10/06/2016 09:58 GMT+7 Email Print Like 0

មូលនិធិធ្វើសមាហរណកម្មអាស៊ាន-ជប៉ុន៖បង្កើនស្ថិរភាពនិងអភិវឌ្ឍន៍


មូលនិធិធ្វើសមាហរណកម្មអាស៊ាន-ជប៉ុន៖បង្កើនស្ថិរភាពនិងអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងការបរទេសវៀតណាម រួមសហការជាមួយមូលនិធិធ្វើសមាហរណកម្មអាស៊ាន-ជប៉ុន (JAIF) រៀបចំសិក្ខាសាលា ​ឧទ្ទេសនាម​អំពីមូលនិធិធ្វើសមាហរណកម្មអាស៊ាន-ជប៉ុនលើកទី៣។ថ្លែងមតិ​នៅ​ទីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអោយដឹងថា​៖​ការបង្កើតមូលនិធិ JAIF នាឆ្នាំ ២០0៦ សំដៅបង្កលក្ខណះងាយស្រួល​សំរាប់​ការផ្តើមគំនិតធ្វើសមាហរណកម្មអាស៊ាននិងបង្កើតប្រភពកម្លាំងធំជាង។​ គិតដល់ខែមេសាឆ្នាំ ២០១៦ ទឹកប្រាក់សំរាប់មូលនិធិ  JAIF ទទួលបានជាង​៦៣០លានដុល្លារអាមេរិក ដោយមានគំរោងការណ៍ជាង១៨០ បានអនុវត្តក្នុង​វិស័យជាច្រើនប្រកបដោយជោគជ័យ។ 

“ បណ្ដាគំរោងការណ៍ដែលបានអនុវត្តនេះ បានរួមចំណែកយ៉ាងធំធេង​ចំពោះដំណើការធ្វើសមាហរណកម្មរបស់អាស៊ាន។ ពិសេសគឺក្នុងវិស័យធ្វើ​សមាហរណកម្មនិងកសាងសមត្ថភាពក្នុងវិស័យសំខាន់ៗដូចជា ៖ ទប់ទល់នឹងគ្រោះធម្មជាតិ ប្រឆាំងភេរវកម្ម កែទម្រង់រចនាសម្ព័ន្ធសុខាភិបាល អប់រំ បណ្ដុះ​បណ្ដាល និងជួបប្រាស្រ័យរវាងយុវជន៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ