06/09/2015 13:53 GMT+7 Email Print Like 0

មុខសញ្ញាពីរត្រូវការចាប់ខ្លួនអាចនឹងមិនមែនជាជនសង្ស័យបំផ្ទុះគ្រាប់បែកនៅបាងកកឡើយ

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ប៉ូលីសថៃបានឲ្យដឹងថា មុខសញ្ញាជាបុរសពីរនាក់ ត្រូវបានចាប់ខ្លួនមុននេះ​ មានលទ្ធភាពជាច្រើនថា មិនមែនជាជនជាប់សង្ស័យក្នុងការបំផ្ទុះគ្រាប់បែកនៅវិហា Erawan នៅបាងកកឡើយ។ អ្នកនាំពាក្យប៉ូលីសថៃ លោក Prawut Thavornsiri បានឲ្យដឹងថា គ្មានភស្តុតាងណាមួយដើម្បីអះអាងនូវទំនាក់ទំនងរវាងមុខសញ្ញាទាំងពីរពោលខាងលើទាំងនៅកន្លែងកើតហេតុដែរ។ ការពិនិត្យ AND ជនសង្ស័យមានឈ្មោះថា Adem Karadag និង Yusufu Mieraili ឲ្យឃើញថា ជនទាំងពីរនាក់នេះមានការទាក់ទិនដល់វត្ថុបំផ្ទុះ ដែលប្រមូលនៅបាងកក មុននេះ ប៉ុន្តែមិនសមស្របនឹងភស្តុតាងរកឃើញនៅកន្លែងកើតហេតុឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ