22/03/2018 10:47 GMT+7 Email Print Like 0

មិត្តភក្តិអន្តរជាតិនិងសហគមន៍ជន វៀតណាម​នៅឯបរទេស​គោរព​វិញ្ញាណក្ខ័ន្ធ​អតីត​នាយករដ្ឋមន្ត្រី​ លោក Phan Van Khai

ដើម្បីសម្តែង​នូវការសោកស្តាយនិងការដឹងគុណ ចំ​ពោះអតីតនាយករដ្ឋម​ន្ត្រី ​លោក Phan Van Khai និងឆ្លើយ​តបទៅនឹង​បំណងបា្រថ្នា​របស់ជនវៀតណាមនៅឯបរទេស មិត្តភ​ក្តិអន្តរជាតិនោះ ក្នុងរយៈ​ពេលពី​រថ្ងៃ គឺថ្ងៃទី​២០ និ​ង២១ ខែមីនា ឆ្នាំ​២០១៨​ ក្រុមបេសកកម្ម អចិន្ត្រៃ​យ៍វៀតណាមអមអង្គ​ការស​ហប្រជាជាតិ បានរៀ​បចំពិធី​គោរពវិញ្ញាក្ខ័ន្ធ​និង សរសេរសៀវភៅកាន់ទុកនៅទី​ស្នាក់ការប្រចាំទីក្រុ​ងញូវ​យ៉ក់​ (អាមេរិក)។

 
 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh សរសេរសៀវភៅកាន់ទុក្ខ

តំណាង​នៃក្រុមបេសកកម្មនៃប្រទេសនានាប្រចាំ​អង្គការសហប្រ​ជាជាតិ មិត្តភក្តិអា​មេរិក សហ​គម ន៍ជន​វៀត​ណាម​នៅទីនេះបាន​មកគោរព​វិញ្ញាក្ខ័ន្ធនិង​សរសេរចំណាប់​​អារម្មណ៍​របស់​ខ្លួន ចំពោះ​មរណភាព​របស់​អតីត​នាយក​រដ្ឋមន្ត្រី ​លោក Phan Van Khai។
 
ក្រុមបេសកកម្ម​អចិន្ត្រៃយ៍វៀតណាមអម​អង្គការសហប្រជាជាតិ​ អង្គការពាណិជ្ជ កម្ម​ពិភពលោក (​WTO) និង​អង្គការ​អន្តរជាតិ​ផ្សេងៗនៅទីក្រុងហ្ស៊ឺណែវ​ (ស្វីស) ក៏បាន រៀបចំពិធីគោរពវិ​ញ្ញាណក្ខ័ន្ធ​អតីតនា យករដ្ឋ​មន្ត្រី​លោក​ Phan Van Khai ក្នុងថ្ងៃទី២០ និ​ងទី២១ ខែមីនា​។
 
ហើយក្នុងរយៈពេលពីរ​ថ្ងៃគឺថ្ងៃទី២០ និងទី២១មីនា ឆ្នាំ​២០​១៨ ស្ថានទូតវៀតណាមប្រចាំនៅ​​​អាមេរិក ក៏បាន​ទទួល​តំណាង​រដ្ឋអំណាច រដ្ឋសភា​អាមេរិក អង្គទូតនានាប្រចាំទីក្រុង វ៉ា​ស៊ីតោន ​អង្គការនានា ស្ថាប័ន​តំណាង​វៀត​ណាម​នៅអាមេរិក រួមទាំងអាណិកជនជាច្រើ​នអ​នេក មកគោរពវិញ្ញាក្ខ័ន្ធអ​តីត​នាយករដ្ឋមន្ត្រី ​លោក Phan Van Khai​ នៅទីស្នាក់​​ការ​ស្ថាន​ទូត​តែម្ត​ង។​

 
 មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai

ក្នុងថ្ងៃ​ដដែល នៅទីក្រុងញូដេលី ​ប្រទេសឥណ្ឌា ស្ថានទូតវៀត​ណាម​ប្រចាំ​នៅ ឥណ្ឌា បានរៀប​ចំពិធីគោរព​វិញ្ញាក្ខ័ន្ធ​អតីត​នាយករដ្ឋមន្ត្រី លោ​ក Phan Van Khai ។ ​តំណាងស្ថាប័នការទូតប្រ​ទេសហ្វីលី​ពីន ម៉ាឡេស៊ី​ ឡាត​វី សាធារណរដ្ឋ​ឆែក កម្ពុជា ចិន ប៊ុ្រយណេ ​ថៃក៏អញ្ជើញមកគោរពវិញ្ញាណ​ក្ខ័ន្ធ និង​សរសេរក្នុងសៀវភៅកាន់ទុ​ក្ខ។​

នៅអាល្លឺម៉ង់​ ស្ថានទូតវៀតណាម​ប្រចាំនៅអាល្លឺម៉ង់និងស្ថានកុងស៊ុ​នវៀត​ណាម​ ប្រចាំ​ទី​ក្រុង Frankfurt ក៏បាន​រៀបចំ​ពិធីគោរព​វិញ្ញាណក្ខ័ន្ធនិងបើកសៀ​វភៅកាន់ទុក្ខ អតីតនាយក​រដ្ឋមន្ត្រីលោក P​han Van Khai។ ​កម្មាភិបាល​ ភ្នាក់ងារស្ថានទូតវៀត​ណាម និងតំណាងសហគ្រាស និស្សិត​វៀតណា​មនៅអា​ល្លឺម៉ងជា​ច្រើន​កុះករ បាន​ចូល​រួមក្នុ​ង​ពិធីគោរព​វិញ្ញាក្ខ័ន្ធផងដែរ៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម​
 

 

បណ្តាព័ត៌មានបានផ្សាយ