19/01/2020 00:01 GMT+7 Email Print Like 0

មេគង្គ - កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការឡើងដល់កម្រិតកំពូល

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងLee Tae-ho នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះបានលើកឡើងថា“នៅក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់ប្រធានាធិបតី Moon Jae-in  អនុតំបន់មេគង្គដើរតួនាទីសំខាន់ណាស់ដែលតាមរយៈនោះប្រទេសកូរ៉េខាងត្បូងនឹងស្វែងរកកិច្ច​សហប្រតិបត្តិការ ផ្តោតទៅលើកត្តាស្នូលទាំង ៣ គឺ មនុស្ស វិបុលភាពនិងសន្តិភាព។ ក្នុង​សន្និសីទកំពូល​មេគង្គ កូរ៉េខាងត្បូងលើកទី ១ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៦បាន​ឯកភាពក្នានូវ​​ការបង្កើនកិច្ច​សហប្រតិបត្តិការឡើងដល់កម្រិត​កំពូល។

អនុតំបន់ទន្លេមេគង្គគឺជាតំបន់ភូមិសាស្ត្រឆ្លងដែនតាមបណ្តោយអាងទន្លេមេគង្គ ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រវែង ៥.០០០ គីឡូម៉ែត្រឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជានិងប្រទេសវៀតណាម។ ក្រៅពីនេះទន្លេមេគង្គក៏សំបូរទៅដោយវប្បធម៌និងធនធានធម្មជាតិដែលបានគេចាត់ទុកដូចជាជម្រកមួយនៃជីវៈចម្រុះនិងជាក៏កន្លែងផ្គត់ផ្គង់អាហារសំខាន់បំផុតនៅលើពិភពលោកផងដែរ។ បណ្តាប្រទេសនៅតាមដងទន្លេមេគង្គមានសក្តានុពលជាច្រើន។ ដូច្នេះ កំណើនសេដ្ឋកិច្ចខ្ពស់ ស្មើជាង ៦% និងប្រជាជនសរុបជាង ២៤០ លាននាក់ដែលក្នុងនោះមួយភាគធំគឺជាកម្មករវ័យក្មេង។

នៅក្នុងសន្និសីទប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ ធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ ២០១៩ នៅទី Busan (នៃកូរ៉េខាងត្បូង) ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គបានពិភាក្សាគ្នាអំពីផែនការសហប្រតិបត្តិការ ដើម្បីភាពរុងរឿងទូទៅនិងបានអនុម័តលើ“សេចក្តីប្រកាសស្តីពីទន្លេមេគង្គ - ទន្លេហាន(Han) បង្កើតភាពជាដៃគូសម្រាប់ប្រជាជនវិបុលភាពនិងសន្តិភាព”ហើយឯកភាពនូវការ រៀបចំសន្និសីទប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ២ នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ ។
 


លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក(Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងសន្និសីទកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ ។
រូបថតៈថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក(Nguyen Xuan Phuc) សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកនាយករដ្ឋមន្ត្រីឡាវThongloun Sisoulith ចាប់ដៃគ្នាបង្ហាញស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី។បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃសន្និសីទកំពូលសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី ១០។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បន្ទាប់ពីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសឡាវក្នុងដំណើរការបំពេញទស្សនកិច្ចនៅទីក្រុងវៀងច័ន្ទ នាខែកញ្ញាឆ្នាំ ២០១៩ លោកប្រធានាធិបតីកូរ៉េខាងត្បូងMoon Jae-in បានប្រកាសពីយុទ្ធសាស្ត្ររបស់រដ្ឋធានី Seoulដើម្បីពង្រឹងភាពជាដៃគូជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គ ក្នុងបរិបទដែលប្រទេសកូរ៉េខាងត្បូងកំពុងព្យាយាមបង្កើតទីតាំងដ៏រឹងមាំមួយនៅក្នុងតំបន់។ រូបថត៖ ភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ

ក្លឹបបណ្តាញសម្ព័ន្ធ ABCD មេគង្គសហការជាមួយសមាគមសហគ្រាសទំនិញវៀតណាមដែលមានគុណភាពខ្ពស់និងក្លឹបសហគ្រាសឈានមុខគេ (LBC) រៀបចំវេទិកាមេគង្គConnect ២០១៩ ក្រោមប្រធានបទ“ភ្ជាប់បណ្តាញតម្លៃនៃតំបន់ដីសណ្ត បង្កើនការធ្វើសមាហរណកម្មទីផ្សារ”។
រូបថត៖ ហុងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 

ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូង ដែល​ផ្តោត​ទៅលើកត្តាចំនួន ៣ គឺប្រជាជនវិបុលភាពសន្តិភាពនិងវិស័យអាទិភាពចំនួន ៧ រួមមានវប្បធម៌និងទេសចរណ៍ អភិវឌ្ឍន៍ធនធានមនុស្ស កសិកម្មនិងការអភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍បរិស្ថាននិងបញ្ហាប្រឈមដែលមិនមែនជាប្រពៃណី។

ប្រទេសកូរ៉េខាងត្បូងនិងបណ្តាប្រទេស នៅអនុតំ​បន់​ទន្លេមេគង្គមានវប្បធម៌អាស៊ីដូចគ្នា មានបទពិសោធដូចគ្នា ធ្លាប់ជាប្រទេសដែលមានអាណានិគម រួចផុត​ពី​ការ​ឈឺចាប់និងការបាត់បង់ក្នុងសម័យ​សង្គ្រាមដើម្បីរស់ឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ច”

យោងតាមលោកសាស្រ្តាចារ្យ Kim Young Seonវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យជាតិ Seoulអតីតអគ្គលេខាធិការនៃមជ្ឈមណ្ឌលកូរ៉េខាងត្បូង - អាស៊ាននៃក្រសួងការបរទេសកូរ៉េខាងត្បូង។

ថ្នាក់ដឹកនាំនៃប្រទេសនានាក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើនិងធនធានទឹក។ ជាក់ស្តែងជាការបង្កើត“មជ្ឈមណ្ឌលស្រាវជ្រាវរួមអំពីធនធាន​ទឹកកូរ៉េខាងត្បូង - មេគង្គ” នៅក្រុមហ៊ុនមេធនធានទឹកកូរ៉េខាងត្បូង ដើម្បីសិក្សាពីវិធីការប្រើប្រាស់ធនធាននៃទន្លេមេគង្គ។ ជំរុញការបោសសំអាតមីនគ្រាប់​កាំ​ភ្លើងនៅតំបន់ជនបទនៃតំបន់មេគង្គ។

លោកសាស្រ្តាចារ្យ Hong Seok Junសាកលវិទ្យាល័យ Mokpo(កូរ៉េខាងត្បូង) បានមានប្រសាសន៍អំពីព្រឹត្តិការណ៍នេះថា“ប្រទេសកូរ៉េខាងត្បូងនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់មេគង្គត្រូវឆ្លងកាត់កំណត់នៃកិច្ចសហប្រតិបត្តិការក្នុង“ពាណិជ្ជកម្ម”និងការផ្លាស់ប្តូរសេដ្ឋកិច្ច”ដើម្បីឆ្ពោះ​ទៅដល់ការកសាងទំនាក់ទំនងជាមិត្តភាពជិតស្និទ្ធ ។

រីឯ លោកប្រធានាធិបតី Moon Jae-inវិញ បានវាយតំលៃថា សេចក្តីប្រកាសទន្លេហាន (Han) ទន្លេមេគង្គលើកនេះគឺជាព្រឹត្តិការសំខាន់ដើម្បីភាគីនានាឆ្ពោះទៅភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាពប្រជាជនផ្តោតលើប្រភពធនធានមនុស្សជាស្នូល ។/


ពិធីបុណ្យអុំទូក ២០១៩ ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីដ៏ធំបំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបើកជាផ្លូវការនៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០១៩ ។សកម្មភាពសំខាន់គឺការប្រណាំងទូកនិងមានសភាពអ៊ូអរនៅតាមដងទន្លេមេគង្គ ក្នុងតំបន់ខាងមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ



ខេត្តហៅយ៉ាង (Hau Giang) បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំង Mekong Delta Marathon ដែលទាក់ទាញកីឡាករចូលរួមក្នុងស្រុកនិងបរទេសជាង ៤.០០០ នាក់។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដោយខេត្តហៅយ៉ាង (Hau Giang) ដែលបានរៀបចំលលើកទី ១ ដនៅវាលទំនាបទន្លគីវឡុង (Cuu Long) ជាមួយនឹងសារអំពីការប្រឆាំងនឹងបំរែបំរួលអាកាសធាតុ“ការពារវាលទំនាបទន្លេគីវឡុង (Cuu Long)  - Save Mekong Delta”ដោយកីឡាករនិងគណៈកម្មាធិការរៀបចំបានឧទ្ទសនាមដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងដល់តំបន់។ រូបថត៖ ឌុយឃួង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 “មហោស្រពវប្បធម៌ Mui Ca Mau - សប្តាហ៍ទេសចរណ៍ ២០១៩”ត្រូវបានរៀបចំនិងពង្រីកដោយមានការចូលរួមមិនត្រឹមតែខេត្តនិងទីក្រុងធំ ៗ ដូចជាហាណូយ។
ទីក្រុងហូជីមិញខេត្ត Ninh Binh; ខេត្តនិងក្រុងនានាក្នុងតំបន់ដីសណ្តទន្លេមេគង្គ ហើយក៏មានការចូលរួមផងដែរ
មកពីប្រទេសជាមិត្ត ដូចជាឡាវកម្ពុជាថៃនិងកូរ៉េខាងត្បូង។ រូបថតៈ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ការនាំចូលនិងនាំចេញតាមច្រកទ្វារអន្តរជាតិ ចាឡ (Cha Lo) ខេត្តក្វាងប៊ិញ (Quang Binh) កំពុងមានការរីកចម្រើនដោយឥតឈប់ឈរ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ លោកនាយករដ្ឋមន្រ្តី អនុម័តផែនការរៀបចំតំបន់សេដ្ឋកិច្ចច្រកទ្វារអន្តរជាតិ ចាឡ (Cha Lo) ។ ដោយប្រៀបខ្លាំងគឺផ្លូវខ្លីបំផុតតភ្ជាប់ប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ានិងប្រទេសឡាវជាមួយប្រទេសវៀតណាម។នៅពេលអនាគតច្រកទ្វារព្រំដែនចាឡ (Cha Lo) នឹងក្លាយជាទីកន្លែងដឹកជញ្ជូនតាមផ្លូវគោកធំជាងគេនៅតំបន់កណ្តាល។
រូបថតៈម៉ិញគ្វៀត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


"កិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូងចាំបាច់យកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងព័ត៌មានវិទ្យា។ ស្នើប្រទេសកូរ៉េខាងត្បូង បន្តពង្រីកការវិនិយោគនៅក្នុងតំបន់មេគង្គ ជាពិសេសគឺអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថាមពលនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ ចែករំលែកនូវបទពិសោធន៍គោលនយោបាយស្តីពីការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានរដ្ឋាភិបាលអេឡិចត្រូនិចនិងការអនុវត្តន៍បណ្តាញ 5G ។ អភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលនិងពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លើកទឹកចិត្តកម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរអ្នកជំនាញ។”
លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានមានប្រសាសន៍។

.

អត្ថបទ៖ មីញធូ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាអត្ថបទបានផ្សាយ