17/07/2015 08:55 GMT+7 Email Print Like 0

មូលនិធិជួយឧត្ថម្ភកិច្ចការបរទេសប្រជាជនបើកជាផ្លូវការ


មូលនិធិជួយឧត្ថម្ភកិច្ចការបរទេសប្រជាជនបើកជាផ្លូវការ (Image: VNA)

មូលនិធិជួយឧបត្ថម្ភកិច្ចការ​បរទេសប្រជាជន ត្រូវ​បានបង្កើត​ជាផ្លូវ​ការតាម​សេចក្តី​សម្រេច​ចិត្តរបស់​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម។ នៅពិធី​ប្រកាសសេចកត្តីសម្រេចចិត្ត អំពីការបង្កើត​មូលនិធិ នាព្រឹកថ្ងៃទី១៦ខែ កក្កដាឆ្នាំ២០១៥ នៅទីក្រុងហាណូយ លោក Don Tuan Phong  អនុប្រធាន​និងជាអគ្គលេខា​ធិការ សម្ព័ន្ធ​ភាព​បណ្ដា​សមាគម​មិត្តភាព​វៀតណាម បានសង្កត់ធ្ងន់ថា៖ ការបង្កើតមូល​និធិពោល​ខាង​លើ​នឹង​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​អនុវត្ត​សកម្មភាព​កិច្ចការ​បរទេស​ប្រជា​ជន រវាង​វៀតណាមជាមួយប្រទេសនានា​លើពិភពលោក។ លោក  Marko Lovrekovic នាយក​មជ្ឈមណ្ឌល​ឯកសារ​ក្រៅរដ្ឋាភិបាលប្រចាំនៅវៀតណាម​បានអះអាង​ថា៖

“ពិធីថ្ងៃនេះ​កូសសម្គាល់ការចាប់ផ្តើម​ថ្មី ក្នុងការខំប្រឹង​ប្រែងរបស់​យើង​ខ្ញុំសំរាប់​ការអភិវឌ្ឍន៍របស់វៀតណាម។ ក្នុង​រយៈពេលកន្លងទៅ យើងបានបង្ហាញនូវ​ការផ្លាស់​ប្តូរសកម្ម​របស់វៀតណាម។ វៀតណាម​គប្បី​ចាប់​ផ្តើម​ទស្សនៈ​វិស័យថ្មី​សំដៅជួយ​ទ្រទ្រង់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ក្នុង​ការងារ​កាត់​បន្ថយភាព​ក្រីក្រ​។ នេះគឺ​ជាពេល​វេលា​​សមស្រប​ដើម្បីបង្កើតមូលនិធិ​កិច្ចការ​បរទេស​ប្រជា​ជន​។ យើងខ្ញុំចាត់​ទុកនេះ​គឺជាប្រភព​សម្បូរ​បែប​ភាវូបនីយកម្ម​ការគាំទ្រ​ចំពោះ​សកម្មភាពសាមគ្គី​ប្រជាជន​របស់ បណ្ដាសមាគមមិត្តភាពវៀតណាម នៅ​ក្នុង​និង​ក្រៅ​ប្រទេស៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ