18/01/2016 09:50 GMT+7 Email Print Like 0

មិនទាន់មានព័ត៍មានថាជនវៀតណាមត្រូវរងឥទ្ធិពលក្នុងការវាយប្រហារនៅ Burkina Faso


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

នាថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៦ ឆ្លើយសំនួររបស់អ្នកយកព័ត៍មានអំពីប្រតិកម្ម របស់វៀតណាម ចំពោះ​ការ​វាយ​ប្រហារ និង​រំដោះចំណាប់​ខ្មាំង​នៅ ប្រទេស​ Burkina Faso នាយប់ថ្ងៃទី១៥ ខែ​មករា ឆ្នាំ ២០១៦ (តាមម៉ោងតំបន់) អ្នក​នាំពាក្យ​ក្រ​សួង​ការបរទេសវៀត​ណាម លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាម​ព្រួយ​បារម្ភ និងថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា ការវាយ​ប្រហារ​ភេរវកម្ម ដែលបានប្រ​ព្រឹត្តទៅ​ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លង​ទៅ ហើយ​នាពេលថ្មីៗនេះ គឺនៅប្រទេស​ Burkina Faso នាថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០១៦ បណ្ដាល​អោយ​មនុស្ស​ជាច្រើន​នាក់​ត្រូវស្លាប់ និងរងរបួស។

​ឆ្លើយសមនួរបរស់អ្នកយកព័ត៍មាន អំពីមានជនវៀតណាមជាជនរងគ្រោះ​ ក្នុងការវាយប្រហារភេរវកម្មនេះឬទេ អ្នក​នាំពាក្យ ក្រសួង​ការបរទេសវៀតណាម លោក Le Hai Binh បានអោយដឹងថា៖ រហូតមកដក់​ពេលនេះ មិនទាន់​មាន​ព័ត៍​មាន​ណាថា មានប្រជនពលរដ្ឋវៀតណាមត្រូវស្លាប់ ក្នុងការវាយប្រហារនេះទេ។ ក្រសួង​ការ​បរទេស​ក៏បាន​ស្នើ​អោយ​គ្រប់ស្ថាប័នទាក់ទិន របស់វៀតណាម បន្ត​ក្តាប់​ជាប់ព័ត៍មាន និងមានវិធានការជួយ​ឧបត្ថម្ភបន្ទាន់ ដើម្បី​ធានា​សុវត្ថិ​ភាព​ សំរាប់ប្រជាពលរដ្ឋវៀតណាមនៅ Burkina Faso៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ