17/08/2015 09:43 GMT+7 Email Print Like 0

មិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាសមាជប្រជាជន Tan Trao


មិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាសមាជប្រជាជន Tan Trao

ពិធីមិទ្ទិញ​រំលឹកខួប​អនុស្សាវរីយ៍​លើកទី​៧០នៃ​ទិវាសមាជ​ប្រជាជន Tan Trao ត្រូវបាន​ប្រារព្វ​ឡើង​ដ៏មហោ​ឡារឹក នា​ថ្ងៃទី​១៦ខែសីហាឆ្នាំ២០១៥​ នៅឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang។ ថ្លែង​មតិ​នៅ​ក្នុង​ពិធី​នេះ ប្រធាន​រដ្ឋសភា​វៀត​ណាម លោក Nguyen Sinh Hung បាន​សង្កត់ធ្ងន់​ថា៖ សមាជ​ប្រជាជន​ Tan Trao ដើរ​តួនា​ទីដ៏​សែន​សំខាន់ កំរិត​ប្រវត្តិ​សាស្ត្រ។ ហើយពីសមាជនេះ បទ​បញ្ជា​ធ្វើកូប្បកម្ម​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទៅលើ​ទូទាំង​ប្រទេស ដើម្បី​តស៊ូដណ្ដើម​រដ្ឋ​អំណាច​ឡើង​វិញ។  ប្រធាន​រដ្ឋសភា​វៀត​ណាម លោក Nguyen Sinh Hung បាន​សង្កត់​ធ្ងន់​ថា៖

“ពង្រីក​ស្មារតី​នៃសមាជ​ប្រជាជ​ន​នេះ បក្សទាំង​មូល​ប្រជាជន​ទាំង​មូលនិង​កង​ទ័ព​ទាំង​មូល ត្រូវ​ខំប្រឹង​ប្រែង សាមគ្គី​ភាព ឆ្លៀត​យក​ឱកាស ឆ្លងកាត់រាល់ការ​លំបាក​សាកល្បង ជំរុញខ្លាំងលើគ្រប់​វិស័យ រួមជា​មួយ​ការ​ផ្លាស់​ប្តូរ​ថ្មី ការពាររឹង​មាំប្រ​ទេស​ជាតិ នាំប្រទេសជាតិកាន់​តែអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជន​ត្រូវបាន​លើក​ស្ទួយពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ និង​សុភមង្គល់៕”

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ