25/07/2018 10:42 GMT+7 Email Print Like 0

មិត្តភ័ក្រមកពីសមាគមន៍បេតិកភណ្ឌវៀតណាម

សមាគមន៍​មិត្តភ័ក្រ​បេតិកភណ្ឌ​វៀតណាម (Friends of Vietnam Heritage, FVH) គឺជាអង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​មាន​ទីស្នាក់ការ​នៅ​រដ្ឋធានីហាណូយ (Ha Noi) ។ សមាគមន៍​ FVH ប្រមូល​ផ្តុំ​​ជួរ​បុគ្គលិក​និង​កម្មាភិបាល​ជាស្ម័គ្រចិត្ត​​យ៉ាង​ច្រើន​កុះករ និងមិន​ទទួល​ប្រាក់​ចំណេញអីទេ ពីព្រោះ គោល​ដៅ​​​ស្នូល​គឺ​ស្រាវជ្រាវ​ អភិរក្ស​ និង​ឃោសនា​បេតិកភណ្ឌ​វប្បធម៌វៀតណាម​​មក​ដល់​មិត្ត​អន្តរជាតិ។

ជារៀងរាល់ខែ FVH បានរៀបចំ ៤ ព្រឹត្តិការណ៍ខុសគ្នា ក្នុងនោះដើរថ្មើរជើងនិងស្វែងយល់បេតិកភណ្ឌនៃរដ្ឋធានីហាណូយ (Ha Noi)  (City walk) ដែលជាកម្មវិធីសំខាន់បំផុត។ យើងខ្ញុំបានចូលរួមក្នុងកម្មវិធី “City walk” ក្រោមប្រធានបទ “ស្វែងយល់ស្ថាបត្យកម្មបារាំងនៅរដ្ឋធានីហាណូយ (Ha Noi) ” រួមដំណើរនឹងភ្ញៀវបរទេសចំនួន ១០ នាក់ ដែល លោក Alvaro Grana គឺជាអ្នកមគ្គុទេសទេសចរណ៍ ជនជាតិអេស្បាញម្នាក់។ តាមការណែនាំរបស់ លោក Alvaro Grana យើងខ្ញុំបានមកទស្សនាវិថីជាច្រើន ស្ថិតនៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi) ដើម្បីមើលឃើញជាផ្ទាល់ភ្នែកបណ្តាសំណង់ដែលបានកសាងតាមស្ថាបត្យកម្មបារាំង៖ សាលមហោស្រពធំហាណូយ (Ha Noi) សកលវិទ្យាល័យហាណូយ (Ha Noi) ក្រសួងការបរទេស។


សាលមហោស្រពធំហាណូយ(Ha Noi)  បានកសាងតាមស្ថាបត្យកម្មបារាំង បេតិកភណ្ឌវប្បធម៌នៃប្រទេស
វៀតណាម ដែលបានមិត្តអន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង។


សកលវិទ្យាល័យហាណូយ (Ha Noi) ចាស់ សំណង់​បាន​កសាង​តាម​ស្ថាបត្យកម្ម​បារាំង​ដែលជាទីកន្លែង​មួយ​
នៃ​ដំណើរ​ស្វែង​យល់​​រដ្ឋធានីហាណូយ (Ha Noi)  ដោយដើរ​ថ្មើរជើង រៀបចំដោយសមាគមន៍​មិត្តភ័ក្រ​បេតិកភណ្ឌ​វៀតណាម (Friends of Vietnam Heritage, FVH)


ក្នុងកម្មវិធី"City walk" របស់ FVH ភ្ញៀវបរទេសអាចស្វែងយល់ជំនឿរបស់ប្រជាជនវៀតណាម
នៅពេលមកទស្សនាវត្ត លីក្វឹកសឺ (Ly Quoc Su) (រដ្ឋធានីហាណូយ) (Ha Noi)។


ភ្ញៀវទេសចណ៍នៃសហគមន៍មិត្តភ័ក្របេតិកភណ្ឌវៀតណាម FVH ចាប់ចិត្ត នៅពេលស្វែងយល់ជំនឿសក្ការៈបូជារបស់ជនជាតិវៀតណាម នៅវត្តអារាមនានា ស្ថិតក្នុងភូមិសាស្ត្ររដ្ឋធានី ហាណូយ) (Ha Noi)។

FVH មានជួរស្ម័គ្រជនយ៉ាងច្រើនកុះករ ដែលមកពីគ្រប់ប្រទេសលើពិភពលោក។ ពួកគេចូលចិត្តស្វែងយល់
នូវបេតិកភណ្ឌពិសេសនៅប្រទេសវៀតណាម។


សារមន្ទីរប្រវត្តិសាស្ត្រជាតិ (រដ្ឋធានីហាណូយ) (Ha Noi) ជាទីកន្លែងមកដល់សំរាប់ជនស័គ្រចិត្ត FVH។

នារី ឡេវូហាជី (Le Vu Ha Chi) (អ្នកពាក់អាវធំពណ៌ស្វាយ) ណែនាំក្រុមជនស្ម័គ្រចិត្តអន្តរជាតិនៃ FVH
នៅពេលមកទស្សនាសារមន្ទីFVHសារមន្ទីរប្រវត្តិសាស្ត្រជាតិ។


ភ្ញៀវទេសចណ៍ចាប់ចិត្តនៅពេលស្វែងយល់នូវបណ្តារាជកាលក្នុងប្រវត្តសាស្ត្រវៀតណាម តាមរយៈវត្ថុដាក់តាំង
នៅសារមន្ទីប្រវត្តិសាស្ត្រជាតិ។


ភ្ញៀវទេសចរណ៍ចាប់ចិត្តនៅពេលស្វែងយល់ព័ត៌មានអំពីវត្ថុដាក់តាំង នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ។

តាមរយៈដំណើរការនៃកម្មវិធី"City walk" ជនស្ម័គ្រចិត្តអន្តរជាតិដែលបានស្វែងយល់ប្រការថ្មីនិងចាប់ចិត្ត
អំពីប្រវត្តិសាស្ត្រវៀតណាម។


គំនូរគូរជ័យជម្នះលើទន្លេបាចដាំង (Bach Dang) (ឆ្នាំ ៩៣៨) ទាក់ទាញការយកចិត្តទុកដាក់
របស់ភ្ញៀវទេសចរណ៍។


នារី ឡេវូហាជី (Le Vu Ha Chi) ឧទ្ទេសនាមដល់ជនស្ម័គ្រចិត្តនៃ FVH អំពីប្រវត្តិសាស្ត្ររាជរដ្ឋធានីហ័រលឺ (Hoa Lu) (ខេត្តនិញប៊ិញ) (Ninh Binh) ។

យើងខ្ញុំរួមដំណើរនឹងក្រុមជនស្ម័គ្រចិត្តផេ្សងទៀត ដែលដឹកនាំដោយនារី ថាញលាន់ (Thanh Loan)  ក្នុងដំណើរការដើរថ្មើរជើងនិងមកទស្សនាវត្តអារាមនានា ក្នុងភូមិសាស្ត្រ ៣៦ វិថីបុរាណ។ ដំណើរការនេះចាប់ធ្វើដំណើរពីសាលមហោស្រពធំ ឆ្លងកាត់វិថី លីក្វឹតសឺ (Ly Quoc Su) វិថីអៀនថាយ (Yen Thai) វិថីហាងក្វាត (Hang Quat) វិថីហាងត្រុង (Hang Trong)។ ភ្ញៀវនឹងស្វែងយល់រឿងរ៉ាវដ៏ចាប់ចិត្តអំពីវត្ត អារាមបុរាណ ថែមទាំងស្វែងយល់នូវជំនឿ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់ក្នុងច្រកតូចនៃវិថីបុរាណ។

លោកស្រី Stella Ciorra ប្រធានទទួលបន្ទុកការរៀបចំព្រឹត្តិការណ៍នៃ FVH បាននិយាយឲ្យដឹងថា៖ ក្រុមជនស្ម័គ្រចិត្តនឹងមានផែនការរៀបចំសកម្មភាពនៃកម្មវិធី“City walk” នៅទីកន្លែងវប្បធម៌មួយ នៅរដ្ឋធានីហាណូយ (Ha Noi)។ ប្រធានទទួលបន្ទុកការរៀបចំព្រឹត្តិការណ៍នៃ FVH នឹងរៀបចំកម្មវិធី ចែកភារកិច្ចសំរាប់សមាជិកម្នាក់ៗ ហើយកំណត់ពេលវេលារៀបចំ ។

 

“រដ្ឋធានីហាណូយ (Ha Noi) មានខឿនវប្បធម៌និងបេតិកភណ្ឌពិសេសដែលបានអភិរក្សនិងឃោសនាយ៉ាងទំលំទូលាយដល់ភ្ញៀវបរទេស។ ទន្ទឹមនឹងការរៀបចំ “City walk”, ជារៀងរាល់ខែ FVH បានរៀបចំក្លឹបសៀវភៅ តុមូលនិងពិសាកាហ្វេ មើលរឿងវៀតណាម ឬមកទស្សនាភូមិរបរប្រពៃណី" - លោកស្រី Stella Ciorra និយាយបន្ថែម។

បឹងហ្វឿម (Guom) ជាគំរូវប្បធម៌នៃរដ្ឋធានីហាណូយ (Ha Noi) - ទីកន្លែមកទស្សនាដ៏ចាប់ចិត្តចំពោះភ្ញៀវបរទេស នៅពេលមករដ្ឋធានីហាណូយ (Ha Noi)។
សសរបង្ហូតទង់ជាតិនៃរដ្ឋធានីហាណូយ (Ha Noi) ទីកន្លែងមកទស្សនាក្នុងកម្មវិធី"City walk"របស់ FVH។
វត្តម៉ូតកូត (Mot Cot) ទីកន្លែងមកទស្សនាមួយដែលបានជនស្ម័គ្រចិត្តនៃ FVH មានផែនការជញ្ជូន
ភ្ញៀវបរទេសមកទស្សនា។
វ៉ាន់មៀវក្វឹកទឺយ៉ាម (Vam Mieu Quoc tu giam) ទីកន្លែងមួយក្នុងដំណើរការស្វែងយល់បេតិកភណ្ឌនៃរដ្ឋធានីហាណូយ (Ha Noi) ដែលបានរៀបចំដោយ FVH។
ហ័ងថាញថាំងឡុង (Hoang Thanh Thang Long) បេតិកភណ្ឌវប្បធម៌មួយដែលបានអង្គការ Unesco ទទួលស្គាល់ និងជាទីកន្លែងចាប់ចិត្តចំពោះភ្ញៀវបរទេសដែលស្វែងយល់នូវបណ្តារាជកាលក្នុងស័ក្តិភូមិវៀតណាម។

FVH ទទួលការជួយឧបត្ថម្ភពីប្រវត្តិសាស្ត្រវិទូ អ្នកជំនាញខាងស្រាវជ្រាវវប្បធម៌វៀតណាមជាច្រើនរូប។ ក្នុងនោះ អ្នកដែលរួមចំណែកយ៉ាងសកម្មបំផុតគឺប្រវត្តិសាស្ត្រវិទូដ៏ល្បីឈ្មោះមួយរូប លោក ឡេវ៉ាន់ឡាន (Le Van Lan) ។

ក្រៅពីនោះ FVH ក៏បានបង្កើតឡើងមជ្ឈមណ្ឌលឯកសារមួយ ស្ថិតក្នុងបណ្ណាល័យហាណូយ (Ha Noi) (អាស័យដ្ឋានលេខ ៤៧ វិថីបាទ្រាវ (Ba Trieu)) ផងដែរ។ នៅទីនោះ បានដាក់តាំងសៀវភៅនិងទស្សនាវដ្តីអំពីសិល្បៈ ប្រវត្តិសាស្ត្រនិងវប្បធម៌វៀតណាម។ FVH បានបោះពុម្ភនិងចេញផ្សាយសៀវភៅជាភាសារអង់គ្លេសអំពីវប្បធម៌ហាណូយ (Ha Noi) ចំនួន ៨ ក្បាល។ លោក Jonh Reilly ប្រធានសមាគមន៍មិត្តភ័ក្របេតិកភណ្ឌវៀតណាម (Friends of Vietnam Heritage, FVH) បញ្ជាក់អះអាងថា៖ “ គោលដៅឈានមុខគេបង្អស់របស់យើងខ្ញុំគឺអភិរក្សនិងអភិវឌ្ឍតំលៃបណ្តាបេតិកភណ្ឌវប្បធម៌វៀតណាម និងជួយមិត្តអន្តរជាតិស្គាល់បេតិកភណ្ឌដ៏គំរូនៅប្រទេស​វៀត​ណាម”./.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កុងដាត


បណ្តាអត្ថបទបានផ្សាយ