25/03/2018 11:14 GMT+7 Email Print Like 0

មិត្តភក្តិអន្តរជាតិរំលែកទុក្ខចំពោះការលាចាកលោករបស់អតីតនាយករដ្ឋមន្រ្តី វៀតណាមលោក Phan Van Khai


 តំណាងអន្តរជាតិសរសេរក្នុងសៀវភៅកាន់ទុក្ខនៅស្ថានទូទវៀតណាមប្រចាំកាណាដា
នាពេលមកគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai (រូបថត៖ TTXVN)

 ក្រោយរយៈពេល២​ថ្ងៃ ស្ថានទូតបាន​ទទួល រដ្ឋមន្រ្តីការបរទេ​សថៃ អគ្គលេខាធិការ​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តីថៃ​ ប្រធាន​សមាគមន៍មិត្ត​ភាពថៃ-វៀតណាម រួមជា​មួយគណៈ​ប្រតិភូចំនួ​ន៥៦​ទៀត​ មក គោរព​វិញ្ញាណក្ខ័ន្ធ​​អតីតនាយក​​រដ្ឋមន្រ្តីលោក Ph​an Van Kh​ai​។
 
យោងតាមព័ត៌មានដែល​បានផ្សាយថា អតីតនាយករ​ដ្ឋមន្រ្តី​វៀត​ណាម​ លោក Phan Van Khai បាន​លា​ចាក​លោក​ ​នាថ្ងៃទី១​៧ ខែមីនា កន្លង​ទៅ នៅទីក្រុង ហូជី​មិញ​។

ដើម្បី​រំលឹកគុណូបការៈដ៏ធំធេងរបស់​លោកចំពោះបុព្វហេតុផ្លាស់​ប្ដូរ ថ្មីនិងអ​ភិវឌ្ឍន៍​ប្រទេសជាតិ ស្ថានទូត​វៀត​ណាម​ប្រចាំថៃ​ បានបើកសៀវភៅកាន់ ទុ​ក្ខក្នុងថ្ងៃទី២០ និងថ្ងៃទី​២១ ខែមីនា។ ក្រោយ​រយៈពេល​២ថ្ងៃ ​ស្ថា​នទូត​បាន​​ទទួល​​​រដ្ឋមន្រ្តីការបរទេសថៃ​ អគ្គលេខាធិការរងខុទ្ទ​កាល័យនាយក​រដ្ឋមន្រ្តីថៃ​ ប្រធាន​សមាគមន៍​មិត្តភាព​ថៃ-វៀតណាម​ រួមជា​មួយគណៈប្រតិភូចំនួន៥៦ទៀ​ត​មក គោរព​វិញ្ញាណក្ខ័ន្ធអ​តីតនាយក​រដ្ឋមន្រ្តីលោ​ក Phan Van​ Khai។
 
​នៅ​ទីក្រុង Ankara ស្ថានទូតវៀតណាមប្រចាំទួ​រគីក៏បានទទួ​លគណៈប្រតិ​ភូ រាប់​សិប​ក្រុម​​មករំ​លែកទុក្ខ ក្នុង​នោះ​មាន​តំណាង​ខុទ្ទកាល័យប្រធានាធិប​តី ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តីនិងក្រសួ​ងការបរទេសទួរគី​​។
 
ក្នុង​ពេលនោះ ចាប់ពីថ្ងៃទី​២០ដល់ទី២១ មីនា ស្ថានទូត​វៀតណាមប្រ​ចាំ កាណាដាក៏​បានរៀប​ចំពិធី​គោរព​វិញ្ញាណក្ខ័ន្ធ​អតីតនាយក​រដ្ឋមន្រ្តីលោក Phan Van Khai។ គណៈប្រតិ​ភូការទូតជាង​៤៥ក្រុម​របស់​កាណា​ដានិង​ប្រទេស​​ដទៃមក​ រំលែកទុក្ខជាមួ​យបក្ស រដ្ឋ ប្រជាជន​វៀតណាម​និងក្រុម​គ្រួសារ​លោក​ Phan Van Khai៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ