03/06/2015 09:59 GMT+7 Email Print Like 0

មីយ៉ាន់ម៉ាទទួលរៀបចំសន្និសីទជាន់ខ្ពស់ CLMV និង ACMECS 6


អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Sai Mauk Kham
មីយ៉ាន់ម៉ានឹងទទួលរៀបចំសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម( CLMV)​ លើកទី៧ នៅទីក្រុង Nay Pui Taw នាចុងខែមីថុនានេះ។ ទន្ទឹមនឹងនោះ សន្និសីទជាន់ខ្ពស់ លើកទី៦ យុទ្ធសាស្ត្រ​សហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawaddy – Chao – Phraya – Mekong ( ACMECS) លើកទី៦ ដោយមានការចូលរួមរបស់ប្រទេសទាំង៤ពោលខាងលើ ​និង​ថៃ ​ក៏បានប្រារព្វឡើង នៅទីក្រុង Nay Pui Taw នាថ្ងៃទី២២ និងទី២៣ ​ខែមិថុនា ឆ្នាំ២០១៥​។ អនុប្រធានាធិបតី​មីយ៉ាន់ម៉ា លោក Sai Mauk Kham អ្នកប្រមុខ​គណៈ​កម្មាធិ​ការ​បញ្ជាណែនាំមជ្ឈឹមអំពីការរៀបចំសន្និសីទបានអោយដឹងថា៖ CLMV នឹង​ពិភាក្សាអំពីកិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំង ៤ ​ក្នុងវិស័យពាណិជ្ជកម្ម​ វិនិយោគ ​អភិវឌ្ឍន៍ប្រភពធនធានមនុស្ស កសិកម្ម ថាមពល គមនាគមន៍​ដឹកជញ្ជូន និងទេសចរណ៍៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ