06/06/2015 11:02 GMT+7 Email Print Like 0

មានសកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍ទិវាភាសារុស្ស៊ីនិងសប្ដាហ៍សកលរុស្ស៊ី

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលវិទ្យាស្ត្រនិងវប្បធម៌រុស្ស៊ីនៅរដ្ឋធានី ហាណូយរបស់វៀតណាម​បាន​សហការ​ជាមួយសាខាវិទ្យាស្ថាន Puskin រៀបចំ សន្និសីទដោយប្រធានបទ “ភាសារុស្ស៊ីនៅ​វៀតណាម”​។ ​នេះ​គឺ​ជា​សកម្មភាព១ ក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាភាសារុស្ស៊ីនិងសប្ដាហ៍សកល រុស្ស៊ីចាប់​ពី​ថ្ងៃ​ទី​១ដល់ទី៦ ខែមិថុនានៅទីក្រុងហាណូយ។ថ្លែងមតិនៅទីនេះ លោកស្រី Elena Zubtsova នាយកមជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់បណ្ដាជំនាន់លោកគ្រូ អ្នកគ្រូ ក្នុងការងារបង្ហាត់បង្រៀនភាសារុស្ស៊ីនៅវៀតណាម។លោកស្រីបានសម្ដែងក្ដី សង្ឃឹមថានាពេលខាងមុខ ដោយមានការខិតខំប្រឹងប្រែងរបស់អ្នកអក្សរសាស្ត្រ រុស្ស៊ីនានានៅវៀតណាម កិច្ចសហប្រតិបតិ្តការ​ប្រកបដោយ​ប្រសិទ្ធភាពរវាងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីនៅហាណូយនិងសាកលវិទ្យាល័យរុស្ស៊ី​នានា​ការបង្ហាត់បង្រៀនភាសារុស្ស៊ីនឹងកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ