18/07/2016 08:14 GMT+7 Email Print Like 0

មិនទទួលយករាល់គម្រោងវិនិយោគដែលនាំមកការខូចខាតបរិស្ថានទេ


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ថ្លែងមតិក្នុងសន្និសីទ

មិនទទួលយករាល់គម្រោងវិនិយោគ ដែលនាំមកការខូចខាតបរិស្ថាន​ទេ។ នេះជាការអះ​អាង​របស់​លោក Nguyen Chi Dung រដ្ឋមន្ត្រី​ក្រសួង​ផែនការ និងវិនិ​យោគ​នៅក្នុង​សន្និសិទ​ទូទាំង​ប្រទេស ​ផ្នែក​ផែន​ការ​និង​វិនិយោគ ដែល​បានប្រារព្ធនា​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។  ថ្លែង​មតិ​ក្នុង​សន្និសីទ​នេះ​ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា​តំប​ន់​ជា​ច្រើន​ មាន​បំណង​អំពាវនាវការវិនិយោគ ពី​បណ្តាសម្ព័ន្ធ​ក្រុម​ហ៊ុន​ធំៗ សម្ព័ន្ធ​ក្រុម​ហ៊ុន​ពហុប្រទេស ដើម្បី​ដោះស្រាយ​ការងារ ធ្វើ​និងបង្កើនការនាំចេញសម្រាប់​តំបន់​របស់ខ្លួន។ លោក Vuong Dinh Hue មាន ប្រសាស​ន៍​ថា៖

​“តំបន់នានាគប្បីពង្រីកនូវប្រៀបខ្លាំង របស់សម្ព័ន្ធក្រុមហ៊ុន​ក្នុងបញ្ហា​ដោះ​ស្រាយ​ការងារ​ធ្វើ និង​បង្កើន​កំណើន​នាំចេញ។ ហើយ​យើងទាក់​ទាញ FDI ផង ប៉ុន្តែ​ក៏ត្រូវមាន​ជម្រើស​ផង។ ពោល​គឺត្រូវ​ជ្រើស​សម្ព័ន្ធ​ក្រុមហ៊ុន​ណាដែល​សមស្របទៅ នឹងទិសដៅរៀបចំរចនាសម្ព័ន្ធឡើង​វិញ​របស់ខ្លួន មានបច្ចេកវិទ្យាខ្ពស់ ហើយ​ជាពិ​សេស​ត្រូវជ្រើស​រើស​សម្ព័ន្ធ​ក្រុមហ៊ុន ដែលត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការនិង​ចងសម្ព័ន្ធ​ភាព ​ជាមួយ​អង្គភាព​​អាជីវកម្ម​វៀត​ណាម​ផង”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ