10/03/2016 11:30 GMT+7 Email Print Like 0

មុខម្ហូបបួសវៀតណាម

វៀតណាមជាប្រទេសដែលមានវប្បធម៌ពុទ្ធសាសនាតាំងពីយូរយាណាស់មកហើយ ហេតុ​ដូច​នេះ​មុខ​ម្ហូប​បួស  មាន​ឥទ្ធិពល​យ៉ាង​ធំ​ដល់​វប្បធ​ម៌ម្ហូប របស់​ជនជាតិវៀត​ណាម។ ជាពិសេស ដោយ​ថ្វីដៃ​កែ​ច្នៃ​របស់​ខ្លួន ជនជាតិ​វៀត​ណាម បង្កើត​បានខឿន​វប្បធម៌​ម្ហូបបួស សម្បូរ​បែប​និង​មាន​រស់​ជាតិ​វិសេស​នៃជន​ជាតិ​វៀត​ណាម​។

ម្ហូបបួសមានប្រភពពី​​ពុទ្ធសាសនា។ សព្វថ្ងៃ ស្នាដៃស្រាវជ្រាវ​វិទ្យាសាស្រ្តបាន​បញ្ជាក់​ថា ពិសា​ម្ហូប​បួស​មិន​ត្រឹម​តែ​ជួយ​មនុស្ស​យើង​មាន​សុខភាព​ល្អ នៅទាំងបង្ការ​បាន​ជម្ងឺ​មួយ​ចំនួន​។ ហេតុនេះ និន្នាការ “ពិសា​ម្ហូប​បួស​ដើម្បី​សុខ​ភាព​” ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ បានជនជាតិវៀតណាម ទទួលស្គាល់​និងប្រើប្រា​ស់ជាទូទៅ​។

វត្ថុដើមសម្រាប់ធ្វើមុខម្ហូប​បួស​សំខាន់​គឺ បន្លែ មើម តៅហ៊ូ ផ្សិត។​ល។ សិល្បៈកែច្នៃម្ហូ​បបួស ដើម្បី​ធ្វើឲ្យ​មុខ​ម្ហូប​មិន​ត្រឹម​តែ​ឆ្ងាញ់ មានជាតិបំប៉ន់ នៅទាំងមានភាព​វិចិត្រ​ស្អាត ជួនកាលសំឡឹកដូច​ជារបស់​ពិត។ ហេតុ​នេះ​ក្រៅពិ​មុខ​ម្ហូប​ស្ងោរ ឆា​សាមញ្ញ គេ​នៅចំណាយ​កម្លាំង​កែច្នៃមុខ​ម្ហូប​បួស មានរូបភាព​ដូចជាមុខ​ម្ហូប​ប្រៃ។ ឧទាហរណ៍ ម្ហូប​បួស​ក៏មាន​កោះមា​ន់​ឆា បង្គាចៀនម្សៅ ណែម ពងមាន់ចៀន សាច់​គោខ។​ល។ តែបាន​ធ្វើមក​អំពី​វត្ថុ​ដើម​មាន​ប្រភព​ពីរក្ខជាតិ​សុទ្ធ​សាធ​។


នំម្សៅស្នូលសណ្តែកខៀវ។

បន្លែស្រុះជ្រលក់ទឹក ស៊ីអ៊ីវ ទឹកជ្រលក់។

ផ្សិតខ។

ឆាផ្សិតនិងននោង។

សម្លស្ពៃតៅហ៊ូវនិងខ្ញី។

តែស្រស់។

តែផ្កាឈូក។

ដើម្បី​បម្រើអ្នកជំនោល​ពិសាម្ហូប​បួសរបស់​ជន​ជាតិ​វៀតណាម សព្វថ្ងៃនៅហាណូយ ទីក្រុង​ហូជីមិញ​និង​ខេត្ត​ស្រុក​ទាំង​ឡាយ​ទូទាំង​ប្រទេស ផុសចេញភោជនីយដ្ឋាន​ម្ហូបបួស និងហាង​លក់គ្រឿង​បួស។ បញ្ជីមុខ​ម្ហូប​របស់​ភោជនីយដ្ឋាន​ម្ហូប​បួស​យ៉ាង​សម្បូរបែប ដោយមានមុខម្ហូប​នាំ​មុខ គឺសម្ល ខ ស្ងោរ ឆា ឆ្នាំងភ្លើង នំ​បញ្ចុក បបរ ស៊ុប​។ល​។

រាល់ពេលពិសាម្ហូបបួស​រួចរាល់  ភោជនីយដ្ឋានច្រើនបម្រើអ្នកពិសា នូវមុខម្ហូប​លាង​មាត់​ដោយ​ផ្លែឈើ បប​រ​សណ្តែក​ឬទឹក​តែជាមួយ​ត្រណាប់។ ដោយឡែកមិត្តយុវតីអាចជ្រើស​រើស​ប្រភេទ​តែ ដែល​មានរស​ជាតិ​សា្រល​ដូច​ជាតែផ្កា​ឈូក ។ រសជាតិ​សា្រល ក្លិន​ភាយ​សា្រល​ៗ​នាំមក​នូវ​អារម្មណ៍​ស្រស់​ថ្លាជួ​យ​ស្តា​សុខ​ភាព​ដើម្បី​អាច​បន្តការ​ងារ​ប្រចាំថ្ងៃ​។


 


អាសយដ្ឋានហាងម្ហូបបួសទទួលទំនុកចិត្ត៖

- នៅទីក្រុងហូជីមិញ៖ ភោជនីយដ្ឋានផ្កាព្រលិតលេខ៨៦ ង្វៀនយូ សង្កាត់បេនង៉ែ ខណ្ឌ១។
ទូរសព្ទ៖ (08) 3822 0377 Email: nhahangchaybongsung@gmail.com. www.facebook.com/nhahangchaybongsung

- នៅរដ្ឋធានីហាណូយ៖ បាយបួសអានភុក លេខ១១ ច្រក១៣១ថៃហា ដុងដា។
ទូរសព្ទ៖ 0902 255 317 Email: comchayanphuc@gmail.com.
http://www.comchayanphuc.net

 

 
 

អត្ថបទនិងរូបថត៖  ង្វៀនឡឹង

 
បណ្តាអត្ថបទបានផ្សាយ