30/03/2018 10:21 GMT+7 Email Print Like 0

មេគង្គ៖ ដងទន្លេសហប្រតិបត្តិការ និងអភិវឌ្ឍន៍

 នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc

ក្នុងឱកាសវៀតណាមជាប្រទេស​ម្ចាស់ផ្ទះទទួលរៀបចំសន្និសីទ​ជាន់ខ្ពស់អនុ​តំបន់ទន្លេ​មេគង្គ​បើក​ទូលាយ (GMS)​ លើក ៦ និងសន្និសីទជាន់ខ្ព​ស់ស្ដី​ពីតំបន់​ត្រីកោណ​អភិ​វឌ្ឍន៍កម្ពុជា -​ ឡាវ - វៀតណាម (​CLV) លើ​កទី ១០ នោះ នា​យករដ្ឋមន្ត្រី វៀត​ណាម លោ​ក Nguyen Xuan Phuc បាន​និពន្ធ​អត្ថបទក្រោមចំណង​ជើង​ថា៖ “មេគង្គ​៖ ដងទន្លេសហប្រតិ​បត្តិការ និ​ងអ​ភិវឌ្ឍន៍”។

ក្នុង​អត្ថបទសរសេរនេះ លោ​ក Nguyen Xuan Phuc បានអះអាងថា៖​ ចាប់តាំងពីពេលចា​ប់​បដិសន្ធិ មកដល់​បច្ចុប្បន្ននេះ​ បណ្ដាយន្តការ​សហប្រតិបត្តិការ​មេគង្គ​បាន​រួមវិភាគ​ទាន​យ៉ាង​សំខាន់​ៗ​ចំពោះការ​អភិវឌ្ឈ​របស់​តំបន់​។ រា​ល់ក្របខ័ណ្ឌសហប្រតិបត្តិកា​រមេគង្គ គឺជាវេទិការ​សម្រាប់​ប្រទេស​នៅតំបន់​មេគង្គ​ពង្រឹង​ទំនុក​ទុក​ចិត្ត​ និង​បង្កើន​កិច្ច​សហប្រតិប្តិកា​រ។

លោក​ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា​៖ ក្នុងទិដ្ឋភាពទូទៅនេះ​ តំបន់មេគង្គគឺជា​៖ លំហ​សន្តិសុខ និង​អភិវឌ្ឍន៍​ ផ្ទាល់​របស់វៀត​ណាម ​និង​កិច្ច​សហប្រតិបត្តិការមេគង្គ​ដែលត្រូវបាន​អនុវត្តន៍នៅវៀតណាម ​បាន​នាំមក​នូវផលប្រយោជន៍​ជាក់ស្ដែងជា​ច្រើន។ នោះគឺជួយឲ្យវៀតណាមទាក់​ទាញប្រភពកម្លាំងពីដៃគូអភិវ​ឌ្ឍន៍ ដើម្បី​បម្រើការ​អភិវឌ្ឍខាង​សេដ្ឋកិច្ច សង្គមកិច្ច​ ក្នុងប្រទេស ហើយរួមចំណែកជំ​រុញកំណើន​​និង​កាត់បន្ថយភា​ពក្រីក្រ។​ កិច្ចសហ​ប្រតិបត្តិមគង្គក៏ជំរុញការតភ្ជាប់ខាង​សេដ្ឋកិច្ច រវាងវៀត​ណាម​នឹងប្រទេស​នៅក្នុ,ងតំ​បន់​ជាច្រើន ​ហើយជួយឲ្យ​វៀតណាម​មានកាណាល់​សន្ទនាជា​ច្រើន​ថែម​ទៀត​ជាមួយ​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​ទន្លេ​មេគង្គ​ផង​ដែរ​។

នាយក​រដ្ឋមន្ត្រីវៀតណាមបានអះអា​ងថា៖ វៀតណាមបាន និ​ងកំពុងចូលរួមយ៉ាងម្ចាស់កា​រ និង​សកម្ម​ទៅក្នុង​ក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​មេគង្គទាំងអស់ ហើយ​រួមជាមួយ​ប្រទេស​ជាសមាជិក​នានា​កសាង​យន្តការ​ធ្វើការ​ប្រកប​ដោយ​ប្រសិទ្ធភាព និងពង្រីកនូវ​ឧត្តមភាពរបស់ភា​គីចូល​រួមនានា និង​ឆ្លើយ​តប​នឹង​តម្រូវការ​អភិវឌ្ឍន៍​របស់​តំបន់ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ