៉ាង​ នាថ្ងៃទី៦ ខែ​មករា កន្លងទៅ ជាវិធានការស្វ័យ​ការពារ ចំពោះការគំរាមកំហែងសង្គ្រាម​នុយក្លេអ៊ែរ របស់​អាមេរិក។ នេះជាសេចក្ដីប្រកាស​ដំបូង​របស់លោក Kim Jong-un អំពីការសាកល្បង​នុយក្លេងអ៊ែរនេះ។​


មេដឹកនាំ Kim Jong-un ចុះហត្ថលេខាអនុម័តលើការសាកល្បងគ្រាប់បែក H នៅរដ្ឋធានីព្យុងយ៉ាង
នាថ្ងៃទី១ មករា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN)

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មាននិងមជ្ឈដ្ឋានមន្រ្តីព្យុងយ៉ាង បានថ្កោលទោស​អាមេរិក​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េ។ ឆ្លើយតបវិញ អាមេរិកបាន​អះអាង​ថា គ្មាន​អាវុធ​នុយក្លេអ៊ែរ​ណា ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​កូរ៉េខាង​ត្បូង​ឡើយ។ ប៉ុន្តែ វ៉ាស៊ីនតោនកំពុងពិភាក្សា​ ជាមួយសេអ៊ូលអំពីការដាក់​ពង្រាយ​អាវុធយុទ្ធ​សាស្ត្រនៅ​ឧបទ្វីប​កូរ៉េបន្ទាប់​ពីការសាកល្បង​នុយក្លេអ៊ែរ នាពេលថ្មីៗនេះរបស់​ព្យុងយ៉ាង។

សហគមន៍អន្ត្ររជាតិបានថ្កោលទោស និងសំដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅ​ ចំពោះការ​ដែល​រដ្ឋអំណាច​ព្យុង​យ៉ាង​ប្រកាស​សាកល្បង​គ្រាប់បែក​អ៊ីដ្រូ ព្រមទាំង​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​រំលោភ​បំពាន​ទៅ​លើ​សេចក្ដី​សំរេច​ចិត្ត​ទាក់​ទិនានា​ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែល​ធ្វើឲ្យភាពតាន​តឹងកើន​ឡើង គំរាមកំហែង​ទៅ​លើ​សន្តិ​ភាព ស្ថិរភាព​​នៅក្នុង​តំបន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ