14/02/2020 10:21 GMT+7 Email Print Like 0

មិនអាចមួលបង្កាច់ EVFTA ហើយរារាំងដំណើរការធ្វើសមាហរណកម្មរបស់វៀតណាម


 ថ្នាក់ដឹកនាំវៀតណាមអញ្ជើញធ្វើជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាលើ EVFTA (រូបថត៖ TTXVN) 
 

លោកអ្នកនាងជាទីមេត្រី! នាថ្ងៃទី១២កុម្ភៈឆ្នាំ២០២០ កន្លងទៅ សភា អឺរ៉ុប (EP) បាន​បោះ​ឆ្នោត​អនុម័ត​លើកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាង វៀតណាមនិងសហភាព អឺរ៉ុប (EVIPA)​។ ការដែល EP អនុម័តលើកិច្ចព្រមព្រៀងទាំងពីរនេះដោយ សម្លេងគាំ​ទ្រខ្ពស់​បាន​បណ្ដាល​អោយ​ល្បិច​កល​មួលបង្កាច់អំពីកិច្ចព្រម ព្រៀងនេះក្លាយទៅជារឿងគួរអោយអស់សំណើច។ ប្រការនេះក៏បានអះ អាងថា​ គ្មានល្បិចកលណារបស់អានុភាពអមិត្តដែលអាចរារាំងដំណើរការ សមាហរណកម្ម​របស់​វៀត​ណាម​បាន​ឡើយ​។
 
រាល់ស្នូរ​សម្លេងគ្មានមូលដ្ឋាន
 
រាល់ផល​ប្រយោជន៍ដែល EVFTA នាំមកជូនគឺច្បាស់លាស់ពិតមែន ដើម្បីជំរុញកំណើននៃភាគីទាំងពីរ ពង្រីក​ទីផ្សារ​ទំនិញ សេវាកម្ម ដោយមាន ការអនុគ្រោះខាងពន្ធចំពោះអ្នកប្រើប្រាស់ទំនិញ ព្រមទាំងនាំមកនូវឱកាស វិនិយោគ​ ធ្វើអាជីវកម្មសម្រាប់សហគមន៍ធុរជន បង្កើតបន្ថែមការងារធ្វើ ប្រភពចំណូល លើកស្ទួយជីវភាព​រស់នៅ​សម្រាប់​ពលកររបស់ទាំងវៀត ណាមនិង EU។ ប៉ុន្តែ ខណៈពេលដែលវៀតណាមនិង EU ខិតខំប្រឹងប្រែង អស់ពី​សមត្ថភាពរបស់ខ្លួនដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ គឺបណ្ដាអានុ ភាពអមិត្ត និងមុខ​សញ្ញា​ប្រតិ​កិរិយា​បាន​បង្កើន​អំពើបំផ្លិចបំផ្លាញនិងរារាំង។ ពួកគេបានដាក់សំណុំពាក្យ របាយការណ៍ ដែលទាមទារ​អោយ​ត្រូវ​ផ្អាក​ ឬ លុបចោលការអនុម័តលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចំណាយ ពេល​វេលាជា​ច្រើន​ដើម្បី​កសាង​ក្នុងកាលៈទេសៈសន្តិភាព សហប្រតិបតិ្តការ និងអភិវឌ្ឍនាបច្ចុប្បន្ន។ បណ្ដាមុខ​សញ្ញា​ប្រតិកិរិយា​បាន​ជំរុញ​ខ្លាំង​សកម្ម ភាពរារាំង បំផ្លិចបំផ្លាញក្រោមគ្រប់រូបភាព ដូចជាមួលបង្កាច់ពីស្ថានភាព សិទ្ធិ​មនុស្ស​នៅវៀ​ត​ណាម​ ក៏ដូចជាបង្កើនជំនួបប្រាស្រ័យដើម្បីបំប្លែងការ ពិតពីស្ថានភាព​សេដ្ឋកិច្ច​សង្គម​នៅវៀត​ណាម​ផង​ដែរ​។​
 
តាម​មជ្ឈដ្ឋានអ្នកជំនាញបានបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សក្នុងកិច្ចព្រម ព្រៀង EVFTA ត្រូវបាន​យោគយល់​ក្នុង​ន័យ​យ៉ាង​ទូលំទូលាយ ដោយមិនត្រឹមតែរួម មានក្រុមសិទ្ធិជំនាន់ទី១ ពោលគឺក្រុមសិទ្ធិស៊ីវិលនិងនយោបាយ សិទ្ធិរស់ ​នៅនិងសិទ្ធិបញ្ចេញមតិ សិទ្ធិកាន់ជំនឿដោយសេរីភាពប៉ុណ្ណោះទេ ថែមទាំង មានក្រុមសិទ្ធិជំនាន់ទី២ទៀត​ផង ពោលគឺសិទ្ធិសេដ្ឋកិច្ច វប្បធម៌និងសង្គម កិច្ច សិទ្ធិធ្វើការ សិទ្ធិទទួលសន្តិសុខសង្គម សិទ្ធិអប់រំ សិទ្ធិធ្វើ​បាតុ​កម្ម និង សិទ្ធិសម្រាកកំសាន។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏មានក្រុម សិទ្ធិជំនាន់ទី៣ រួមមាន​សិទ្ធិទាក់ទិនដល់សន្តិសុខ បរិស្ថាននិងការអភិវឌ្ឍ ផងដែរ។ ក្រុមសិទ្ធិទាំង៣នេះមិន​អាច​កាត់​ផ្ដាច់​ចេញ​ពីគ្នាទេ​ ប៉ុន្តែផ្សាភ្ជាប់ គ្នាយ៉ាងស្អិតរមួត។ ការដែល EU បានចុះហត្ថលេខានិងអនុម័តលើ EVFTA បានសរឲ្យ​ឃើញថា គេបានទទួលស្គាល់ការរីកចម្រើនក្នុងការអនុវត្តសិទ្ធិ មនុស្សនៅវៀតណាម។ ចំពោះ​រាល់​សម្លេង​គ្មាន​មូលដ្ឋាន សំដៅបង្ខូច កិត្យានុភាព មួលបង្កាច់លើសមិទ្ធផលខាងសិទ្ធិមនុស្សនៅវៀតណាម លោក​បណ្ឌិត Cao Duc Thai អ្នកជំនាញផ្នែកសិទ្ធិមនុស្សបានលើកច្បាស់ ថា៖

“មូល​ហេតុដែលពួកគេបានដាក់ចេញ​ដើម្បីរារាំងកិច្ចព្រមព្រៀងនេះ​គឺគ្មានមូលដ្ឋា​នទាំងខាង​ទ្រឹស្ដី និង​ការ​ពិត​​ជាក់​ស្ដែងនោះឡើយ។ ហេតុដូច្នេះ ការដែលពួកគេអំពាវនាវឲ្យ EU មិនអនុម័តលើ EVFTA ដោយសារមូល ហេតុ​ខាងសិទ្ធិមនុស្ស ត្រឹមតែជាការមួលបង្កាច់តែប៉ុណ្ណោះ។ គេបាន បដិសេធចរិតលក្ខណៈនៃរបប សំដៅ​បង្ខូច​កិត្យានុភាពរបស់បក្សកុម្មុយនិស្ត វៀតណាម”។
 
មិនអាចមួល​បង្កាច់ EVFTA និងរារាំងដំណើរការសមាហរណកម្មរបស់វៀតណាម  
 
ការពិត​បានបញ្ជាក់ថា បណ្ដាគោលនយោបាយរបស់វៀតណាមសុទ្ធ តែស្របទៅ​តាម​អនុសញ្ញា​អន្តរជាតិ​និង​សេចក្ដី​ប្រកាស​ពីសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ។ វៀតណាមក៏បានអនុវត្តយ៉ាងល្អនូវការផ្សព្វផ្សាយ គោលន​យោបាយ​ស្ដីពីសិទ្ធិមនុស្ស អនុវត្តកិច្ចការពារសិទ្ធិមនុស្សប្រកប ដោយភាពសុខដុម​ជាមួយ​វិស័យ​ផ្សេងៗ​ផង​ដែរ​។ ក្នុងពេលជាមួយគ្នានោះEVFTA ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មវិនិយោគ សំដៅជំរុញកិច្ចសហប្រតិ បតិ្តការ​ និងការអភិវឌ្ឍរវាងភាគីទាំងពីរ។ ហេតុដូច្នេះ ការដែលបុគ្គលនិង អង្គការមួយ​ចំនួន​ប្រើប្រាស់​រប​ស់​ដែល​ហៅថា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឆ្លៀតយក បញ្ហានយោបាយសំ​ដៅ​រារាំង​ការ​អនុម័ត​និង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ គឺជា ទង្វើបម្រើផលប្រយោជន៍បុគ្គលរបស់ពួកគេតែប៉ុណ្ណោះ។ លោកសាស្ត្រា ចារ្យរង បណ្ឌិត Tuong Duy Kien ប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស បានចាត់ ទុកថា៖
 
“ការយកលេស​ពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាមច្បាស់លាស់ថា គ្មានមូលដ្ឋាន មិនបរានុម័ត មិនឆ្លុះបញ្ចាំង​យ៉ាង​ត្រឹម​ត្រូវអំពីសមិទ្ធផលខាង សិទ្ធិមនុស្សដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈ ពេលជាង​៣០ឆ្នាំផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មកន្លងមក។ ហើយរហូត មកដល់ពេលនេះ សមិទ្ធផលទាំង​នោះក៏ត្រូវ​បាន​សហគមន៍អន្តរជាតិវាយ តម្លៃខ្ពស់ផងដែរ”។
 
ច្បាស់លាស់​ណាស់ថា រាល់អំពើមួលបង្កាច់ បំប្លែកការពិតអំពីស្ថាន ភាពសិទ្ធិមនុស្ស យកបញ្ហានេះ​ធ្វើជាហេតុ​ផល​ដើម្បី​រារាំង បំផ្លិចបំផ្លាញ EVFTA គឺអំពើផ្ទុយទៅនឹងផលប្រយោជន៍ជាតិ ប្រឆាំងនឹងប្រជាជន បំផ្លិច បំផ្លាញ​គោលមាគ៌ាសមាហរណកម្មសេដ្ឋកិច្ច និងបុព្វហេតុផ្លាស់ប្ដូរថ្មី បដិវត្តន៍របស់វៀតណាម។ ការដែល EP បានអនុម័ត​លើកិច្ចព្រមព្រៀង EVFTA និង EVIPA បានសរឲ្យឃើញថា អំពើមួលបង្កាច់ទាំងនោះគឺគ្មាន មូលដ្ឋានហើយ​មិនអាចរារាំងដំណើរការសមាហរណកម្មយ៉ាងខ្លាំងក្លារបស់វៀតណាម​បានឡើយ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ