26/12/2017 10:53 GMT+7 Email Print Like 0

មូលនិធិគាំពារកុមារវៀតណាមជូនទឹកដោះគោនិងអាហារូបករណ៍សម្រាប់កុមារ


 មូលនិធិគាំពារកុមារវៀតណាមជូនទឹកដោះគោនិងអាហារូបករណ៍សម្រាប់កុមារ 

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៧ នៅសាលា បឋមសិ​ក្សាឃុំ Nhan Hoa ស្រុក ​My Hao ខេត្ត Hu​ng Yen មូលនិធិ​គាំពារ​កុមារ​វៀត​ណាម បាន​រៀបចំកម្មវិធីប្រគ​ល់ទឹក​ដោះគោ និងអាហារូបករណ៍​​សម្រាប់​​កុមារក្រីក្រ​​ក្នុងខេត្ត។ 
 
អញ្ជើញ​ចូលរួមមាន​វត្តមានលោក Nguyen Hanh Phu​c អគ្គលេខាធិការ​រដ្ឋសភារួម​ទាំងថ្នាក់​ដឹក​នាំ​ក្រសួង​ការងារ​ យុទ្ធជន​ពិការនិង​ សង្គមកិច្ចនិងថ្នាក់​ដឹកនាំ​ខេត្ត Hung Yen​ ផង​ដែរ។

មូលនិធិគាំ​ពារកុមា​រ​វៀត​ណាម បានប្រគល់​អាហារូបករណ៍​ចំនួន ១០០​ចំណែក សម្រាប់កុមារ​មាន​ស្ថានភាព​លំបាក​ប៉ុន្តែរៀន​ពូ​កែ ដោយក្នុងចំណែកនិមួ​យៗមានតម្លៃ ១លានដុង។ មូលនិ​ធិគាំពារ​កុមា​រវៀត​ ណាម​ក៏បាន​ប្រគល់​អំណោយ​ជាង​៣០០ ចំណែកសម្រាប់កុមារពិ​ការ និងសិស្សានុសិស្ស​នៅស្រុ​ក ​My Hao និងស្រុ​ក Khoai C​hau​។ ក្នុងថ្ងៃដដែល នៅស្រុក​ My Hao ក៏បានបើកសម្ពោធដាក់ឲ្យដំណើរការ​សាលា​មតេយ្យ ឃុំ Nhan Hoa ផង​ដែរ។ នេះជាសំណង់ដោយអគ្គក្រុ​មហ៊ុនឧស្ម័​នវៀត​ណាម​ ជួយឧប​ត្ថម្ភក្នុង​តម្លៃជាង២ពាន់​លាន​ដុង​៕

 

តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ